នយោបាយ

បទវិភាគ ៖ សមិទ្ធផល ដ៏លេចធ្លោនាំ ឱ្យអ្នកនយោបាយប្រទេស ប៉ែកខាងលិច ដែលឃោសនាបំប៉ោង ពីការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន អៀនខ្មាសយ៉ាងខ្លាំង

ឱ្យតែមើលពីលំហូរ នៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាសកល នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ក៏អាចឃើញ ថា គំនិត ស្តីពីការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន គឺគ្មានទីសំអាងទាល់តែសោះ ។ ទិន្នន័យសេដ្ឋកិច្ច និង សមិទ្ធផលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពហុភាគីមួយចំនួន របស់ចិននៅឆ្នាំ២០២១ ដែលបានចេញផ្សាយ ជាបន្តបន្ទាប់នៅពេលថ្មីៗ កន្លងទៅនេះ ក៏បានបញ្ជាក់ ពីប្រការនេះម្តងទៀត ផងដែរ ។

“តារាងពិន្ទុ” ដ៏លេចធ្លោនៃដំណើរការពាណិជ្ជកម្ម របស់ចិននៅឆ្នាំ២០២១ បានបង្ហាញយ៉ាងពេញលេញ ថា ប្រទេសចិន បានអនុវត្តតាមពាក្យសន្យា ស្តីពីការពង្រីកការបើកទូលាយ ជាប់រហូតមក ហើយមានទំនាក់ទំនង កាន់តែជិតស្និទ្ធ ជាមួយពិភពលោក ។

ពិភពលោកត្រូវការប្រទេសចិន ។ មួយផ្នែក ប្រទេសចិន ដែលត្រូវគេប្រៀបប្រដូចជា “រោងចក្រពិភពលោក” មានសមត្ថភាពផលិតយ៉ាងខ្លាំង និងក្លាយជាកម្លាំងគន្លឹះ ក្នុងការលំនឹងខ្សែសង្វាក់ផ្គត់ផ្គង់ ជាសកល ។ តាមទិន្នន័យ ដែលរដ្ឋបាលជាតិ គយរបស់ចិនបានប្រកាសឱ្យដឹងថា ពីខែមករា ដល់ខែធ្នូឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាមេរិកបានឡើង ដល់៧សែន៥ម៉ឺន ៥ពាន់៦រយ៤៥លានដុល្លារ អាមេរិក កើនឡើង២៨.៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំ២០២០ ដែលបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រម្តងទៀត ។
នេះបានបង្ហាញឱ្យឃើញ ថែមមួយកម្រិតទៀត ថា ចិននិងសហរដ្ឋអាមេរិក ដែលជាតួអង្គសេដ្ឋកិច្ចធំបំផុត ចំនួនពីរលើទូទាំងពិភពលោកកាន់ តែពឹងផ្អែកទៅលើគ្នាឥតឈប់ឈរ ក្នុងវិស័យពាណិជ្ជកម្ម ។ អ្វីដែលហៅថា ចិននិងសហរដ្ឋអាមេរិក ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ គឺជារឿងមិនពិត និងគួរឱ្យអស់សំណើច ។

មួយផ្នែកទៀត ទីផ្សារចិនដែលបានងើបឡើងវិញប្រកបដោយភាព នឹងនរបានផ្តល់ឱកាសវិនិយោគកាន់តែទូលំទូលាយ ដល់សហគ្រាសទូទាំងពិភពលោក ។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ទីផ្សារប្រទេសចិនគឺជា “ចំណុចដ៏លេចធ្លោ”លើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស អន្តរប្រទេសជាច្រើន ។ នេះក៏ជាមូល ហេតុពិត ដែលសហរដ្ឋអាមេរិកតម្លើង ការប្រមូលពន្ធគយ ទៅលើទំនិញប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅក៏ដោយ ក៏មិនអាចរារាំង សហគ្រាសអាមេរិក វិនិយោគទុននៅប្រទេសចិន នោះឡើយ ។

បច្ចុប្បន្ននេះ ប្រទេសចិនដែលបានគ្រប់គ្រង ជំងឺកូវីដ១៩ នាំមុខគេនិងសម្រេចការស្តារសេដ្ឋកិច្ចឡើងវិញ មុនគេ បានក្លាយជា “កម្លាំងសំខាន់ ក្នុងការដឹកនាំការស្តារសេដ្ឋកិច្ច ពិភពលោកឡើងវិញ” ។

តាមពិតទៅ ចិនក៏ត្រូវការពិភពលោកដែរ ។ ក្នុងរយៈពេលរាប់សិបឆ្នាំ កន្លងទៅ ការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិន គឺ មានភាពជិតស្និទ្ធ មិនអាចឃ្លាត ពីការបញ្ជូល ក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកឥត ឈប់ឈរ បានឡើយ ។ កំណែទម្រង់និង ការបើកទូលាយបាននាំ មកនូវកម្លាំងចលករ កំណើន ដល់ប្រទេសចិន ហើយក៏បាននាំមកនូវជីវភាព រស់នៅកាន់តែល្អបវ រដល់ប្រជាជនចិន ផងដែរ ។ នេះហើយក៏ជាមូលហេតុ សំខាន់មួយដែលប្រទេសចិន ប្រកាន់ខ្ជាប់ពហុភាគី និយមនិងការធ្វើសកល ភាវូបនីយកម្ម ជាប់រហូតមកផងដែរ ។ មានតែពិភពលោកល្អ ទើបប្រទេសចិនបានល្អ មានតែប្រទេសចិនបានល្អ ទើបពិភពលោកនឹងកាន់តែល្អ ៕

To Top