នយោបាយ

បទវិភាគ​ ៖ ធាតុពិតលាក់ពុត និងស្តង់ដារពីរ របស់ “ប្រជាធិបតេយ្យ បែបអាមេរិក” បាននិងកំពុងធ្វើឱ្យ សង្គមអាមេរិក មានភាពប្រេះស្រាំ

នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេស អាមេរិក បានប្រកាសថា នឹងអញ្ជើញអាជ្ញាធរ តៃវ៉ាន់ ឱ្យចូលរួមអ្វី ដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ ” ។ អាមេរិកបានយក” ប្រជាធិបតេយ្យ” ធ្វើជាលេស ដើម្បីផ្តល់ការគាំទ្រ ដល់កម្លាំងអបគមន៍ នៅកោះតៃវ៉ាន់ ទង្វើដ៏អាក្រក់នេះ បានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ចិន បានល្មើសយ៉ាងកម្រោលនូវ គោលការណ៍ ប្រទេសចិន មួយនិងញុះញង់ឱ្យមានការបដិបក្ខ និងការបែកបាក់គ្នា ហើយនេះជាការបំផ្លិចបំផ្លាញ ដ៏ធំបំផុត ចំពោះតម្លៃប្រជាធិបតេយ្យ ។ ដូច្នេះ ប្រទេសចិន សម្តែងការប្រឆាំងយ៉ាងដាច់ខាត ។

ដូចអ្នកវិភាគមួយចំនួន បានលើកឡើងថា អ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ” មានធាតុពិតដូចគ្នាជាមួយ នឹងទំនាក់ទំនងភាពជាដៃគូ សន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេស និង អូស្ត្រាលី (AUKUS) ។ វាសុទ្ធតែជា មធ្យោបាយ របស់អាមេរិកសម្រាប់ឃុបឃិត និងបង្កើតជាបក្ខពួក ដើម្បីស្តារកម្លាំងដឹកនាំសកល របស់អាមេរិកឡើងវិញ និងគាំពារអនុត្តរភាព របស់ខ្លួន ។
ដោយឡែកគោលបំណង របស់អាមេរិក ដែលអញ្ជើញអាជ្ញាធរ តៃវ៉ាន់ ឱ្យចូលរួមកិច្ចប្រជុំ នេះ គឺ ដើម្បីដាក់សម្ពាធនិង ទប់ស្កាត់ប្រទេសចិន តាមសភាពការណ៍ ជាក់ស្តែងរៀងខ្លួន ពោលគឺ វាមានចេតនាអាក្រក់ណាស់ ។

ប្រជាធិបតេយ្យជាតម្លៃរួម របស់មនុស្សជាតិទាំងមូល តែមិនមែនជាប៉ាតង់របស់ប្រទេស ណាមួយនោះទេ ។ ប្រទេសមួយមានប្រជាធិបតេយ្យ ល្អឬអត់ ត្រូវអាស្រ័យដោយប្រជាជន របស់ប្រទេសខ្លួនវាយតម្លៃ ។ អ៊ីចឹងតើប្រជាធិបតេយ្យ បែបអាមេរិកល្អឬទេ ? គួរតែស្តាប់សំឡេងរបស់ប្រជាជន អាមេរិកសិន ។

យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew នៃអាមេរិកបានបង្ហាញ ឱ្យឃើញថា ប្រជាជនអាមេរិក ភាគច្រើន បានមិនពេញចិត្ត យ៉ាងខ្លាំង ចំពោះប្រព័ន្ធរបបនយោបាយ របស់ប្រទេសខ្លួន ហើយមាន តែប្រជាជន ១៧ ភាគរយប៉ុណ្ណោះសម្គាល់ឃើញថា “ប្រជាធិបតេយ្យ” របស់អាមេរិក គួរឱ្យប្រទេស ផ្សេងរៀនសូត្រតាម ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំមួយ ច្បាប់ដែលអង្គការអន្តរជាតិ ពាក់ព័ន្ធ ចេញផ្សាយ នាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា អាមេរិក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី” ប្រទេសដែលមានភាពថយក្រោយ លើវិស័យប្រជាធិបតេយ្យ” ជាលើកដំបូង ។

ប្រជាធិបតេយ្យបែបអាមេរិក មិនបាននាំមកនូវអារម្មណ៍ ទទួលបានផលប្រយោជន៍ និងអារម្មណ៍សុភមង្គល ដល់ប្រជាជនអាមេរិកនោះទេ ហើយក៏ត្រូវគេចោទជាមន្ទិល សង្ស័យយ៉ាងខ្លាំង លើផ្ទៃអន្តរជាតិផងដែរ ។ ការដែលអាមេរិក ដក ទ័ពពីអាហ្វហ្កានីស្ថាន ប្រកបដោយភាពបរាជ័យព្រម និងការឈឺចាប់និង ផលប៉ះពាល់រាប់មិនអស់ ដែលបន្សល់ទុកឱ្យប្រជាជន អាហ្វហ្គានីស្ថាន បានក្លាយជាគំរូបរាជ័យ នៃប្រជាធិបតេយ្យ បែបអាមេរិក នៅក្រៅប្រទេស ។ ដោយឡែក មុនពេលអាមេរិក ប្រកាសបញ្ជីឈ្មោះលិខិត អញ្ជើញ របស់អ្វី ដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ក្បួននាវា ចម្បងទី ៧ របស់កងទ័ពជើងទឹក អាមេរិក បានបញ្ជាក់ថា នាវាចម្បាំង កងទ័ពអាមេរិក បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់ ជាលើកទី ១១ នៅឆ្នាំនេះ ។ ការបង្ហាញសាច់ដុំកម្លាំងយោធា ឥតឈប់ឈរនិងបំផ្លាញ ដោយចេតនា នូវស្ថិរភាព ក្នុងតំបន់ អ្វីដែលគេហៅថា “ប៉មនៃប្រជាធិបតេយ្យ” បាននិងកំពុងធ្វើឱ្យពិភពលោក មានការព្រួយបារម្ភកាន់ តែខ្លាំងឡើងៗ ។

អាចប៉ាន់ ប្រមាណថា មិនថាអាមេរិកខិតខំគ្រវីទង់ ជួយស្រែកបន្ទរចំពោះអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” យ៉ាងណាក៏ដោយ ប៉ុន្តែក៏គ្មាន សិទ្ធិកាន់កាប់ការធ្វើសន្និដ្ឋាន និងកាត់ក្តីលើវិស័យ” ប្រជាធិបតេយ្យ”នោះទេ ហើយក៏មិនអាចកាន់កាប់សីលធម៌ នៅលើពិភពលោកទៀងផង ។ ផ្ទុយទៅវិញ ទង្វើបែបនេះបែរជា បានលាតត្រដាង នូវភាពលាក់ពុតនិងស្តង់ដារ ពីររបស់ “ប្រជាធិបតេយ្យបែបអាមេរិក” ព្រមទាំងធ្វើឱ្យពិភពលោកមើលរឿង កំប្លែងនយោបាយម្តងទៀត ផងដែរ ៕

To Top