នយោបាយ

លោកXi Jinping ប្រធានរដ្ឋចិនថ្លែងថា តើមាគ៌ាអភិវឌ្ឍន៍ របស់ប្រទេស មួយល្អឬមិនល្អ ចំណុចគន្លឹះគឺ ស្ថិតនៅលើថា តើវាស្រប តាមសភាពការណ៍ ជាក់ស្តែងរបស់ប្រទេសខ្លួន ដែរឬទេ? តើវាអាចទទួលបានការគាំទ្រ ពីប្រជាជនដែរឬទេ?

ថ្ងៃទី២៥ ខែតុលា លោកXi Jinping ប្រធានរដ្ឋចិន បានចូលរួមកិច្ចប្រជុំ រំលឹកខួប៥០ឆ្នាំ នៃ ការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈ ស្របច្បាប់ឡើងវិញ នៅអង្គការសហប្រជាជាតិ នៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

លោកXi Jinping បានសង្កត់ធ្ងន់ថា តើមាគ៌ា អភិវឌ្ឍន៍ របស់ប្រទេសមួយល្អ ឬមិនល្អ ចំណុចគន្លឹះ គឺស្ថិតនៅលើថា តើវាស្របតាមសភាពការណ៍ ជាក់ស្តែងរបស់ប្រទេសខ្លួនដែរឬទេ? តើវាអាចនាំមកនូវការ អភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ការកែលម្អជីវភាព រស់នៅរបស់ប្រជាជន និងស្ថិរភាព សង្គមដែលឬទេ?តើអាចទទួលបានការគាំទ្រ ពីប្រជាជន ហើយរួមចំណែកដល់បុព្វហេតុ នៃការរីកចម្រើន របស់មនុស្សជាតិដែរឬទេ?

លោកXi Jinpingបានសង្កត់ទៀតថា ការអភិវឌ្ឍ ដើម្បីប្រជាជន ទើបជាការអភិវឌ្ឍ ដែលមានអត្ថន័យ ការអភិវឌ្ឍពឹង ផ្អែកលើប្រជាជន ទើបមានកម្លាំងចលករ ។ ប្រទេសនានា នៅជុំវិញពិភពលោក គួរតែតម្កល់ទុកប្រជាជន ជាស្នូល ត្រូវពង្រឹងសមត្ថភាព អភិវឌ្ឍន៍របស់ប្រជាជន ត្រូវបង្កើត បរិយាកាស អភិវឌ្ឍន៍ ដែលមានសមិទ្ធផល អភិវឌ្ឍន៍កាន់តែច្រើន នឹងផ្តល់ផលប្រយោជន៍ ដល់មនុស្សគ្រប់រូប នៅគ្រប់ប្រទេស ដោយយុត្តិធម៌និងស្មើភាព ៕

To Top