ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានបន្តបកស្រាយចម្ងល់នានារបស់អ្នកសារព័ត៌មាន ដែលផ្ញើកាន់ផងខ្លួន ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ ពីមូលដ្ឋានយោធាចិន នៅសមុទ្ររាម នៃខេត្តព្រះសីហនុ។
តាមរយៈសារអេឡិចត្រូនិច ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន ឱ្យដឹងថា ៖
-យើងដឹងអំពីការរាយការណ៍ ដែលអាចជឿទុកចិត្តបាន ថាការស្ថាបនាដ៏សំខាន់ របស់សាធារណរដ្ឋប្រជាមានិតចិន បន្តនៅមូលដ្ឋានកងទ័ពជើងទឹករាម។
-រដ្ឋាភិបាលកម្ពុជា មិនមានតម្លាភាពពេញលេញ អំពីចេតនាធម្មជាតិ និងវិសាលភាពនៃគម្រោងនេះឬតួនាទីរបស់យោធាសាធារណៈរដ្ឋប្រជាមានិតចិន។
-វត្តមានយោធាបរទេសណាមួយ នៅរាម នឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់។
-ប្រជាជនកម្ពុជា សមនឹងដឹងបន្ថែមអំពីគម្រោង នៅឯរាម និងមានការនិយាយនៅក្នុងកិច្ចព្រមព្រៀងយោធា ប្រភេទនេះដែលមានផលប៉ះពាល់រយៈពេលវែងសម្រាប់ប្រទេសរបស់ពួកគេ៕