ភ្នំពេញ ៖ លោក យឹម ស៊ីណន អតីតយុវជនគណបក្សសង្រ្គោះជាតិដែលបច្ចុប្បន្នបានប្រកាសបង្កើតគណបក្សនយោបាយដែរនោះបានលើកជាចំងល់ថា លោកអេង ឆៃអ៊ាងមនុស្សជំនិតលោក សម រង្ស៊ី ហេតុអ្វីបានចេះតែនិយាយដុតរោលរុញឲ្យអតីតសមាជិកបក្សចាញ់បោកខ្លួនរហូតដល់ចូលគុក។
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះលោកលើកឡើងថា ចេះតែឆ្ងល់ អាមាត្យ អេង (អេង ឆៃអ៊ាង)និងអាមុីអាថោងថ្លែងពេញៗមាត់ថា រាល់សំដីអ្នកនៅក្នុងស្រុកយកជាការមិនបានទេ ព្រោះគ្មានសេរីភាពស្ថិតក្រោមការគំរាមកំហែងរបស់សម្តេចតេជោ ហ៊ុន សែន។
លោកថា “ចុះតើសំដីអ្នកក្រៅស្រុកអាចយកជាការបាន ទេ? បើអាងតែខ្លួនមានសេរីភាព និយាយឲ្យតែរួចពីមាត់ ដុតរោលរុញឲ្យសមាជិកសមាជិការបក្សថ្នាក់ក្រោមដែលមិនមែនជាខ្សែអាមាត្យ ចាញ់បោកជាប់គុកដោយគ្មានបានផលអ្វីនោះ? “។
អតីតយុវជនបក្សប្រឆាំងបន្តថា មាត់ពោលឡើងគឺកឹម សុខា-សម រង្សុីជាមនុស្សតែ១ បើពិតជាមនុស្សតែ១មែន សំដីខាងក្នុងក្តី ក្រៅក្តីគឺជាសំដីតែ១ហើយ។ ហេតុអ្វីត្រូវរើសអើងគ្នា បើជាមនុស្សតែ១សោះហ្នឹង? “មន្រ្តីមិនដឹងខ្យល់បោកអាមាត្យដេកគុក មន្រ្តីដឹងខ្យល់បោកអាមាត្យដេកពូក”៕



