នយោបាយ

កិច្ចសម្ភាសន៍៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋ​ទូត ចិន​ប្រចាំ​កម្ពុជា

ស្តីអំពីខួប អនុស្សាវរីយ៍ នៃការបង្កើត ទំនាក់ទំនង ការទូត រវាងចិន និងកម្ពុជា

នាថ្ងៃទី១៥ ខែកក្កដា ក្នុងឱកាសខួបអនុស្សា វរីយ៍លើកទី ៦៣ នៃការបង្កើត​ទំនាក់​ទំនង​​​ការទូតរវាងចិននិងកម្ពុជា ដែលនឹងខិតជិតមកដល់ នាពេលខាងមុខនេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមាន កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ BTV ក្រោមប្រធានបទ ទំនាក់ទំនង រវាងចិន និងកម្ពុជា កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺវីរុស ការប្រាស្រ័យទាក់ទងគ្នា នៃគណបក្ស កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ជាដើម។ ខ្លឹមសារទាំងស្រុង មានដូចខាងក្រោម៖

សំណួរទី១៖  ឯកឧត្តម អនុញ្ញាតឲ្យខ្ញុំរម្លឹក ពីអតីតកាលបន្តិចមុន នឹងឈានដល់​បច្ចុប្បន្នភាព។ ជាការពិតនិយាយ ដល់​ទំនាក់ទំនងនេះ គេមិនអាច​មិនរំលេច ពីទំនាក់ទំនង​ដំបូង​របស់កម្ពុជា ដែលកើតចេញពីសម្ដេច នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ និងឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ បាននោះទេ ដោយសារ​លោកទាំងពីរ ជាស្ថាបនិក នៃទំនាក់ទំនង ប្រទេសទាំងពីរ។ សំណួររបស់ខ្ញុំ ក្នុងនាមឯកឧត្តម​ជាឯកអគ្គរដ្ឋទូត តើឯកឧត្តម មើលឃើញព្រះរាជ សកម្មភាពរបស់ សម្តេចសីហនុ កាលទ្រង់​នៅមានព្រះជន្ម បែបណាខ្លះ សម្រាប់ទំនាក់ទំនងកម្ពុជាចិន? ហើយព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គ បានបន្តនូវស្នាមព្រះហស្ថ ព្រះបិតា ទ្រង់សំខាន់អ្វីខ្លះ​សម្រាប់ទំនាក់ទំនង ប្រទេសយើងទាំងពីរ?

ចម្លើយ៖​​ ដូចដែលយើងបានដឹងហើយថា នៅក្នុងសន្និសិទទីក្រុងបានដុង (Bandung) កាលពីឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងលោកនាយករដ្ឋមន្រ្តីចិន Zhou Enlai​ បានចាប់ផ្តើម មានទំនាក់ទំនងចំណងមិត្ត យ៉ាងជ្រាលជ្រៅ  បង្កើតបានជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំ សម្រាប់ទំនាក់ទំនង ការទូតជាផ្លូវការ រវាងចិននិងកម្ពុជា។ សម្ដេច«ព្រះបរមរតនកោដ្ឋ» មិនត្រឹមតែសព្វ
ព្រះរាហឬទ័យ បង្កើតចំណងមិត្តភាព ចិន និងកម្ពុជា ដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានលះបង់ ព្រះកាយពល ពេញមួយជីវិត ក្នុងការជំរុញអភិវឌ្ឍចំណងមិត្តភាព មួយនេះ ឱ្យកាន់តែល្អប្រសើរ។ ក្រោមព្រះរាជសកម្មភាព រួមចំណែក ជាប្រវត្តិសាស្រ្ ដ៏មហាប្រសើររបស់ ព្រះអង្គ ក្នុងកិច្ចការអភិវឌ្ឍចំណងមិត្តភាព ចិននិងកម្ពុជា ព្រះអង្គ ក៏ទទួលបានការគោរពនិងស្រឡាញ់ យ៉ាងខ្លាំងពីប្រជាជន ចិននិងកម្ពុជា ព្រះអង្គ គឺជានិមិត្តរូប នៃចំណងមិត្តភាព រវាងចិននិងកម្ពុជា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានដើរលើមាគ៌ា ដែលបង្កើតឡើង ដោយសម្ដេច «ព្រះបរមរតនកោដ្ឋ» ក្នុងការជំរុញអភិវឌ្ឍនិង ការពារចំណងមិត្តភាព រវាងចិន និងកម្ពុជា។ ជាពិសេសនោះគឺ ចាប់តាំងពីឆ្នាំ២០១៦ ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឬទ័យបំពេញ ព្រះរាជទស្សនកិច្ច នៅក្នុងប្រទេសចិន ជារៀងរាល់ឆ្នាំ និងមានជំនួបជាមួយ ឯកឧត្តម ប្រធានាធិបតីចិន Xi Jinpingជាច្រើនលើក សម្រេចបាន កុងសុងស៊ីស សំខាន់ៗ ជាច្រើន សម្រាប់បន្តថែរក្សា និងអភិវឌ្ឍ ចំណងមិត្តភាព នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ  និងបានជំរុញ ទំនាក់ទំនងទ្វេភាគីមួយនេះ ឆ្ពោះទៅរកយុគសម័យដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្រ្ត។

សំណួរទី ២៖ ខ្ញុំដឹងថា នៅក្នុងស្ថានទូតចិន ប្រចាំនៅកម្ពុជា មានដើមស្វាយពីរដើម ដែលដាំដោយ សម្ដេចសីហនុ និងសម្តេចម៉ែ តើដើមស្វាយនោះ មានអត្ថន័យ សំខាន់បែបណា​ សម្រាប់​ចំណងការទូត រវាងប្រទេសទាំងពីរ? តើដើមស្វាយនោះ មកដល់ពេលនេះ យ៉ាងណាហើយ? ទូតចិនបានទាញនូវផ្លែផ្កា ពីស្វាយនេះ សម្រាប់ទំនាក់ទំនង ប្រទេសទាំងពីរ ​បែបណាខ្លះ កន្លងមក?

ចម្លើយ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៦៧ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ដើមស្វាយចំនួន ២ដើម ដល់ស្ថានទូតចិន ប្រចាំកម្ពុជា។ ឆ្លងកាត់អស់រយៈពេល ជាង៥០ឆ្នាំ មកនេះ ដើមស្វាយ ទាំងពីរ បានចាក់ឫសគល់យ៉ាងជ្រៅ លាស់ស្លឹកខៀវខ្ចីបែកមែក សាខាទទួលបាន ផលផ្លែផ្កា យ៉ាងច្រើន បានក្លាយទៅជាដើមឈើ មិត្តភាព យ៉ាងពិតប្រាកដ។

ស្ថានទូតចិន តែងចែករំលែកផ្លែស្វាយមិត្តភាព ទាំងនេះ ជាមួយមិត្តភក្តិ គ្រប់មជ្ឈដ្ឋាន ក្នុងប្រទេសកម្ពុជា។ ដើម្បីឱ្យយុវជន ជំនាន់ក្រោយ ទាំងពីរប្រទេស អាចស្វែងយល់ និងបន្តរក្សាចំណងមិត្តភាព ជាប្រពៃណីមួយនេះ ស្ថានទូតចិន បានធ្វើការកែលម្អ សួនដែលមានដើមស្វាយ ទាំងពីរ ដើមនេះទៅជា សួនមិត្តភាពកម្ពុជា-ចិន។ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី បានសព្វព្រះរាជហឬទ័យ ស្តេចយាងមកកាន់ស្ថានទូតចិន ដើម្បីសម្ពោធសួនមិត្តភាពកម្ពុជា-ចិនខាងលើនេះ ធ្វើឱ្យសួនមួយនេះមានអត្ថន័យ កាន់តែជ្រាលជ្រៅថែម មួយកម្រិតទៀត។  ស្ថានទូតចិន មិនត្រឹមតែនឹងបន្តថែរក្សា ដើមស្វាយទាំងពីរនេះ យ៉ាងយកចិត្តទុកដាក់ ប៉ុណ្ណោះទេ ថែមទាំងនឹងបន្តបណ្ដុះ ដើមឈើមិត្តភាព កាន់តែច្រើនក្នុងសួន ប្រៀប​ដូចជា ចំណងមិត្តភាពចិន និងកម្ពុជា យូរអង្វែង នឹងបន្តពីមួយជំនាន់ ទៅមួយជំនាន់។

សំណួរទី៣៖ គួរឲ្យចាប់អារម្មណ៍ណាស់ការលើកឡើងឯកឧត្តមឯកអគ្គរដ្ឋទូត អំពីសកម្មភាព ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងប្រទេសទាំងពីរ។ ឥឡូវនេះ យើងនិយាយពីបច្ចុប្បន្នភាព ដូច​ឯកឧត្តម បានជ្រាបហើយថា ទំនាក់ទំនងកម្ពុជាយើង បច្ចុប្បន្នស្ថិត នៅក្នុងកម្រិត ការទូតកំពូល ដែលយើងជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ចាប់តាំងពី ឆ្នាំ ២០១០ ជាសហគមន៍វាសនារួម​ចាប់តាំងពីឆ្នាំ ២០១៩។ តើមានកត្តាអ្វីសំខាន់ ដែលញាំង ឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ​ ស្ថិតនៅក្នុងកម្រិត កំពូលបែបនេះ? ដោយសារកត្តាប្រវត្តិសាស្រ្ត ដែលកសាងដោយសម្តេចសីហនុ រួមផ្សំនឹងសកម្មភាព មេដឹកនាំបច្ចុប្បន្នសម្តេចតេជោ ឬក៏យ៉ាងណា? តើហេតុអ្វី?

ចម្លើយ៖ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាក្នុងឆ្នាំ១៩៥៨មក ទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីររក្សាបាន នូវការអភិវឌ្ឍន៍ប្រកប ដោយល្អប្រសើរ និងស្ថិរភាព។ ចាប់តាំងពីបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងចិននិងកម្ពុជា កាលពីឆ្នាំ២០១០ រហូតដល់ការចាប់ផ្តើមបង្កើត សហគមន៍វាសនារួម ប្រកបដោយអត្ថន័យ យុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៩  ទំនាក់ទំនង រវាងចិន និងកម្ពុជា ត្រូវបានលើកកម្ពស់ ឥតឈប់ឈរ។ បច្ចុប្បន្ន ចិននិងកម្ពុជា បានក្លាយជាមិត្តដែកថែប គ្រប់កាលៈទេសៈយ៉ាងពិតប្រាកដ។ មូលហេតុដែល ទំនាក់ទំនងនេះ អាចឈានដល់កម្រិត ខ្ពស់បែបនេះ ក្រៅពីមានមូលដ្ឋានគ្រឹះ ដ៏ល្អប្រពៃពីសម្ដេច«ព្រះបរមរតនកោដ្ឋ»និងថ្នាក់ដឹកនាំចិនជំនាន់មុន  ក៏រឹតតែទទួល បានការជំរុញយ៉ាងពេញទំហឹង និងការការពារយ៉ាងមុតមាំពី សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

មានហេតុផលជាច្រើន ដែលបានលើកកម្ពស់ចំណងមិត្តភាព រវាងចិន និងកម្ពុជា  កត្តាសំខាន់បំផុត មានដូចខាងក្រោម៖

ទី១.ការជឿទុកចិត្តគ្នា ទៅវិញទៅមក ជាយុទ្ធសាស្ត្រ គឺជាកត្តាចម្បង។ មន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ តែងជួបគ្នាជាញឹកញាប់ ដូចមិត្តចាស់ ហើយបំពេញទស្សនកិច្ច ទៅវិញទៅមក ដូចសាច់ញាតិ។ ព្រះករុណាព្រះមហាក្សត្រ បានរក្សាការបំពេញ ព្រះរាជទស្សនកិច្ច ទៅកាន់ប្រទេសចិន ដូច សម្ដេច
«ព្រះបរមរតនកោដ្ឋ»
។ កាលពីឆ្នាំ២០២០ ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាពនៃសាធារណរដ្ឋ ប្រជាមានិតចិន ជូន សម្ដេចព្រះមហាក្សត្រីសម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ ចទៅកាន់ប្រទេសចិន ជាច្រើនដងច្រើនសា និងបានឯកភាពលើកុងសុងស៊ីស សំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំចិន ស្តីអំពីការអភិវឌ្ឍន៍ ទំនាក់ទំនង ទ្វេភាគី បានផ្តល់ជាការណែនាំយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍន៍ ទំនាក់ទំនងមួយនេះ។ ជាពិសេសនោះគឺ កាលពីខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ បានបំពេញទស្សនកិច្ច បញ្ច្រាសទិស ទៅកាន់ប្រទេសចិន និងក្នុងស្ថានភាពជំងឺវីរុសកូវីដ ដ៏តាងតឹងនៅក្នុងប្រទេសចិន។ នេះបានបង្ហាញ​ ពីការជឿទុកចិត្តគ្នា ទៅវិញទៅមកលើ ផ្នែកនយោបាយ និងមិត្តភាពដ៏ជ្រាលជ្រៅ បំផុតរវាងថ្នាក់ដឹកនាំ កំពូលទាំងពីរ។

ទី២.ការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះដ៏សំខាន់។ ចំណុចពិសេសបំផុត នៃទំនាក់ទំនង ចិននិងកម្ពុជា គឺការគោរពគ្នាទៅវិញទៅមក។ ភាគីចិនតែងយល់ថា មាគ៌ាទំនាក់ទំនងគ្នា រវាងប្រទេសនិងប្រទេសដូចគ្នា ជាមួយនឹងទំនាក់ទំនង រវាងមនុស្សនិងមនុស្ស  ចាំបាច់ណាស់ត្រូវតែគោរពគ្នា ទៅវិញទៅមកនិង ដោយស្មើភាពគ្នា។ រយៈពេលជាយូរមកនេះ ចិននិងកម្ពុជាបានគោរព និងគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាទាក់ទងនឹង ផលប្រយោជន៍ស្នូល របស់ភាគីទាំងពីរ។ ចិនតែងគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា គោរពជម្រើសរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលសមស្រប ជាមួយនឹងស្ថានភាព ជាក់ស្ដែងរបស់ខ្លួន។ ជំនួយសេដ្ឋកិច្ចរបស់ចិនជូនចំពោះកម្ពុជា មានគោលបំណងជួយ ដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាជន មិនដែលភ្ជាប់ ជាមួយលក្ខខណ្ឌនយោបាយ ណាមួយឡើយ។ កម្ពុជាប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់ ចំពោះគោលនយោបាយ ចិនតែមួយ គាំទ្រចិនក្នុងការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ប្រឆាំងជាមួយនឹងការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅ ទៅលើកិច្ចការផ្ទៃក្នុង របស់ចិន តែងរក្សាសហការគ្នា យ៉ាងស្អិតរមួត ជាមួយចិនក្នុងកិច្ចការ ក្នុងតំបន់និងអន្តរជាតិ។

ទី៣.កិច្ចសហប្រតិបត្តិការ ជាក់ស្តែង គឺជាកម្លាំងជំរុញ។ សេដ្ឋកិច្ច ចិននិងកម្ពុជា បានបំពេញឱ្យគ្នា ទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសំខាន់ៗ ជាច្រើនមានដូចជា សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនង និងប្រាស្រ័យទាក់ទងគ្នា្្ិច្ចរបស់ងកិច្ចការអន្តរជា រិរៅរកយុគសម័យដ៏អស្ចារ្ យក្នុងប្រវត្តិសាស្រ្តទៀត និងធនធាន​ថាមពល ជាដើមទទួល បានកម្លាំងសក្តានុពល យ៉ាងខ្លាំងក្លា។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្ មនិងជាប្រភពវិនិយោគដ៏ធំបំផុត សម្រាប់កម្ពុជា ជាច្រើនឆ្នាំជាប់ៗគ្នា។ គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ស៊ីសង្វាក់គ្នា ជាមួយ យុទ្ធសាស្ត្រចតុកោណ របស់កម្ពុជា។ ដូចសម្ដេចតេជោធ្លាប់បានលើកឡើងថា កម្ពុជាគឺជាអ្នក ចូលរួមយ៉ាងសកម្ម និងជាអ្នកទទួលផល ពីការចូលរួមការកសាង ខ្សែក្រវាត់និងផ្លូវ។ តំបន់ពាណិជ្ជកម្ម សេរី រវាងចិននិងកម្ពុជា ជិតរួចរាល់ជាស្ថាពរ នាពេលខាងមុខ នឹងនាំមកនូវឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ​ ជាក់ស្តែង រវាងភាគីទាំងពីរ និងជួយជំរុញយ៉ាងសកម្ម ដល់ការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគី។

ទី៤.ទំនាក់ទំនងប្រជាជន យ៉ាងស្អិតរមួតគឺជាមូលដ្ឋានគ្រឹះ។ ចិននិងកម្ពុជាមានទីតាំង
ភូមិសាស្ត្រក្បែរគ្នា វប្បធម៌ស្រដៀងគ្នា និងទំនាក់ទំនងប្រជាជនស្អិតរមួត។ ប្រវត្តិទំនាក់ទំនង ចំណងមិត្តភាព រវាងប្រទេសទាំងពីរ អាចចាប់ផ្តើមពីសម័យកាល រាជវង្សហានប្រទេសចិន។ តាំងពីបុរាណកាលមក ការរៀបអាពាហ៍ពិពាហ៍ ររវាងជនជាតិចិន និងជនជាតិខ្មែរវាមានលក្ខណៈទូទៅ បង្កើតបានជាទំនាក់ទំនង មនោសញ្ចេតនា ភ្ជាប់សាច់ឈាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង រវាងប្រជាជននិង ប្រជាជនទាំងពីរ ប្រទេសមានលក្ខណៈកាន់តែរស់រវើកខ្លាំងឡើង ប្រាសាទអង្គរវត្ត បានក្លាយជាគោលដៅ ទេសចរណ៍ដ៏ពេញនិយម បំផុតសម្រាប់ភ្ញៀវទេសចរចិន ហើយប្រទេសចិន បានក្លាយជាប្រភពទេសចរណ៍ ធំជាងគេនៅកម្ពុជា ផងដែរ។ សិស្សនិស្សិតកម្ពុជា រាប់ពាន់នាក់ បានបន្តការសិក្សា នៅក្នុងប្រទេសចិន ហើយការរៀនភាសាចិន មានលក្ខណៈពេញនិយមខ្លាំង នៅក្នុងប្រទេសកម្ពុជា។

សំណួរទី ៤៖ នៅក្នុងវិបត្តិកូវីដ ១៩ ចិនបានក្លាយជាប្រទេសមួយ បានចូលរួមចំណែក ជួយដល់កម្ពុជា ក្នុងការទប់ស្កាត់កូវីដ ១៩ ជាពិសេសគឺការផ្តល់ជំនួយ វ៉ាក់សាំង និងការសម្រួល ដល់ការបញ្ជាទិញវ៉ាក់សាំងចិន។ ថ្មីៗនេះ ឯកឧត្តមប្រហែល ជាជ្រាបដែរថា សម្តេចតេជោបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា យកចិនជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង​បង្ការកូវីដ ១៩ នៅកម្ពុជា។ ឆ្លើយតបនឹងប្រកាស របស់សម្តេចតេជោនេះ ឯកឧត្តម តំណាងឲ្យរដ្ឋាភិបាលចិន ចាត់ទុកការប្រកាសរបស់សម្តេច បែបនេះយ៉ាងណា?

ចម្លើយ៖ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមក និងរួមគ្នាពុះពាររាល់ការលំបាក បង្កើតបានជាគំរូ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការទប់ស្កាត់ជំងឺវីរុស។ រហូតមកដល់ពេលនេះ ភាគីចិនបានបញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តជាច្រើនក្រុម និងបានផ្ដល់វ៉ាក់សាំងកូវីដ ជូន ដល់ភាគីកម្ពុជាដែលមាន ចំនួនសរុប ១៥,៧លានដូស ក្នុងនោះ២,២លានដូស ជាជំនួយឥតសំណង។ ខ្ញុំមានដំណឹងល្អ មួយប្រាប់ទៅកាន់អ្នកទាំងអស់គ្នា ថា នៅចុងខែកក្កដានេះ រដ្ឋាភិបាលចិន នឹងផ្តល់ជំនួយ ជាវ៉ាក់សាំង ចំនួន១លានដូស បន្ថែមទៀតជូនដល់ភាគីកម្ពុជា​ នឹងមកដល់រាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានគោលដៅ ចាក់វ៉ាក់សាំងកូវីដ ដើម្បីជួយកម្ពុជាបង្កើតរបាំង ភាពស៊ាំឱ្យ បានឆាប់រហ័ស។ ក្រៅពីនេះ ភាគីចិនក៏សម្រេចចិត្តនឹងផ្តល់ជំនួយ សម្ភារៈការពារ ដែលមានទឹកប្រាក់ សរុប២០លានយ័ន ជូនដល់ភាគីកម្ពុជា។

ខ្ញុំក៏ធ្លាប់បានលើកឡើងដែលថា ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិន មកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។ ដោយផ្អែកលើកត្តាខាងលើ អ្នកទាំងអស់គ្នា ប្រាកដជាអាចយល់ច្បាស់ហើយ អំពីប្រសាសន៍របស់ សម្ដេចតេជោ៖ “រាជរដ្ឋាភិបាលកម្ពុជា យកចិនជាបង្អែក យុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង​ បង្ការកូវីដ-១៩”។

សំណួរទី ៥៖ ចេញពីទំនាក់ទំនងរដ្ឋាភិបាលរវាងប្រទេសទាំងពីរ ខ្ញុំសូមបើករង្វង់ក្រចក និយាយ​​ពីគណបក្ស​ដឹកនាំរដ្ឋាភិបាល​ នៃទាំងពីរបន្តិច ពីព្រោះឆ្នាំនេះ ពិសេសណាស់ ពោលគឺនៅថ្ងៃទី ២៨ខែមិថុនា ឆ្នាំ ២០២១ គឺខួប ៧០ ឆ្នាំនៃកំណើតគណបក្ស ប្រជាជនកម្ពុជា ហើយនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ ជាខួប ១០០ ឆ្នាំ នៃបង្កើត បក្សកុម្មុយនីស្តចិន ដែលមានការរៀបចំពិធីធំអបអរសាទរ។ ខ្ញុំក៏បានឃើញសារឆ្លងឆ្លើយ អបអរសាទរ គ្នា​ទៅវិញទៅមក ​រវាងសម្តេចតេជោ និងឯកឧត្តម Xi ដែរ ក៏ប៉ុន្តែ ខ្ញុំសួរឯកអគ្គរដ្ឋទូត បន្ថែមថា តើទំនាក់ទំនងបក្សទាំងពីរ បច្ចុប្បន្នស្ថិត នៅក្នុងកម្រិតណាដែរ? តើមានគម្រោង នឹងបង្កើតនូវចំណងមិត្តភាព អ្វីបន្ថែមទៀត នៅក្នុងក្របខណ្ឌបក្ស ឲ្យដូចទៅនឹងទំនាក់ទំនង រដ្ឋាភិបាល ប្រទេសទាំងពីរ ដែលដល់កម្រិតកំពូល ហើយនោះ?

ចម្លើយ៖ ឆ្នាំ២០២១ គឺជាឆ្នាំដ៏សំខាន់ និងមានន័យបំផុត សម្រាប់គណបក្ស កុម្មុយនីស្តចិន និងគណបក្ស ប្រជាជនកម្ពុជា។ គណបក្សកុម្មុយនីស្តចិន បានប្រារព្ធរៀបចំខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតបក្ស ហើយគណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំប្រារព្ធខួបអនុស្សាវីរយ៍ លើកទី៧០ ផងដែរ។ ឯកឧត្តម Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានតំណាងឱ្យគណបក្សទាំងពីរ អបអរសាទរទៅវិញទៅ
មក។

នាថ្ងៃទី១ ខែកក្កដា ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០០ នៃការបង្កើត គណបក្សកុម្មុយនីស្តចិន ត្រូវបានរៀចំ យ៉ាងអធឹកអធម នៅទីលានធានអានមឹន រដ្ឋធានីប៉េកាំង ប្រទេសចិន។ ឯកឧត្តម Xi Jinping បានរំឭកពីសមិទ្ធផល ដ៏មហិមារបស់​គណបក្ស​កុម្មុយនីស្ត​ចិន​ ក្នុងរយៈពេល១០០ឆ្នាំនេះ បានប្រកាសពីការសម្រេច បានគោលដៅ មួយរយឆ្នាំទី១ ដោយចិន បានកសាងសង្គម Xiaokang មានន័យថាសង្គម ដែលប្រជាជនមានជីវភាពធូរធារ បង្គួរទូទៅ និង បានប្រកាសពីការប្ដេជ្ញាចិត្ត ដ៏មុតមាំរបស់ចិន ក្នុងការបោះជំហាន ទៅកាន់គោលដៅ មួយរយឆ្នាំទី២។

យើងមានក្តីសោមនស្សរីករាយ ឃើញថា គណបក្សប្រជាជនកម្ពុជា បានរួបរួមគ្នា និងដឹកនាំ
ប្រជាជនកម្ពុជា កសាងនិងអភិវឌ្ឍន៍​ជាតិ រួមចំណែក យ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជា នឹងអាចការពារអធិបតេយ្យភាព ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ អាចទទួលបាន ភាពជោគជ័យ នូវគោលដៅអភិវឌ្ឍន៍ ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០​ និង ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ ​នៅ​ឆ្នាំ២០៥០។

គណបក្ស កុម្មុយនីស្តចិន និងគណបក្ស ប្រជាជនកម្ពុជា បន្តរក្សាកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង កម្រិតខ្ពស់ជានិច្ច។ ទំនាក់ទំនងមិត្តភាព រវាងគណបក្សទាំងពីរ ដោយផ្អែកលើគោលការណ៍ ឯករាជ្យ និងអធិបតេយ្យ បានក្លាយជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងការទូតទាំងពីរ។ គណបក្សទាំងពីរ គឺជា
គណបក្សកាន់អំណាច រយៈពេលវែង គណបក្សកុម្មុយនីស្តចិន រីករាយបង្កើនការផ្លាស់ប្តូរ បទពិសោធន៍ ជាមួយគណបក្សប្រជាជនកម្ពុជា លើវិស័យអភិបាលកិច្ច បន្តពង្រឹងទំនាក់ទំនងមិត្តភាព នៃគណបក្សទាំងពីរគ្រប់ជាន់ថ្នាក់ លើកកម្ពស់ទំនុកចិត្តនយោបាយ ជំរុញការអភិវឌ្ឍន៍នៃទំនាក់ទំនង គណបក្សទាំងពីរ ជំរុញការកសាង សហគមន៍វាសនារួម រវាងចិននិងកម្ពុជា  បន្តអភិវឌ្ឍន៍ ទៅវិញទៅមក រយៈពេលវែង មិត្តភាពនៃគោលការណ៍ ឯករាជ្យនិងផ្ដល់ផលប្រយោជន៍ ជូនដល់ប្រទេស និងប្រជាជនទាំងពីរ។

សំណួរទី ៦៖ ឯកឧត្តម​​ ផ្លែផ្កានៃទំនាក់ទំនង គេបានមើល ឃើញជំនួយជាច្រើន ដែលចិនបានជួយ​កម្ពុជា បើខ្ញុំសួរឯកឧត្តមថា ដោយគិតត្រឹមឆ្នាំ ២០០០ មកដល់ពេលបច្ចុប្បន្ននេះ ចិនបានជួយ​អភិវឌ្ឍកម្ពុជា និយាយតែផ្នែក ហេដ្ឋារចនាសម្ព័ន្ធមួយ ក្នុងទំហំទឹក ប្រាក់ប៉ុន្មាន? តើចិនប្តេជ្ញា​ជួយកម្ពុជាបែបណាទៀត ទៅពេលខាងមុខ ដើម្បីអភិវឌ្ឍកម្ពុជា ជាពិសេសផ្នែកសេដ្ឋកិច្ច និងការវិនិយោគទាំងបច្ចុប្បន្ន និងក្រោយវិបត្តិកូវីដ ១៩ ?

ចម្លើយ៖ ភាគីចិនតែងគាំទ្រ យ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនិង ព្រមទាំងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ  ជំនួយរបស់ចិនមកកម្ពុជា មានចំនួនទឹកប្រាក់ សរុបរាប់ពាន់លានដុល្លារអាមេរិក  ជាប្រទេសជំនួយធំជាងគេ បំផុតសម្រាប់កម្ពុជា។ អ្វីដែលសំខាន់បំផុតនោះគឺ ជំនួយរបស់ចិន មិនដែលភ្ជាប់លក្ខខណ្ឌ នយោបាយ ណាមួយឡើយ។

ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ចិនបានជួយប្រទេសកម្ពុជា ជួសជុលផ្លូវដែលវែងជាងគេ បានសាងសង់ស្ពាន ច្រើនជាងគេ។ ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ  ភាគីចិន បានផ្តល់ជំនួយឥតសំណង ដល់ប្រទេសកម្ពុជា សម្រាប់ការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន
ព្រះ​កុសុមៈ មន្ទីរពេទ្យមិត្តភាព ក​​ម្ពុជាចិន-​ត្បូងឃ្មុំ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងផ្លូវនៅទីជនបទ ជាដើម។ បានផ្ដល់ប្រាក់កម្ចីពិសេសជាង៤ពាន់លានយ័ន​ សម្រាប់គម្រោង ហេដ្ឋានរចនាសម្ព័ន្ធផ្លូវថ្នល់ មានដូចជា ផ្លូវក្រវាត់ទី២ នៅខាងលិចនៃរាជធានីភ្នំពេញ ផ្លូវជាតិលេខ10 11 51 និង71Cជាដើម និងគម្រោងស្រោចស្រព នៃប្រព័ន្ធធារាសាស្រ្ត មានដូចជា គម្រោងអភិឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូជំហានទី២ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ធនធានទឹក ខេត្តពោធិ៍សាត់ជំហានទី២  និងអាងស្តុបទឹកខេត្តព្រះវិហារជា
ដើម។

ជាមួយគ្នានេះផងដែរ  ចិនបានជួយកម្ពុជាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺ
វីរុស។ គ្រាដំបូងនៃការផ្ទុះឡើងនៃជំងឺវីរុស  ភាគីចិន បានពុះពាររាល់ការលំបាក បានធានាការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌ ជូនដល់ កម្ពុជា។ យោងតាមស្ថិតិដែលស្រង់ដោយ ភាគីកម្ពុជាបានឱ្យដឹងថា  ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ  ចិនបានវិនិយោគ នៅក្នុងប្រទេសកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ២ពាន់លាន ដុល្លារអាមេរិក  ស្មើនឹង៦៩% នៃការវិនិយោគសរុបរបស់កម្ពុជា។ គម្រោង សំខាន់ៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ  ស្ថានីយ៍អគ្គិសនី ដើរដោយធ្យូងថ្ម នៅខេត្តព្រះសីហនុ  អាកាសយានដ្ឋានអន្តជាតិ សៀមរាបអង្គរ ជាដើមកំពុងតែមានវឌ្ឍនភាព យ៉ាងរលូន។ ទំហំពាណិជ្ជកម្ មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០មានចំនួនរហូតដល់ ៩.៥៦ពាន់លានដុល្លារអាមេរិក កើនឡើង១.៤%។ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិននិងកម្ពុជា  និង RCEPត្រូវបានចុះហត្ថលេខា ដោយ ជោគជ័យ។ នាខែឧសភា ឆ្នាំ២០២១នេះ ផ្លែស្វាយស្រស់របស់កម្ពុជា បាននាំចេញ ទៅកាន់ទីផ្សារប្រទេសចិន ដោយជោគជ័យ  ហើយនាខែមិថុនា ឆ្នាំ២០២១នេះ  ជលផលចំនួន ៤ ប្រភេទដូចជា បង្កងប៉ាក ត្រីអន្ទង់ ត្រីរស់ និងខ្យង អាចនាំចេញទៅកាន់ប្រទេសចិន។ អាចនិយាយបានថា  កិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យរវាងភាគីទាំងពីរ ត្រូវបានលើកកម្ពស់ កាន់តែស៊ីជម្រៅ  បានដើរតួនាទីយ៉ាងសកម្ម ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយយកជម្នះ ជាមួយផលប៉ះពាល់នៃជំងឺវីរុស។

សំណួរទី ៧៖  ចុងក្រោយនេះ ក្នុងឱកាសខួប ៦៣ ឆ្នាំនៃទំនាក់ទនងប្រទេសទាំងពីរ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ តើអ្វីជាសាររបស់ឯកឧត្តម​ទៅកាន់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីរក្សានូវទំនាក់ទំនងដ៏ផូរផង់នេះ?

ចម្លើយ៖ ចិននិងកម្ពុជាគឺជាបងប្អូនល្អដូចដៃនិងជើង ជាមិត្តល្អ ដែលចេះមើលថែគ្នាទៅវិញទៅ
មក។ ភាគីចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា។  ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់កម្ពុជា និង ក្តីកង្វល់សំខាន់របស់កម្ពុជា  ចិននឹងបន្តឈរជាមួយកម្ពុជាដោយមិនស្ទាក់ស្ទើរ។

ស្ថិតក្រោមស្ថានភាពជំងឺវីរុសនាបច្ចុប្បន្ន  ភាគីចិននឹងបន្តគាំទ្រ ដល់ការខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស ធ្វើជាបង្អែកយុទ្ធសាស្ត្រ សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងបង្ការ កូវីដ-១៩ជូន ដល់កម្ពុជា។ ទន្ទឹមនឹងនេះ ភាគីចិនរីករាយ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាមួយកម្ពុជា លើគ្រប់វិស័យ ដើម្បីជួយកម្ពុជា ស្តារសេដ្ឋកិច្ចឱ្យមានភាពរស់រវើក ឡើងវិញ៕

驻柬埔寨大使王文天就中柬建交纪念日接受主流媒体专访

7月15日,在中柬两国63周年建交日即将来临之际,王文天大使接受当地主流媒体巴戎电视台专访,就两国关系、抗疫合作、党际交往、务实合作等回答记者提问,全文如下:

一、柬中两国在1958年7月19日正式建交,我们不能忘记西哈努克太皇陛下和周恩来总理两位柬中关系奠基人所做出的历史贡献。作为中国驻柬大使,阁下如何看待太皇陛下对柬中关系的推动作用?西哈莫尼国王陛下继承了太皇遗志,对推动两国关系做了哪些重要贡献?

答:我们都知道,早在1955年的万隆会议上,西哈努克太皇和周恩来总理一见如故,结下了深厚友谊,为中柬两国正式建立外交关系奠定了坚实基础。西哈努克太皇不仅亲手缔造了中柬友好,而且把毕生精力用来推动中柬友好事业的发展。正是因为太皇陛下为中柬友好事业发展做出的巨大历史贡献,他深受中柬两国人民敬重和爱戴,被视为中柬友谊的象征。

西哈莫尼国王陛下坚定继承太皇陛下遗志,始终致力于发展中柬友好,是中柬友好的推动者和守护者。特别是2016年以来,西哈莫尼国王每年都去中国访问,多次和习近平主席见面,就继承和弘扬中柬传统友好达成许多重要共识,推动双边关系进入历史最好时期。

二、我了解到,中国驻柬使馆有两棵芒果树是由太皇和太后陛下亲自挑选惠赠的。请问这两棵芒果树对两国关系有何重要意义?芒果树长势如何?中国驻柬使馆借助“友谊树”和“友谊果”对两国关系做了哪些推动工作?

答:1967 年 7 月 19 日,西哈努克太皇陛下和莫尼列太后陛下向中国驻柬埔寨大使馆赠送了两棵芒果树。历经五十多载风雨洗礼,这两颗芒果树根深叶茂、硕果累累,是名副其实的“友谊树”。每当果实成熟时,我们都会把这些“友谊果”与柬各界友人分享。为了让两国青年一代了解并传承好中柬传统友谊,中国驻柬使馆将芒果树所在的园区修建为“中柬友谊园”。今年1月14日,莫尼列太后驾临驻柬使馆,亲自为“中柬友谊园”剪彩,赋予友谊园更丰富的内涵。驻柬使馆不仅将继续精心照料好这两棵芒果树,同时也将陆续在友谊园根植更多的“友谊树”,象征中柬友谊生生不息,世代传承。

三、柬中两国在2010年建立全面战略合作伙伴关系,在2019年宣布构建柬中命运共同体,两国关系现在处于历史最好时期。您认为有哪些重要因素推动两国关系持续高水平发展?是否得益于太皇陛下的历史贡献加上洪森首相等现任领导人的积极推动?

答:中柬自1958年建交以来,两国友好关系一直保持着健康、稳定发展的良好态势。从2010年两国建立全面战略合作伙伴关系,到2019年开始构建具有战略意义的命运共同体,中柬关系不断提质增速,如今中柬两国已成为名副其实的全天候“铁杆”朋友。中柬关系之所以能达到如此高的水平,除了西哈努克太皇陛下同中国老一辈领导人共同奠定的良好基础外,也得益于洪森首相的大力推动和坚定捍卫。

谈到推动中柬友好的原因还有很多,我认为最主要的有以下几方面:

第一,战略互信是首要。中柬两国高层就像老朋友一样经常见面,像走亲戚一样常来常往。西哈莫尼国王陛下像西哈努克太皇一样,至今保持着每年访问中国的传统。去年,习近平主席为莫尼列太后陛下亲自颁发了“友谊勋章”。洪森首相多次访问中国,与中国领导人就发展两国关系达成诸多重要共识,为两国关系发展提供了战略引领。特别是去年2月洪森首相在疫情之下“逆行”访华,体现了两国高层亲密无间的政治互信和深厚友谊。

第二,相互尊重是关键。中柬关系最显著的特点就是相互尊重。中方始终认为,国家之间相处之道,就像人和人之间的关系一样,必须彼此尊重、平等相待。长期以来,中柬在涉及彼此核心利益问题上相互尊重,相互支持。中方始终尊重柬埔寨王国的独立、主权和领土完整,尊重柬埔寨人民自主选择符合本国国情的发展道路。中国对柬经援完全是为了帮助柬发展经济、改善民生,从不附加任何政治条件。柬埔寨则坚定奉行一个中国政策,支持中国捍卫国家主权与领土完整,反对外部势力干涉中国内政,始终与中国在国际和地区事务中保持密切协作。

第三,务实合作是动力。中柬两国经济互补性较强,双方在经贸投资、互联互通、能源资源等 重点领域合作潜力巨大。中国连续多年成为柬最大贸易伙伴和外资来源国。“一带一路”倡议与柬埔寨“四角战略”高度契合。正如洪森首相指出,柬埔寨是“一带一路”建设的积极参与者和受益者。中柬自贸区即将建成,这将为中柬务实合作带来新的契机,极大地推动两国关系的发展。

第四,人文相亲是基础。中国同柬埔寨地缘相近、文化相通,人文相亲。两国友好交往历史可以追溯到中国汉代。自古以来,柬埔寨华人和高棉族通婚的现象十分普遍,形成了你中有我,我中有你的血脉亲情。近年来,中柬民间交流日趋活跃,柬埔寨吴哥窟已成为最受中国游客青睐的旅游胜地,中国已成为柬埔寨最大的游客来源地。成千上万的柬埔寨学子赴中国留学深造,学习汉语在柬埔寨成为新的时尚。

四、在新冠肺炎疫情背景下,中方积极帮助柬方抗击疫情,特别是向柬方提供疫苗援助并协助柬方商采疫苗。洪森首相表示,柬政府将中国作为疫苗供应的战略依靠。阁下代表中方如何回应洪森首相这个说法?

答:新冠肺炎疫情暴发以来,中柬两国守望相助、共克时艰,为国际社会合作抗疫树立了典范。中方向柬派出多支抗疫医疗队,捐赠了多批抗疫物资。迄今中国已向柬提供新冠疫苗1570万剂,其中220万剂为无偿捐赠。这里我要告诉大家一个好消息,中方决定再向柬方再捐赠100万剂新冠疫苗,不久将运抵金边,旨在帮助柬埔寨政府实现疫苗接种目标,尽快建立免疫屏障。此外,中方还决定为柬方提供价值2000万元人民币的抗疫物资援助。

我曾经说过,只要柬埔寨的疫情一天不结束,中国对柬埔寨的抗疫援助就一天不会停止。基于上述,我想大家一定能够理解洪森首相为什么说柬政府把中国作为疫苗供应的战略依靠。

五、2021年对于两国执政党来说都很特殊。6月28日是柬埔寨人民党成立70周年纪念日。7月1日是中国共产党成立100周年纪念日,中方为此举办了盛大的庆祝活动。洪森亲王和习近平总书记就两党周年纪念日互致贺信。请问大使阁下,两党关系现在发展到什么程度?双方是否有计划像推动两国政府关系一样,推动两党关系高水平发展?

答:2021年对中国共产党和柬埔寨人民党都是具有重要意义的一年,中国共产党迎来百年华诞,柬埔寨人民党喜庆70诞辰。习近平总书记和洪森主席分别代表两党互致祝贺。

7月1日,庆祝中国共产党成立100周年大会在北京天安门广场隆重举行,习近平总书记系统回顾了中国共产党百年伟大成就,庄严宣告中国实现第一个百年奋斗目标,中华大地已全面建成小康社会,郑重宣示中国向第二个百年奋斗目标迈进的坚定决心。

我们高兴地看到,柬埔寨人民党团结带领柬人民致力于国家建设和发展事业,为促进地区稳定和繁荣作出积极贡献。相信在洪森亲王正确领导下,柬埔寨人民党将一定能够维护国家主权、独立和民族尊严,顺利实现2030年成为中高收入国家,2050年成为高收入国家的发展目标。

中国共产党和柬埔寨人民党一直保持着高水平的交流合作。中柬两党基于独立自主原则上的友好关系,已经成为两国总体外交关系的重要组成部分。同为中柬两国长期执政的政党,中国共产党愿继续加强同柬埔寨人民党在治国理政方面的经验交流,继续加强两党各层级的友好交往,深化政治互信,推动两党关系不断向前发展,推动中柬命运共同体建设,造福两国和两国人民。

六、我们看到中国对柬援助取得丰硕成果。请问阁下,从2000年至今,中国在基础设施领域对柬援助的金额有多少?中国打算在现在和后疫情时代如何助力柬埔寨发展,特别是在经济和投资领域?

答:中方一向积极支持柬埔寨经济社会发展和改善民生。从2000年至今,中国对柬援助达数十亿美元,是柬最大的援助国。最重要的是,中方的援助从不附加任何政治条件。

在基础设施建设领域,中国帮助柬修了最长的路,建了最多的桥。最近5年以来,中国对柬提供无偿援助建设了国家体育场、考斯玛中柬友谊医院、特本克蒙省医院、乡村供水、乡村道路等项目;提供优惠贷款40多亿元人民币,建设了金边西二环公路、10号、11号、51号、71C号国家公路等道路基础设施项目和怀科灌溉二期、菩萨省水资源灌溉发展二期、柏威夏水库等水利灌溉项目等。

与此同时,中方致力于帮助柬恢复受疫情影响的经济。疫情发生初期,中方克服困难为柬服装企业保障原材料供应。据柬方统计,今年1到6月,中国在柬投资约20亿美元,占柬总投资额的69%。金港高速、西港燃煤电站、吴哥机场等重点项目进展顺利;2020年两国贸易额达95.6亿美元,逆势增长1.4%。中柬自贸协定、RCEP等双多边协定顺利签署。今年5月,柬埔寨新鲜芒果正式登陆中国市场;今年6月,柬埔寨虾蛄、黄鳝、活鱼和螺四类水生动物可出口中国。可以说,中柬各领域务实合作持续深化,为柬方克服疫情对经济的影响发挥了积极作用。

七、在2021年7月19日——柬中两国建交63周年之际,为了更好维护双方友好关系,大使阁下有什么话说给两国人民听?

答:中国和柬埔寨是情同手足的好兄弟、肝胆相照的好朋友。中方将一如既往做柬埔寨坚强的战略后盾,在涉及柬核心利益和重大关切问题上,中方将继续毫不犹豫和柬方站在一起。

疫情当前,中方将继续支持柬埔寨抗击疫情的努力,做好柬埔寨疫苗供应的战略依靠,同时,中方愿继续深化与柬各领域务实合作,帮助柬恢复受疫情影响的经济。

To Top