នយោបាយ

សម្ដេចតេជោ ហ៊ុន សែន អញ្ជេីញបេីកសន្និបាត គណកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជេីញបេីក សន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជានៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា
នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះ គឺអញ្ជើញចូលរួមពី សម្ដេចហេង សំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ គណបក្សប្រជាជនកម្ពុជា និងសមាជិកបង្គោល សំខាន់ៗមួយចំនួនទៀត។ គណបក្សប្រជាជនកម្ពុជាដែល ជាគណបក្សដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្នគឺមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ដែលនឹងបើកសន្និបាតគណៈកម្មាធិការ កណ្តាលចាប់ពីថ្ងៃទី០១ ដល់ ០២ ខែកុម្ភៈ ឆ្នាំ២០២០ ៕

To Top