នយោបាយ

បទវិភាគ ៖ តើពេលណា ទើបពាក្យសន្យា របស់ភាគីអាមេរិក ចំពោះប្រទេសចិន លែងរសាត់តាមខ្យល់?

កាលពីថ្ងៃទី១៣ ខែមិថុនា តាមម៉ោង ក្នុងតំបន់ លោក Yang Jiechi សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធាន ការិយាល័យ នៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិន បានជួបពិភាក្សាការងារ ជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតី អាមេរិក ទទួលបន្ទុកកិច្ចការ សន្តិសុខជាតិ នៅក្រុងលុចសំបួ ។ បើមើលពីដំណឹង ដែលត្រូវបែកធ្លាយ បន្ទាប់ពីជំនួបពិភាក្សាឱ្យដឹងថា ភាគីទាំងពីរ បានធ្វើការ ប្រាស្រ័យ ទាក់ទងនិង ផ្លាស់ប្តូរមតិយោបល់ប្រកប ដោយភាពស្មោះត្រង់ ស៊ីជម្រៅ និងលក្ខណៈស្ថាបនា ដោយឯកភាពគ្នាថា នឹងចាត់ទុក ការអនុវត្ត ឱ្យបានល្អ នូវគំនិត ឯកភាពរួមដ៏សំខាន់ ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានឈានដល់ជាការណែនាំ បង្កើនការទាក់ទង និងកិច្ចសន្ទនា កាត់បន្ថយការយល់ច្រឡំ និងវិនិច្ឆ័យខុសឆ្គង ក៏ដូចជាគ្រប់គ្រងនិង ដោះស្រាយការខ្វែង គំនិតដោយសមរម្យ ។

នេះជាលើកទីបួន ដែលមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកពីររូបរៀបចំជំនួប ពិភាក្សាទល់មុខក្នុងរយៈពេលពីរឆ្នាំកន្លងទៅ បន្ទាប់ពីជំនួបពិភាក្សានៅក្រុង Anchorage ក្រុង Zurich និងក្រុងរ៉ូម ។ បើនិយាយ ជាទូទៅ ជំនួបពិភាក្សា លើកនេះ បានបង្ហាញពីគោលបំណង ដែលភាគីទាំងពីរចិន និងអាមេរិកនឹងរក្សាការ ប្រាស្រ័យ ទាក់ទងនិង ផ្លាស់ប្តូរ ចំពោះមជ្ឈដ្ឋានខាងក្រៅ ។

បច្ចុប្បន្ននេះ ទំនាក់ទំនង រវាងចិន និងអាមេរិក កំពុងស្ថិតក្នុងផ្លូវបំបែក ជាគន្លឹះ ។ លក្ខណៈពិសេស នៃផ្លូវបំបែកនេះ គឺមិនត្រឹមតែអ្នកសម្រេច គោលនយោបាយត្រូវដឹងថា នឹងដើរទៅណាប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបោះជំហានយ៉ាងពិតប្រាកដផងដែរ ។ អំពីទិសដៅនៃទំនាក់ទំនងទ្វេភាគី តាមការពិត មេដឹកនាំកំពូលចិននិង អាមេរិក បានមានគំនិតឯកភាពរួចហើយ ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគោលការណ៍បីចំណុះ គឺគោរពគ្នាទៅវិញ ទៅមក រួមរស់ដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ហើយលោក Joe Biden ប្រធានាធិបតីអាមេរិក ក៏បានលើកឡើង ពាក្យសន្យាមួយចំនួន ជាច្រើនលើកផងដែរ ពោលគឺ មិនស្វែងរកការធ្វើសង្គ្រាមត្រជាក់ មិនស្វែងរកការ កែប្រែប្រព័ន្ធរបបប្រទេសចិន មិនស្វែងរកការប្រឆាំង នឹងប្រទេសចិន តាមរយៈបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត មិនគាំទ្រតំបន់តៃវ៉ាន់ ឯករាជ្យ និងគ្មានចេតនា កើតមានការប៉ះទង្គិច ជាមួយប្រទេសចិន ដែលជាខ្លឹមសារជាក់ស្តែង នៃគំនិតឯកភាពនេះ ។

ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ គំនិតឯកភាពរួមដ៏សំខាន់ រវាងប្រមុខរដ្ឋចិន និងអាមេរិកនៅតែមិនអាចត្រូវបានអនុវត្ត នៅសហរដ្ឋអាមេរិកនៅឡើយទេ រហូតដល់សកម្មភាព របស់ភាគីអាមេរិក បានធ្វើផ្ទុយ នឹងការបង្ហាញអាកប្បកិរិយា របស់មេដឹកនាំរបស់អាមេរិក ។ បើប្រៀបធៀប នឹងភាគីអាមេរិក ភាគីចិនបានបង្ហាញពីភាពស្មោះត្រង់ និងសុទ្ធចិត្ត ក្នុងការអនុវត្តគំនិតឯកភាព រួមរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ។
បើមើលពីខ្លឹមសារ ដែល ជំនួបពិភាក្សា លើកនេះ បានបែកធ្លាយឱ្យដឹងថា ភាគីចិនបានបង្ហាញយ៉ាង ច្បាស់លាស់ នូវគំនិតជំរុញការកែលម្អ ទំនាក់ទំនងរវាងចិន និងអាមេរិក ពោលគឺ ពិភាក្សាអំពីផ្លូវនិងមធ្យោបាយ ដើម្បីសម្រេចបាននូវ គោលការណ៍ទាំងបីចំណុះ ។

មិនថា បទពិសោធន៍ ប្រវត្តិសាស្ត្រ ឬក៏ភាពជាក់ស្តែង នាពេលបច្ចុប្បន្នសុទ្ធតែបង្ហាញថា ប្រសិនបើភាគីអាមេរិកមានភាពស្មោះត្រង់ដូចភាគីចិន គោរពតាមគោល ការណ៍បី ចំណុះដែលលើកឡើង ដោយមេដឹកនាំ របស់ចិន និងជំរុញយ៉ាងប្រាកដ ប្រជាឱ្យទំនាក់ទំនង រវាងចិន និងអាមេរិកវិល ត្រឡប់ទៅរកផ្លូវ អភិវឌ្ឍន៍ដ៏ល្អប្រសើរវិញ នោះ វាមិនត្រឹមតែមានអំណោយ ផលដល់ទំនាក់ទំនង រវាងចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ការដោះស្រាយបញ្ហា ដែលសហរដ្ឋអាមេរិក បានប្រឈមមុខនាពេលបច្ចុប្បន្ន នេះផងដែរ ។
អ្វីដែលអ្នកផងទាំងពួង យកចិត្តទុកដាក់នោះគឺ តើពេលណាទើបពាក្យ សន្យារបស់ភាគីអាមេរិក ចំពោះប្រទេសចិន លែងរសាត់តាមខ្យល់?

To Top