នយោបាយ

ទូតអាមេរិក ចូលរួមរំលែកមរណទុក្ខ ចំពោះព្រះរាជវង្សានុវង្ស និង​ប្រជាជន​កម្ពុជា ការយាង​ទិវង្គត សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ៖ ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter របស់លោកថា យើងបានទទួលដំណឹង ដ៏ក្រៀមក្រំនៃការសោយទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សារបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលមុខងារសាធារណៈរបស់ព្រះអង្គរួម មានតួនាទីជានាយករដ្ឋមន្ត្រីទីមួយនៃកម្ពុជា ឆ្នាំ ១៩៩៣-១៩៩៧។

លោកទូត បានសរសេរបន្ថែមថា “ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ ចំពោះ​ព្រះរាជ​វង្សានុវង្ស និង​ប្រជាជន​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ការ​បាត់បង់​នេះ”​។

សម្តេចក្រុមព្រះ យាងសោយទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាប្រទេសបារំាង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា៕

To Top