នយោបាយ

បទវិភាគ​ ៖ បញ្ហាលំបាក់ខាងសេដ្ឋកិច្ច ដែលរដ្ឋាភិបាល អាមេរិក បាននិងកំពុងប្រឈម គឺជាលទ្ធផល មិនទទួលខុសត្រូវ របស់ខ្លួន

នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសថា ដំឡើងអត្រា ការប្រាក់ ០,៧៥ ភាគរយ ដែលបានសម្របសម្រួលគោលដៅ អត្រាការប្រាក់ជាមូលដ្ឋាន នៃសហព័ន្ធអាមេរិកក្នុងចន្លោះពី ២,២៥ ភាគរយដល់ ២,៥ ភាគរយ ។ នេះជាលើកទីបួនហើយ ដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ដំឡើងអត្រាការ ប្រាក់ តាំងពីចូលឆ្នាំនេះមក ហើយក៏ជាលើកទីពីរជាប់ៗគ្នា ដែលបានដំឡើងអត្រាការ ប្រាក់ ០,៧៥ ភាគរយផងដែរ ដើម្បីទបទល់នឹងអតិផរណា ដែលមានភាពកាន់តែខ្លាំងឡើងៗ ។

បន្ទាប់មក គណៈកម្មការ ទីផ្សារចំហរ របស់សហព័ន្ធអាមេរិក ដែលជាស្ថាប័នសម្រេចគោល នយោបាយរបស់ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិក បានចេញផ្សាយ សេចកី្តថ្លែងការណ៍ថា អត្រាអតិផរណាខ្ពស់មិនធ្លាក់ចុះ បានបង្ហាញពីអតុល្យភាព រវាងការផ្គត់ផ្គង់ និងតម្រូវការ ការឡើងថ្លៃនៃតម្លៃ ថាមពលនិងសម្ពាធខាងតម្លៃ ដ៏មានភាពកាន់តែទូលំទូលាយ ដែលពាក់ព័ន្ធនឹងការរីករាលដាល នៃជំងឺកូវីដ ១៩ ក្រៅពីនេះ ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន និង ព្រឹតិ្តការណ៍ពាក់ព័ន្ធនឹងរឿងនេះ បានបង្កបង្កើតជាកម្លាំងសម្ពាធ ថែមមួយកម្រិតទៀត ទៅលើអតិផរណា ។ ដូច្នេះ គណៈកម្មការនេះ” យកចិត្តទុកដាក់ខ្ពស់ទៅលើ ហានិភ័យនៃអតិផរណា” ព្រមទាំងនឹងបន្តកាត់បន្ថយទ្រង់ទ្រាយ នៃតារាងតុល្យការយ៉ាងខ្លាំង ។

អ្នកជំនាញមួយចំនួនបានថ្លែងថា ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានចាប់ផ្តើមដំឡើងអត្រាការ ប្រាក់ហួសហេតុពេក ប៉ុន្តែឥទ្ធិពលអវិជ្ជមាន របស់ទង្វើនេះ គឺ បង្កើនហានិភ័យថមថយចុះយ៉ាងខ្លាំង នៃសេដ្ឋកិច្ចអាមេរិក ។

គួររំលឹកថា នៅពេលមុននេះមិនជាយូរប៉ុន្មាន លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Harry Domash អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់សកលវិទ្យាល័យ Harvard អាមេរិកបានរួមគ្នានិពន្ធអត្ថបទ ដោយអះអាងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ៥០ នៃសតវត្សរ៍ទី ២០ មករាល់ ពេលដែលអតិផរណាលើសពី ៤ ភាគរយ និងអត្រាបាត់ការងារទាបជាង ៥ ភាគរយ សេដ្ឋកិច្ចអាមេរិក ក៏នឹងធ្លាក់ ក្នុងភាពថមថយ ចុះក្នុងរយៈពេល ២ ឆ្នាំផងដែរ ។ បច្ចុប្បន្ននេះ អត្រាអតិផរណា របស់អាមេរិក គឺ ៩.១ ភាគរយនិងអត្រាបាត់ការងារ គឺ ៣.៦ ភាគរយ ដូច្នេះ ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិក ចង់សម្រេចបាននូវភាពនឹង នរខាងសេដ្ឋកិច្ចតាមរយៈការដំឡើងអត្រាការប្រាក់ គឺ ស្ទើរតែមិនអាចទៅរួចនោះទេ ផ្ទុយទៅវិញ ប្រហែលនឹងបណ្តាលឱ្យ សេដ្ឋកិច្ចកាន់តែថមថយចុះ ។

យោងតាមការព្យាករណ៍ថ្មីបំផុត ដែលចេញផ្សាយដោយធនាគារបម្រុង សហព័ន្ធអាត្លង់តារបស់អាមេរិក នាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ផលិតផលក្នុងស្រុក សរុបជាក់ស្តែងនៅត្រីមាសទីពីរឆ្នាំ ២០២២ របស់អាមេរិកនឹងធ្លាក់ចុះ ១,២ ភាគរយបើប្រៀបធៀប នឹងត្រីមាសទី ១ បើគិតតាមអត្រា ប្រចាំឆ្នាំ ។ ប្រសិន បើការព្យាករណ៍ របស់ធនាគារ បម្រុងសហព័ន្ធអាត្លង់តាក្លាយជាការពិត នោះ វាមានន័យថា សេដ្ឋកិច្ចអាមេរិក ប្រហែលនឹងធ្លាក់ ក្នុងការថមថយ ចុះបែបបច្ចេកទេស ពោលគឺ នឹងលេចចេញកំណើន អវិជ្ជមានពីរត្រីមាសជាប់ៗគ្នា ។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើសេដ្ឋកិច្ចអាមេរិក បានធ្លាក់ក្នុងភាពថមថយចុះឬអត់ លោក Jerome Powell ប្រធានប្រព័ន្ធបម្រុង សហព័ន្ធអាមេរិក បានឆ្លើយតបថា ទោះបីជាកំណើនសេដ្ឋកិច្ច អាមេរិកបានបង្អង់ល្បឿន ក៏ដោយ ក៏ប៉ុន្តែទីផ្សារការងារ របស់អាមេរិកនៅតែមានកម្លាំង រស់រវើកយ៉ាងខ្លាំងដដែល ដូច្នេះហើយ លោកមិនយល់ឃើញថា អាមេរិកបានធ្លាក់ ក្នុងការថមថយចុះខាងសេដ្ឋកិច្ចនោះទេ ។ ប៉ុន្តែ សេដ្ឋវិទូមួយចំនួន បានសម្គាល់ឃើញថា ភាពមិនប្រាកដប្រជាកាន់តែធំ ដែលសេដ្ឋកិច្ចអាមេរិកប្រឈមមុខ គឺ តើអ្នកបាត់បង់ការងារ អាចរកបានឱកាសការងារថ្មី ក្នុងពេលឆាប់ៗឬអត់ ។

សូមបញ្ជាក់ថា តាមទិន្នន័យដែលក្រសួងការងារ អាមេរិកប្រកាសនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា នៅខែឧសភា ឆ្នាំនេះ អត្រាបាត់បង់ការងារ របស់អាមេរិកបានរក្សាកម្រិត ៣,៦ ភាគរយក្នុងរយៈពេល ៣ ខែជាប់ៗគ្នា ដែលនៅតែខ្ពស់ជាងកម្រិតមុនពេលផ្ទុះ ការរីករាលដាលនៃជំងឺកូវីដ ១៩ ដដែល ។ ទិន្នន័យនេះ បានបង្ហាញឱ្យឃើញថា បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២០ ដែលមិនទាន់ផ្ទុះការ រីករាលដាល នៃជំងឺឆ្លងនៅអាមេរិក អត្រាបាត់បង់ ការងារ របស់អាមេរិក បានកើនឡើង ០,១ ភាគរយ ហើយចំនួនអ្នកបាត់បង់ការងារ បានកើនឡើង ៣០ ម៉ឺននាក់ ។ ព្រមពេលជាមួយគ្នានេះ ចំនួនអ្នកបាត់បង់ ការងារ ក្នុងរយៈពេលយូរ ដែលពេលវេលាបាត់បង់ ការងារលើសពី ២៧ សប្តាហ៍បានកើនឡើង ២ សែន ៣ ម៉ឺន ៥ ពាន់នាក់បើប្រៀបធៀបពេល មិនទាន់ផ្ទុះការរីករាលដាល នៃជំងឺឆ្លង ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះ នឹងអតិផរណដ៏ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ។ តាមការគណនា របស់អ្នកវិភាគនៃអង្គការ Moody’s បានឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំមុនៗ គ្រួសារអាមេរិកគិតជាមធ្យមក្នុងមួយខែ ត្រូវបន្ថែមចំណាយប្រហែល ៤៦០ ដុល្លារអាមេរិក ទៀត ។ អតិផរណាខ្ពស់បាន”លេបយក”ចំនួនប្រាក់ខែ ដែលកើនឡើងរបស់ជនជាតិអាមេរិកទាំងអស់ ថែមទាំងនៅមិនទាន់ គ្រប់គ្រាន់ នៅ ឡើយទេ ។ មនុស្សជាច្រើននាក់ បានធ្លាក់ចូលក្នុងភាពទទីសទទាស ដែលប្រាក់ខែបន្តកើនឡើង តែទំនិញបែរជាទិញបានកាន់តែតិចទៅៗ ។ មនុស្សដែលគ្មានប័ណ្ណប្រាក់ខែ និងក្រុមមនុស្សដែលមានចំណូលទាប គឺមានជីវភាពរស់នៅកាន់តែលំបាក ។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ទីផ្សារភាគហ៊ុនបានកើនឡើង ក៏ដូចជាថ្លៃជួលផ្ទះ ថ្លៃសាំង និងថ្លៃស្បៀងអាហារបានឡើងថ្លៃព្រមៗគ្នា ពួកអ្នកមាន ដែលស្ថិតនៅកំពូលខ្សែសង្វាក់ទ្រព្យសម្បត្តិទាំង នោះបែរជាមាន ទ្រព្យសម្បត្តិ កាន់តែស្តុកស្តម្ភ ។ នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី 《Forbes》 នៃអាមេរិកបានជ្រើសរើសមហាសេដ្ឋី វាល់លានចំនួន ១០ នាក់ដែលទ្រព្យ សម្បត្តិកើនឡើងច្រើន បំផុតនៅលើទូទាំងពិភពលោក នៅឆ្នាំ ២០២១ ក្នុងនោះ មានមហាសេដ្ឋី ៦ នាក់ មកពីសហរដ្ឋអាមេរិក ។ គិតត្រឹមដំណាច់ឆ្នាំ ២០២១ ប្រាក់ទុនសរុបរបស់ពួកគេ បានកើនឡើង ៣ សែន ៤ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០២១ ទ្រព្យសុទ្ធគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗបានកើនឡើង ៥១ ភាគរយ ហេតុនេះហើយ គម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ របស់អាមេរិកបានពង្រីកធំយ៉ាងឆាប់រហ័ស ។

មិនថា អត្រាការប្រាក់សូន្យ និងគោលនយោបាយ QE បានបណ្តាលឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្លាំង កាលពីមុនឬក៏គោលនយោបាយ រូបិយវត្ថុតឹងរ៉ឹងក៏ដោយ ក៏អាមេរិកសុទ្ធ តែបានបង្វែរវិបត្តិទៅកាន់ពិភពលោក តាមរយៈអនុត្តរភាពផែ្នកប្រាក់ដុល្លារ អាមេរិករបស់ខ្លួន ។ ប្រការទាំងនេះ បានបង្ក ជាផលប៉ះពាល់យ៉ាងខ្លាំង ដល់អង្គភាពសេដ្ឋកិច្ចងើប ឡើងថ្មី លើពិភពលោកដែលកំពុងខិតខំ សម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

អ្វីដែលគួរឱ្យប្រុង ប្រយ័ត្ននោះ គឺ មួយផ្នែក ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានដំឡើងអត្រា ការប្រាក់ ដើម្បីលើកកម្ពស់កម្លាំងទាក់ទាញ នៃទ្រព្យសម្បតិ្តជាប្រាក់ដុល្លារអាមេរិក ដែលបានបន្ថែមហានិភ័យក្នុងការហូរ ទៅកាន់ក្រៅប្រទេស នៃមូលធនទីផ្សារងើបឡើងថ្មី និងការចុះថ្លៃនៃរូបិយវត្ថុ ក៏ដូចជាបណ្តាល ឱ្យហានិភ័យ ខាងប្រាក់ បំណុលនៃប្រទេសជាច្រើន កើនឡើងយ៉ាងខ្លាំង ។ មួយផ្នែកទៀត ការចុះថ្លៃនៃរូបិយវត្ថុផ្សេងទៀត ដែលបណ្តាលមក ពីការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិក ក៏នឹងកម្សោយសមត្ថភាពទិញទំនិញ របស់ប្រជាជននៃប្រទេសដទៃទៀត និងបំផ្លាញដំណើរ ការងើបឡើងវិញនៃសេដ្ឋកិច្ច របស់អង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលបាននិងកំពុងប្រឈម នឹងភាពលំបាកលំបិន ។

តាមការពិត បន្ទាប់ពីបានបង្កើតជាអនុត្តរភាពផ្នែកប្រាក់ដុល្លារអាមេរិក “ឧបាយកលចាស់”ដែលប៉ុនប៉ងឆក់ យកទ្រព្យសម្បត្តិពិភពលោកទាំងមូលនេះ អាមេរិកបានលេងជាច្រើន លើកហើយ ពោលគឺ ខណៈពេលដែលអាមេរិកបានអនុវត្តគោលនយោបាយ QE ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានបញ្ចុះអត្រាការ ប្រាក់ធ្វើឱ្យទីផ្សារ ងើបឡើងថ្មីខ្ចីបំពុលអាមេរិកជាច្រើន មើលទៅ ការនេះបានបណ្តាល ឱ្យសេដ្ឋកិច្ចវិវឌ្ឍរីកចម្រើនទៅមុខ ហើយបានបង្កើត ឡើងនូវពពុះទ្រព្យសម្បតិ្ត ក្នុងកម្រិតទីទៃគ្នា ។ ល្គឹកណាដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់ នោះ មូលធនដ៏ច្រើនសន្ធឹក របស់ប្រទេសទីផ្សារ ងើបឡើងថ្មី ក៏បានហូរទៅខាងក្រៅ ដែលបណ្តាលឱ្យអត្រាប្តូរប្រាក់ មានការផ្លាស់ប្តូរយ៉ាងខ្លាំង និងពពុះរហែករហុយ រហូតដល់ បានបណ្តាលឱ្យកើតមានវិបត្តិផ្នែករូបិយវត្ថុនិងហិរញ្ញវត្ថុ ។

ក្នុងរយៈពេលដំបូង ដែលអតិផរណបានកើនឡើងជុំនេះ ប្រតិបត្តិការ របស់រដ្ឋាភិបាលអាមេរិកមានភាពយឺតយ៉ាវ គ្រាន់តែស្រែកថា អតិផរណាគ្រាន់តែជា “បណ្តោះអាសន្ន”ប៉ុណ្ណោះ ក៏ដូចជាប្រកាន់ខ្ជាប់គោលនយោបាយ រូបិយវត្ថុរលុងកម្រិតខ្ពស់ ដែលបានបណ្តាលឱ្យកម្រិត អតិផរណាកើនឡើងជាបន្តបន្ទាប់ ។ ហេតុនេះហើយ បញ្ហាលំបាក់ខាងសេដ្ឋកិច្ច ដែលរដ្ឋាភិបាលអាមេរិក បាននិងកំពុងប្រឈម គឺជាលទ្ធផលមិនទទួល ខុសត្រូវរបស់ខ្លួន ។

លើសពីនេះ ទៅទៀត បន្ទាប់ពីផ្ទុះវិបត្តិអ៊ុយក្រែន សហរដ្ឋអាមេរិក បានអនុវត្តការ ដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីឥតឈប់ឈរ ដែលបានបង្ក ជាផលប៉ះពាល់យ៉ាងខ្លាំង ដល់ការផ្គត់ផ្គង់ថាមពល សន្តិសុខស្បៀងអាហារ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មជាសកល ក៏ដូចជាធ្វើ ឱ្យសម្ពាធខាង អតិផរណា របស់ប្រទេសខ្លួន កើនឡើងយ៉ាងខ្លាំង ។ ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិក អាណត្តិបច្ចុប្បន្នបានបន្តអនុវត្តគោល នយោបាយខុសឆ្គង ស្តីពីការយកពន្ធលើផលិតផលចិន របស់រដ្ឋាភិបាលអាណត្តិមុន ក្នុងរយៈពេលយ៉ាងយូរ វាក៏បានបន្ថែមបន្ទុកជាច្រើនដល់វិក័យ ប័ត្រគ្រប់ប្រភេទរបស់ប្រជាជន អាមេរិកផងដែរ ។

បច្ចុប្បន្ននេះ គោលនយោបាយរូបិយវត្ថុ របស់អាមេរិកមានការកែប្រែយ៉ាងខ្លាំងហើយ ប៉ុន្តែ ជំនឿចិត្តចំពោះទីផ្សារ នៅតែមានទុទិដ្ឋិនិយមដដែល ។ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូ នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា “បរិយាកាសនាពេលបច្ចុប្បន្ន បានបង្ហាញថា តាមការពិត លទ្ធភាព នៃការដែលសេដ្ឋកិច្ចអាមេរិក អាចចៀសវាងពីភាពថមថយចុះ គឺតិចតួចណាស់” ។ លោកបានព្រមានថា ទោះបីជា”ការវាយប្រហារដ៏តូចមួយ”ក្តី ក៏មានលទ្ធភាពនាំឱ្យសេដ្ឋកិច្ច អាមេរិកធ្លាក់ក្នុងភាពថមថយចុះដែរ ។ យោងតាមការព្យាករណ៍ថ្មីបំផុតនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា បន្ទាប់ពីសន្ទស្សន៍ជំនឿចិត្ត អ្នកប្រើប្រាស់អាមេរិកបានបំបែកកំណត់ត្រាទាបបំផុត និងអត្រាការប្រាក់ត្រូវបានដំឡើង ក្នុងរយៈពេល ១ ឆ្នាំខាងមុខនេះ លទ្ធភាពដែលសេដ្ឋកិច្ច អាមេរិកធ្លាក់ចុះប្រហែលនឹងឡើងដល់ ៣៨ ភាគរយ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុត នៅលើពិភពលោក ដរាបណាដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងការថមថយចុះ នោះ វាក៏មុខជានឹងនាំមកនូវ ហានិភ័យរីករាលដាលយ៉ាងខ្លាំងដែរ ។ នេះគឺជាហានិភ័យ ដែលពិភពលោក ទាំងមូលត្រូវរក្សាភាពប្រុងប្រយ័ត្ន គ្រប់ពេលវេលា ។

ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ខណៈដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុង សភាពទាល់ច្រក អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន មួយចំនួនមិនបានគិត ពិចារណាពីការធ្វេសប្រហែស នឹងទំនួលខុសត្រូវរបស់ពួកគេ ក្នុងការឆ្លើយតប នឹងវិបត្តិនោះទេ ប៉ុន្តែបែរជាបានលេង ល្បែងចាស់ៗ នៃការទម្លាក់កំហុសដើម្បីបង្វែរទំនាស់ទៅខាងក្រៅ ។ ទង្វើបែបនេះជាការមិនទទួលខុសត្រូវ ចំពោះប្រជាជនអាមេរិក ហើយក៏ជាការមិនទទួលខុសត្រូវ ចំពោះពិភពលោកផងដែរ ។
អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន ដែលចចេសអនុវត្តគំនិត “សហរដ្ឋអាមេរិកជាអាទិភាព”ទាំងនោះគួរតែបញ្ឈប់ប្រព្រឹត្តិ ទង្វើដែលបំភាន់ភ្នែកអ្នកផង បង្វែរវិបត្តិទៅខាងក្រៅ និងទម្លាក់កំហុសតាមតែទំនើងចិត្ត ក៏ដូចជាអនុវត្តគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ដែលកាន់តែមានទំនួលខុសត្រូវ សូមដាស់តឿនពួកគេ ឱ្យអនុវត្តវិធានការណ៍ជាក់ស្តែង ដើម្បីជួយសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញពីការរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងពេលឆាប់ៗ !
វិទ្យុមិត្តភាពកម្ពុជាចិន

To Top