នយោបាយ

លោក Wang Yi ៖ ប្រឆាំងយ៉ាងដាច់ខាត ចំពោះការបង្កហេតុ និងការលេងល្បែង ភ្នាល់នយោបាយ របស់សហរដ្ឋអាមេរិក

ថ្ងៃទី ៤ ខែសីហា ក្នុងអំឡុងពេលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា នៅក្រុងភ្នំពេញ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រី ក្រសួងការបរទេសចិន បានអធិប្បាយបន្ថែមទៀត អំពីជំហររបស់ភាគីចិន ចំពោះទំង្វើបង្កហេតុ របស់ភាគីអាមេរិក ដែលបានរំលោភលើ អធិបតេយ្យភាព របស់ប្រទេសចិន ។

លោក Wang Yi បានថ្លែងថា សហរដ្ឋអាមេរិកបានជាន់ឈ្លី លើច្បាប់អន្តរជាតិ រំលោភលើការសន្យាទ្វេភាគី បំផ្លាញសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់ គាំទ្រអបគមន៍និយម និងឃោសនា បំប៉ោងពីប្រឈមមុខដាក់គ្នាជាក្រុម ទាំងនេះគឺជាការបង្កហេតុទាំង ចំហចំពោះប្រជាជនចិន និងប្រជាជន នៃប្រទេសនានា ដែលគាំទ្រសន្តិភាព នៅក្នុងតំបន់ ជា ការលេងល្បែងភ្នាល់ នយោបាយមួយ លើកដែលនឹងនាំមកនូវឥទ្ធិពល អាក្រក់ដោយជៀសមិនរួច ។

លោក Wang Yi បានគូសបញ្ជាក់ថា ហេតុការណ៍លើកនេះ ត្រូវបានគ្រោងផែនការ និងបង្កហេតុដោយភាគី អាមេរិក ។ ដើម្បីបញ្ចៀសវិបត្តិ ដែលបន្តុប លើប្រទេសចិន ភាគីចិនបានខិតខំប្រឹងប្រែង ផ្នែកការទូត ក្នុងកម្រិតធំបំផុត ។ វិធានការដែលភាគីចិន កំពុងអនុវត្តនាពេលនេះ និងនៅពេលអនាគត គឺជាវិធានការការពារចាំបាច់ និងទាន់ពេលវេលា សំដៅគាំពារអធិបតេយ្យភាព និងសន្តិសុខជាតិ ស្របតាមច្បាប់អន្តរជាតិនិងក្នុងស្រុក ក៏ជាការព្រមាន ដល់អ្នកបង្កហេតុនិង ដើម្បីគាំពារស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងច្រកសមុទ្រតៃវ៉ាន់ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top