នយោបាយ

ស្នាមមេដៃ​ កម្មករ-កម្មការិនី​ ជាង១ពាន់អំពាវនាវ រាជរដ្ឋាភិបាល​ឲ្យរក្សា​ EBA (វីដេអូ)

ស្នាមមេដៃ កម្មករ-កម្មការិនី ជាង១ពាន់អំពាវនាវ រាជរដ្ឋាភិបាល ឲ្យរក្សា EBA

ស្នាមមេដៃ កម្មករ-កម្មការិនី ជាង១ពាន់អំពាវនាវ រាជរដ្ឋាភិបាល ឲ្យរក្សា EBAhttps://www.dap-news.com/politic/2020/01/03/21281/

Posted by Dap_News_Website on Friday, January 3, 2020

ភ្នំពេញ​៖​ ស្នាមមេដៃ​ដែលជាសមាជិក-សមាជិការបស់សហព័ន្ធសហជីពកម្ពុជា​ និងកម្មករ-កម្មការិនី​១៣៧៩​ នាក់ បានអំពាវនាឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ លេីទំនិញគ្រប់មុខ​  (EBA)។ ស្នាមមេដៃនេះនឹងដាក់ជូន រាជរដ្ឋាភិបាលនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

មុនដាក់លិខិតស្នាមមេដៃនេះ សហព័ន្ធសហជីពកម្ពុជា​បាន រៀបចំសន្និសីទសារព័ត៌មាន​ ស្ដីពី​ យុនាការ​ ដេីម្បីរក្សា​ EBA ។

យោងតាម​សេចក្ដីអំពាវ របស់សហព័ន្ធសហជីពកម្ពុជា ​បង្ហាញដល់អ្នកព័ត៌មាន​ ក្នុងសន្និសីទសារព័ត៌មាន​ បានឲ្យដឹងថា​ “យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំសហជីព សមាជិក-សមាជិការបស់សហព័ន្ធសហជីពកម្ពុជា និងកម្មករ-កម្មការិនី ដែលធ្វើការតាមរោងចក្រ សហគ្រាស នានា ទូទាំងប្រទេសកម្ពុជាសូមអំពាវនាវ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាអនុវត្តតាមសំណើ របស់សហភាពអឺរ៉ុប ដែលស្នើឲ្យរាជរ ដ្ឋាភិបាលកម្ពុជាបើកចំហប្រព័ន្ធ នយោបាយឲ្យមានលក្ខណៈ ទូលំទូលាយដូចមុនថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងធានាការគោរព សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋ ក្នុងគ្រប់វិស័យ ជាពិសេស វិស័យការងារ និងសិទ្ធិសេរីភាពសហជីព”។ 

សហព័ន្ធ​សហជីពកម្ពុជា​បន្ដថា​ ពួកគេចង់បានសិទ្ធិសេរីភាព ទូលំទូលាយដូច មានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទន្ទឹមគ្នានេះ ក៏ចង់រក្សាការងារធ្វើ ដើម្បីជីវភាពរស់នៅមិនចង់ឲ្យមានការបាត់ បង់ណាមួយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បដិសេធ សំណើដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុប ដែលស្របទៅនឹងឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ ដែលចង់ឃើញលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញនៅកម្ពុជា៕

ដោយ៖ អេង ប៊ូឆេង

To Top
×