នយោបាយ

សុន្ទរកថា​ទាំងស្រុង ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា Wang Wentian នុងពិធីប្រគល់​និងទទួល​សម្ភារៈ ទប់ស្កាត់ជំងឺ កូវីដ១៩

សុន្ទរកថារបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ក្នុងពិធីប្រគល់និងទទួលសម្ភារទប់ស្កាត់ជំងឺវីរុសកូវីដ១៩ដែលជាជំនួយរបស់

កងទ័ពយោធាចិនជូនចំពោះភាគីកម្ពុជា

សូមគោរព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព!

ឯកឧត្តម លោកជំទាវ និងមិត្តភក្តិទាំងអស់ជាទីមេត្រី!

ខ្ញុំពិតជាមានក្តីរីករាយជាខ្លាំងដែលបានចូលរួមម្តងទៀត ជាមួយសម្ដេចពិជ័យសេនា ក្នុងពិធីប្រគល់និងទទួលសម្ភារទប់ស្កាត់ ជំងឺវីរុសកូវីដ១៩ ដែលជាអំណោយរបស់កងទ័ពរំដោះប្រជាជនចិនជូនចំពោះកងយោធពលខេមរភូមិន្ទ!

កងទ័ពទាំងពីរជាបងប្អូន ដែកថែប ស្គាល់ចិត្តគ្នាទៅវិញទៅមក និងមានចំណងមិត្តភាពប្រៀបដូចដៃនិងជើង។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយផ្ទាល់និងជំរុញយ៉ាងពេញទំហឹងពី ឯកឧត្តមប្រធានាធិបតី Xi Jinping និងសម្ដេចតេជោនាយករដ្ឋមន្រ្តី កងទ័ពទាំងពីរ បានបោះជំហានថ្មីមួយទៀតលើកិច្ចសហប្រតិបត្តិការទំនាក់ទំនងវិស័យជាច្រើន ជាបន្តបន្ទាប់ មានដូចជាលំហាត់យោធា វគ្គបណ្ដុះបណ្ដាលយោធា និងទំនាក់ទំនងចម្រុះយោធាជាដើម។

ក្រោយពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ១៩មក ប្រទេសនិងយោធាទាំងពីរតែងជួយគ្នាទៅវិញទៅមក និងបានផ្តល់អំណោយជា សម្ភារទប់ស្កាត់ជំងឺវីរុស ជាច្រើនលើកផងដែរ។ ការសហការគ្នានៃយោធាទាំងពីរ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនេះ មិនត្រឹមតែបង្កើតបានជាគំរូនៃ កិច្ចសហប្រតិបត្តិការកិច្ចការយោធាអន្តរជាតិ ប៉ុណ្ណោះទេ ក៏ជាការរួមចំណែកយ៉ាងសកម្ មក្នុងកិច្ចកសាងសហគមន៍វាសនារួម រវាងចិននិងកម្ពុជា ផងដែរ។ សម្ដេចពិជ័យសេនា ធ្លាប់អញ្ជើញមកកាន់ស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីប្រគល់អំណោយជាសម្ភារទប់ស្កាត់ជំងឺវីរុស ទៅកាន់ក្រសួងការពារជាតិចិន នេះធ្វើឱ្យយើងខ្ញុំមានក្តីរំភើបជាខ្លាំង។ កងទ័ពយោធាចិន មិនត្រឹមតែបានបញ្ជូនក្រុម អ្នកជំនាញយោធាវេជ្ជសាស្រ្តមកកាន់កម្ពុជា ដើម្បីជួយសម្របសម្រួលការងារទប់ស្កាត់ជំងឺវីរុស ប៉ុណ្ណោះទេ ក៏បានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ និងសម្ភារទប់ស្កាត់ជំងឺវីរុស ជូនដល់កម្ពុជាផងដែរ។ ថ្ងៃនេះ កងទ័ពចិននឹងប្រគល់សម្ភារ ទប់ស្កាត់ជំងឺវីរុស ដែលក្នុងនោះក៏បញ្ចូលទាំងឱសថបុរាណចិនHuashi Baidu និងឱសថបុរាណចិន Lianhua Qingwenជាដើម ដែលនេះបានបង្ហាញពីចំណងមិត្តភាព ដ៏ស្មោះដែលតែងរួមសុខទុក្ខ ជាមួយគ្នា រវាងកងទ័ពទាំងពីរ។

ក្រោយពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក កងទ័ពយោធាទាំងពីរ បានចូលរួមកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស ក្នុងប្រទេសខ្លួនដោយអនុវត្តតាមបញ្ជា ដែលកំណត់ក្រោមស្មារតីមិនចុះចាញ់ភាពលំបាក និងដើម្បីរួមចំណែក យ៉ាងសកម្ មក្នុងការការពារអាយុជីវិតសុខភាពរបស់ប្រជាជន។ ក្នុងពេលដ៏តាងតឹងបំផុត នៃជំងឺវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ ទបានអនុវត្តតាមបញ្ជារបស់សម្ដេចតេជោ សម្រេចបានភារកិច្ចដ៏លំបាកបំផុត គ្រោះថ្នាក់បំផុត។ បានបោះជំហានយ៉ាងក្លាហានពុះពាររាល់ឧបសគ្គដែលមាន ក្នុងកិច្ចការចម្បងជាច្រើន ដូចជាយុទ្ធនាការចាក់វ៉ាក់សាំង ការគ្រប់គ្រងព្រំដែន សាងសង់កន្លែងព្យាបាលជំងឺវីរុសកូវីដ និងការតាមដានករណីសង្ស័យនៃការឆ្លងជាដើម បានរួមចំណែកយ៉ាងលេចធ្លោ ក្នុងកិច្ចការទាំងនេះ។ ទាំងអស់នេះបានបង្ហាញថា កងយោធពលខេមរភូមិន្ទ គឺជាកងកម្លាំងដ៏ស្វាហាប់ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា អាចជឿទុកចិត្តបាន។

អង្គពីធីជាមេត្រី! ស្ថានភាពនៃជំងឺវីរុសកូវីដលើសកល នៅតែបន្តភាពតាងតឹង សន្តិភាពពិភពលោកនិងស្ថិរភាព នៃតំបន់មានបញ្ហាប្រឈម ជាច្រើន តែកងទ័ពទាំងពីរនៅតែបន្តគាំទ្រគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គជាមួយគ្នា ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃយោធាទាំងពីរ យ៉ាងមុតមាំ បន្តលើកកម្ពស់កម្រិតសមត្ថភាពការពារសុវត្ថិភាពជាតិ ការពារអធិបតេយ្យភាព និងបម្រើប្រជាជន។ ខ្ញុំក៏សូមលើកឡើងជាពិសេសថា កិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក រវាងប្រទេសនិងកងទ័ពទាំងពីរ មិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅបានឡើយ យើងប្រឆាំងដាច់ខាតចំពោះទង្វើប្រើអំណាចដែលយក“សេរីភាព”“សិទ្ធិមនុស្ស”“ប្រជាធិបតេយ្យ”ធ្វើជាលេសដើម្បី “ធ្វើយុត្តាធិការហួសព្រំដែន”ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ។ កងទ័ពរំដោះប្រជាជនចិន នឹងបន្តសហការជាមួយកងយោធពលខេមរភូមិន្ទ អនុវត្តយ៉ាងម៉ើងម៉ាត់នូវកុងសុងស៊ីស ជាយុទ្ធសាស្រ្តដែលថ្នាក់ដឹកនាំកំណត់ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង នៃយោធាទាំងពីរ លើកកម្ពស់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ និងរួមចំណែកកាន់តែធំធេងក្នុងការជំរុញអត្ថប្រយោជន៍នៃប្រជាជនចិន និងកម្ពុជាកាន់តែច្រើន។

ជាចុងក្រោយនេះ សូមគោរពជូនពរ សម្តេចពិជ័យសេនា និងមិត្តភក្តិទាំងអស់ មានសុខភាពល្អបរិបូរណ៌ ទទួលជោគជ័យគ្រប់ភារកិច្ច!

សូមជូនពរចិននិងកម្ពុជា រីកចម្រើនរុងរឿង ប្រជាជនសុខក្សេមក្សាន្ត! សូមជូនពរចំណងមិត្តភាពប្រទេស និងកងទ័ពទាំងពីរ ឋិតថេរជាអមតៈ!

To Top