សនិ្នសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើង ក្នុងមួយឆ្នាំម្តងបានធ្វើឡើង នៅក្រុងប៉េកាំងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ សំខាន់ៗជាច្រើន បាននាំគ្នា លើកឡើង ពាក្យគន្លឹះមួយ គឺ”ស្ថិរភាព” ដែលមានចែងក្នុង សេចកី្តប្រកាស នៃសន្និសីទនេះ ដែលបានចេញផ្សាយ ដោយប្រទេសចិននៅយប់ថ្ងៃទី ១០ ខែធ្នូរនេះ ។ “សនិ្នសីទនេះបានបញ្ចេញសញ្ញាដ៏ខ្លាំងក្លាមួយ ដែលនឹងលំនឹងសេដ្ឋកិច្ច ។” កាសែត《Lian he zao bao》នៃប្រទេសសិង្ហបុរីបានធ្វើការអត្ថាធិប្បាយ ដូចពោលខាងលើ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចេញផ្សាយអត្ថបទ ដោយចង្អុលបង្ហាញថា ក្នុងសេចកី្តប្រកាស នៃសន្និសីទនៅឆ្នាំនេះបានលើកឡើងពីពាក្យថា “ស្ថិរភាព”ចំនួន ២៥ ដង ។
សនិ្នសីទ ស្តីពីការងារ សេដ្ឋកិច្ចមជ្ឈិមចិន ដែលបានធ្វើឡើងជារៀង រាល់ឆ្នាំត្រូវបានមជ្ឈដ្ឋាន ខាងក្រៅចាត់ទុកថា ជាព្រឹត្តិការណ៍ធំមួយ ដែលនឹងឆ្លុះ បញ្ចាំងពីនិន្នាការ នៃគោលនយោបាយសេដ្ឋកិច្ច របស់ប្រទេសចិន នាពេលមួយឆ្នាំខាងមុខ ។ “ចំណុចសំខាន់ៗនៃការងារ សេដ្ឋកិច្ច របស់ប្រទេសចិន នៅឆ្នាំក្រោយ គឺ ធានាឱ្យសេដ្ឋកិច្ចដំណើរការប្រកប ដោយស្ថិរភាព ដែលត្រូវចាត់ទុកថា ជាភារកិច្ចចម្បង និងស្វែង រកការវិវឌ្ឍរីកចម្រើន ប្រកបដោយភាព នឹងនរ” នេះគឺជាតម្រូវការ ជាក់លាក់ ដែលសន្និសីទនេះបានលើកឡើង ។ ក្នុងចំណោមគោល នយោបាយ សំខាន់ៗចំនួន ៧ ដែលសន្និសីទនេះ រៀបចំ ចាត់ចែង ភារកិច្ចទីមួយ គឺ ធ្វើឱ្យគោលនយោបាយ ម៉ាក្រូមានភាពនឹងនរនិង មានប្រសិទ្ធភាព ។
ដូចសន្និសីទនេះដែលបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនបាននិងកំពុងប្រឈមនឹងកម្លាំងសម្ពាធទាំង ៣ ពោលគឺ តម្រូវការត្រូវកាត់បន្ថយ រងការវាយប្រហារពីការ ផ្គត់ផ្គង និងមានការប៉ាញ់ប្រមាណទាប ” ហើយបរិយាកាសអន្តរជាតិ គឺ “មានភាពកាន់តែស្មុគ្រ ស្មាញនិង តឹងរ៉ឹងព្រមនិងមិនប្រាកប្រជា” ។ ក្នុងបរិបទបែបនេះ គោលនយោបាយម៉ាក្រូ បានផ្លាស់ប្តូរ ពីការគ្រប់គ្រងទៅជាការរក្សាកំណើនដោយនឹងនរ ដែលជាចំណុចគន្លឹះ នៃការលុបបំបាត់ហានិភ័យទាំងជាតិនិងអន្តរជាតិ ។ ដូច្នេះហើយ បានជាពាក្យគន្លឹះមួយ គឺ “ស្ថិរភាព”បានកំណត់នីតិវិធីការងារ ទូទៅនិងបង្ហាញពីទិសដៅ សម្រាប់ការងារសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំក្រោយ ។
តាមពិតទៅ តាំងពីចូលឆ្នាំនេះមក អាស្រ័យដោយនីតិវិធី នៃការអភិវឌ្ឍ ប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនបានពុះពារបញ្ហា ប្រឈមជាច្រើន និងសម្រេច បាននូវការស្វែងរកការវិវឌ្ឍរីកចម្រើន ប្រកបដោយភាពនឹងនរ ពោលគឺ ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប របស់ចិនបានកើនឡើង ៩.៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គិតជាមធ្យម ក្នុងរយៈពេលពីរឆ្នាំកន្លងមក បានកើនឡើង ៥.២ ភាគរយ ពីខែមករាដល់ខែតុលា ឆ្នាំនេះ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសចិនបានកើនឡើង ៤២.២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ចាប់ពីខែមករាដល់ខែតុលា ឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមបាន កើនឡើង ១៤.៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលបានលើសពី ៣៥ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២២ ភាគរយបើប្រៀបធៀននឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយបានលើសពីកម្រិតពេញមួយឆ្នាំនៃឆ្នាំមុន ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំនេះ ចំនួនឱកាសការងារថ្មី តាមទីក្រុងនិងជនបទនៅទូទាំង ប្រទេសចិ នមានដល់ទៅ ១១.៣៣ លាននាក់ដែលសម្រេច បាននូវគោលដៅនិងភារកិច្ចពេញ មួយឆ្នាំមុនកាលកំណត់ ។ល។ “ផែនការអភិវឌ្ឍជាតិ ៥ ឆ្នាំទី ១៤ “របស់ប្រទេសចិន សម្រេចបាននូវការ ចាប់ផ្តើមដ៏ល្អប្រសើរ ហើយសេដ្ឋកិច្ចចិន មានភាពធន់យ៉ាងខ្លាំង និន្នាការល្អប្រសើរជាមូលដ្ឋាន របស់សេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែនោះទេ ។
ដូចពាក្យ សន្យា ដែលប្រទេសចិន បានធ្វើនោះថា ទ្វារបើកទូលាយរបស់ចិន កំពុងបើកកាន់តែធំឡើងៗ ហើយផលប្រយោជន៍ ក្នុងការអភិវឌ្ឍ ដែលបាន ចែករំលែក ជាមួយពិភពលោក ក៏នឹងកាន់តែច្រើនឡើងៗផងដែរ ។ មិនថាស្ថានការណ៍លើឆាកអន្តរជាតិ មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិន នៅតែបន្តធ្វើកិច្ចការ របស់ខ្លួន ឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ។ នេះគឺជាមូលហេតុ ដែលធ្វើឱ្យសេដ្ឋកិច្ចចិន ទទួលបានសមិទ្ធផល ដ៏ល្អប្រសើរ ហើយក៏បានបំពេញបន្ថែមកម្លាំង ចលករសម្រាប់ខំប្រឹង ប្រែងពុះពារឧបសគ្គនិងស្វែងរកការវិវឌ្ឍរីកចម្រើន ប្រកបដោយស្ថិរភាពនៅពេល អនាគតផងដែរ ៕