ភ្នំពេញៈ នៅព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះបុត្រា ជាអនុប្រធានគណបក្ស សព្វព្រះហឬទ័យ បើកកិច្ចប្រជុំពិសេសមួយ ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួន។
តាមការបញ្ជាក់ របស់ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា កិច្ចប្រជុំ នោះ ផ្តោតជាសំខាន់លើ ទិសដៅ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២។ពិនិត្យ និងសម្រេចដោះស្រាយលើការងារសំខាន់ៗ មួយចំនួនរបស់គណបក្ស ដែលគ្រោងនឹងប្រកាសព័ត៌មានអំពីលទ្ធផល នាថ្ងៃច័ន្ទ នាដើមសប្តាហ៍ក្រោយ និងគម្រោងយាងនិវត្តន៍ មកកាន់មាតុប្រទេស របស់ សម្តេចក្រុមព្រះ ព្រះប្រធាន ក្នុងពេលឆាប់ៗនេះ។

