នយោបាយ

អាមេរិក ប្រើប្រាស់កលយុទ្ធ សាមកុក ក្នុងការវាយប្រហារមកលើ រុស្សីនិងចិន

ក្នុងសមយ័កាល របស់សង្គ្រាមត្រជាក់ សហភាពសូវៀតនិងចិនប្រជាមានិត បានសហការគ្នា យ៉ាងស្និទ្ធរមួតបង្កើត ទៅកម្លាំងសម្ភាធមួយមកលើ សហរដ្នអាមេរិកនិងពួកសម្ពន្ធ ។ តែក្រោយមកក្រោមគំនិត ប្រឹក្សារបស់ជនជាតិ Jews លោក Henry Kissinger មកប្រធានាធិបតី Richard Nixon បានអនុវត្តន៏ កលយុទ្ធសាបកុក ដោយបន្ធូបន្ថយជាមួយចិន តែរឹងជាមួយ សហភាពសូវៀតក្នុងគោលបំណង បំបែកបំបាក់ប្លុក កម្មុយនិស្ត ! ចុងក្រោយទទួលបានជោគជយ័ ដោយកម្លាំងសង្គមនិយមចុះខ្សោយនាំដល់ការ រលំរលាយ សហភាពសូវៀតទាំងស្រុង នាឆ្នាំ ១៩៩១ ទៅ ។

បច្ចុប្បន្ននេះ អស់រយៈកាលជាង ៣០ឆ្នាំ នៃដំណើរកាល សន្តិភាវូបនីយកម្ម ក្រោមបន្ទាត់នយោបាយរបស់ សហរដ្នអាមេរិក មកស្ថានភាពសាមកុក បានវិលមកវិញ ដោយមានការងើបទ្បើងយ៉ាងមហិមារបស់ ចិនប្រជាមានិត ហើយបាន នាំទៅជាមួយនៅការរីកធំធាត់និងភាពរឹងមាំ របស់រុស្សីនាំដល់​ មានការប្រកួតប្រជែង ដណ្តើមឧត្តភាព ជាមួយអាមេរិកនៅមជ្ឈឹមបូពា៍ ដែលជាតំបន់ដាច់មុខ របស់អាមេរិក និងការវាតទីមិនចុះញ៉ម របស់ចិន នៅលើតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់ឯកសិទ្ធិរបស់អាមេរិក នោះ ។

​ ក្រោមអំណាចខ្លាំងខ្លារបស់ លោក Putin រុស្សីបានបានពង្រីកកម្លាំង ឥទ្ធិពលមកលើ Turkey ដែលជាប្រទេសស្ថិត នៅក្នុង បេះដូង របស់ NATO និងជាសម្ពន្ធ័មិត្តមួយដ៏យូរ អង្វែងរបស់ អាមេរិក។ក្រៅពីនេះរុស្សី ក៏បានជំរុញនិងសហការជាមួយ Iran ដោយក្តាប់ជាប់សភាពការណ៏នៅ Syria បានយ៉ាងរឹងមំាក្នុងសភាពការ ណ៏មួយនេះ ទន្ទឹមនេះរុស្សីចាប់លូកចូល តំបន់អាស៊ីអាគ្នេយ៏ ក្រោម នយោបាយ ឆ្ពោះទៅទិសខាងកើតនិង លេងសន្លឹកបៀរ នៅបណ្តាប្រទេស អាមេរិកខាងត្បូង មួយចំនួន ផង! ។

នៅចំពោះសភាពការណ៍យ៉ាងនេះ អាមេរិក ចាប់លេងកលយុទ្ធសាមកុក ក្នុងសម័យទំនើប ដោយប្រឈមទៅនឹងមហាអំណាច ទាំងពីរ ក្នុងពេលតែមួយ។ យុទ្ធសាស្រ្ត ដើម្បីទប់ទល់ទៅនឹង រុស្សីនិងចិន នោះគឺលើផ្នែកសេដ្នកិច្ច អាមេរិករួមគ្នាជាមួយ អឺរ៉ុបដាក់ទណ្ឌកម្ម មកលើប្រទេសទាំងពីរនេះ។ លើផ្នែកយោធា អាមេរិក បង្កើត Quad និង Aukus ដើម្បីទប់ទល់ ចិន លើសមុទ្រចិនខាងត្បូង ដោយយក តៃវ៉ាន់ វៀតណាម និង ហ្វីលីពីនយកធ្វើជាកូនអុក។ ចំពោះ ក្រុង Moscow វិញអាមេរិកប្រើប្រាស់ NATO ជាសន្លឹកបៀតអាត់ ក្នុងការរុលទៅមុខ ទៅជាប់និងព្រំដែន Ukraine ដោយ Ukraine និង Poland ត្រូវបានប្រើប្រាស់ ជាកូនអុកនៅលើក្តាអុក យុទ្ធសាស្រ្តរបស់តំបន់ ។ នៅអាស៊ី តៃវ៉ាន់ ពេលនេះត្រូវបានលើកទឹកចិត្ត អោយប្រឆាំងចិន ខ្លាំងក្លាជាងគេ ។

ពេលធនធានជាតិ ទាំងទ្បាយរបស់រុស្សី ត្រូវបានយកមក ចាក់ចោលនៅ តំបន់ Cremea ដើម្បីទប់ទល់ទៅនិង អនុភាពរបស់កម្លាំង NATO និងធនធានជាតិទាំងអស់ របស់ចិន
ត្រូវបានប្រមូលផ្ថុំ នៅបណ្តាតំបន់ដែល មានភាពផុយស្រួយ ដែលបច្ចយ័ទាំងនេះ ធ្វើឱ្យពួកអ្នកយុធ្ធសាស្រ្ត មើលឃើញ សមយ័កាលរបស់ សង្គ្រាមផ្កាយ Star War ដែលនាំឱ្យសហភាពសូវៀត ត្រូវផ្តួលរំលំនោះដែល ក្នុងពេលនោះ Uncle Sam ឥតបាត់បង់អ្វីទាំងអស់ មានតែយកលុយបង់ ពន្ធការពារជាតិ បន្ថែមពី ជប៉ុន កូរ៉េខាងត្បូង អាលឺម្លង់ និង ពួកសមន្ធមិត្តនោះ។

អាមេរិកនិងពួក NATO បានប្រាប់ទៅរុស្សីថា បើរុស្សី ប្រមូលផ្ថុំទព័នៅតាមបណ្តោយព្រំដែន Ukraine ក្នុងសញ្ញាជារូបភាពឈ្លានពាននោះ ពួកលោកខាងលិច និងមានវិធានការហើយ G7 រួមទាំង អឺរ៉ុប និងដាក់វិធានការ embargoes ខ្លាំង មកលើរុស្សី តាំងសេដ្នកិច្ចនិង ហិរញ្ញវត្ថុ ផងដែលក្នុងពេលនោះលោក Putin បានដាក់ចេញ នៅខ្សែបន្ទាត់ ក្រហមមួយថាបើ Ukraine ចូលជា សមាជិក របស់ NATO ហើយអនុញាត្តិ អោយ NATO ដាក់ពង្រាយ កាំជ្រូច លេីទឹកដី Ukraine នោះគឺរុស្សីចាត់ទុកអំពើ ទាំងនេះជាការ គំរាមគំហែងផ្ទាល់មកលើ ខឿនសន្តិសុខ។ ដូច្នោះរុស្សី ត្រូវតែ មាន វិធានការធ្លេីយតមវិញ!

ដោយទ្បែកលើសមុទ្រចិនខាងត្បូង ក៏អញ្ជឹងដោយអាមេរិកត្រូវរុញ សភាពការណ៏ ទៅដល់បន្ទាត់ ក្រហមដែលចិនទ្រាំមិនបាន! ។

តាមការវិភាគក្នុងឆ្នាំ ២០២២ នេះក្រៅពីការបង្កើតនិងបន្ថែម Virus Covid 19 អោយកាន់តែមានភាពខ្លាំងខ្លា ផុសផុលនោះគឺពួក Illuminaties និងដុតសភាពការណ៏ ពីរខាងលើនេះ ឱ្យទៅជាសង្គ្រាមតំបន់ Conditional Warfare មិនមែនជាសង្គ្រាមលោក ទេ ដើម្បីអូសរុស្សី និង ចិនឱ្យធ្លាក់ ទៅក្នុងភាព វឹកវរបាត់ភាពម្ចាស់ការដើម្បីពួក Illuminaties បន្ត កាន់កាប់ និង ត្រួតត្រាពីភពលោកទៀតបំរើ ឱ្យនយោបាយ ពួក Jews ដដែរ។

Wait and See

ដោយៈ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ

To Top