នយោបាយ

អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងសារអំពីការផ្តន្ទាទោស តាមផ្លូវច្បាប់ ចំពោះបុគ្គល ចចេសរឹងរូស ចង់ឱ្យតៃវ៉ាន់ឯករាជ្យ

ថ្ងៃទី ៣ ខែសីហា អ្នកនាំពាក្យ នៃការិយាល័យកិច្ចការតៃវ៉ាន់ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងសារអំពីការផ្តន្ទាទោស តាមផ្លូវច្បាប់ ចំពោះបុគ្គលចចេសរឹងរូស ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងសារ បានឱ្យដឹងថា បុគ្គលចចេសរឹងរូស ចង់ឱ្យតៃវ៉ាន់ឯករាជ្យ បានបង្កហេតុ ចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី យ៉ាងគឃ្លើន ដែលបាន បំផ្លាញយ៉ាងធ្ងន់ធ្ងរ នូវផលប្រយោជន៍ ជាឫសគល់របស់ប្រជាជាតិចិន។ រដ្ឋធម្មនុញ្ញ ច្បាប់ប្រឆាំងអបគមន៍ជាតិ ច្បាប់សន្តិសុខជាតិ និងច្បាប់ ព្រហ្មទណ្ឌរបស់ចិន សុទ្ធតែកំណត់យ៉ាងជាក់ច្បាស់ថា ត្រូវដេញដោលការទទួលខុស ត្រូវព្រហ្មទណ្ឌ នៃកម្លាំងចចេសរឹងរូស ចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ឱ្យតែជាសមាជិក នៃកម្លាំងចង់ឱ្យតៃវ៉ាន់ ឯករាជ្យ ប្រទេសចិននឹងចាត់វិធានការ ផ្តន្ទាទោសពីបទព្រហ្មទណ្ឌយ៉ាងតឹងរ៉ឹង និងដេញដោល រកទំនួលខុសត្រូវ តាមផ្លូវច្បាប់ពេញមួយជីវិត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top