នយោបាយ

គណបក្សហ៊្វុនស៊ិនប៉ិច បានចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន ឈរឈ្មោះរបស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត បន្ទាប់ពីពិនិត្យលើពាក្យស្នើសុំចុងក្រោយ។

ការទទួលស្គាល់គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យចូលរួមបោះឆ្នោតនេះ បន្ទាប់ពីបំពេញឯកសារគ្រប់គ្រាន់ ក្រោយគណបក្សប្រជាជនកម្ពុជា , គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា ត្រូវបានគ.ជ.បទទួលស្គាល់តាំងពីថ្ងៃ១០ ឧសភា។

គណបក្សទាំង៤នេះ នឹងចូលរួមប្រកួតប្រជែង ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។

ក្រុងបូកគោថ្មីនៅក្នុងទឹកដីខេត្តកំពតនេះ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ ក្រុងបូកគោថ្មី មានសង្កាត់៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ៕

To Top