នយោបាយ

បកស្រាយ អំពីបម្រែបម្រួល របស់ចិន ក្នុងរយៈពេល១០ឆ្នាំ កន្លងទៅ ឧស្សហកម្មប្រមូលផ្តុំ នៅតំបន់កណ្តាល និងខាងលិច ប្រទេសចិន

ពេលបច្ចុប្បន្នមាន យុវជនចិន កាន់តែច្រើន បានជ្រើសរើសយកតំបន់កណ្តាល និងតំបន់ខាងលិចប្រទេសចិន ធ្វើជាទីកន្លែង ចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ។ តើជាអ្វី បានធ្វើឱ្យពួកគេមានការ សម្រេចចិត្តបែបនេះ? បើយើងគិតទៅលើទិន្នន័យ ចំពោះទីក្រុងចំនួន៣៣៨ នៅប្រទេសចិន ខាងការចុះឈ្មោះទីផ្សារ ក្នុងអំឡុងរយៈពេល១០ឆ្នាំកន្លងទៅ យើងអាចសង្កេតឃើញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទីផ្សារក្នុងវិស័យ ខាង ឧស្សាហកម្ម ប្រពៃណី និងឧស្សាហកម្មថ្មី ដែលមានលក្ខណៈ យុទ្ធសាស្ត្រទាំងពីរនេះ បានកើនឡើងជាង៤ដង ។

សង្កេតមើល ឧស្សាហកម្មថ្មី មានលក្ខណៈយុទ្ធសាស្ត្រយើងអាចមើលឃើញថា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយ នេះ ផលិតកម្មបរិក្ខារ និងថាមពលថ្មី ជាដើម ដែលជាឧស្សាហកម្មថ្មីមាន លក្ខណៈយុទ្ធសាស្ត្របាន និងកំពុង ពង្រីក ពីតំបន់ឆ្នេរ សមុទ្រតាមបណ្តាយ ភាគខាងកើតប្រទេសចិន ពង្រីកទៅកាន់តំបន់ដីគោក ក្នុងតំបន់កណ្តាលចិន ជា បណ្តើរៗ ហើយបានបង្កើតទៅជាទីប្រមូលផ្តុំ ឧស្សាហកម្មថ្មីនៅភាគកណ្តាល ។

ទីក្រុងSuining ខេត្តSichuan ដែលស្ថិតនៅភាគនិរតី ប្រទេសចិន កាលពី១០ឆ្នាំមុន នៅតែជាកន្លែងមួយដែល ពឹងទៅលើឧស្សាហកម្មប្រពៃណី ដូចជាឧស្សាហកម្មវាយនភ័ណ្ឌជាដើម ។ តែក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ ដោយសារមានឥទ្ធិពលពីវង្វង់ សេដ្ឋកិច្ចទ្វេទីក្រុងគឺ
ទីក្រុង Sichuan និងទីក្រុង Chongqing បានជាទីក្រុង Suining ទទួលបានឧស្សាហកម្មថ្មី មានលក្ខណៈ យុទ្ធសាស្ត្រ ដូចជារថយន្តនិងថាមពលថ្មីជាដើម ។ សព្វថ្ងៃនេះមានរថយន្ត ដែលដំឡើង រួចចំនួន២០០គ្រឿងចុះ ពីខ្សែផលិត ជារៀងរាល់ថ្ងៃ សម្រាប់លក់ទៅកាន់ទីក្រុង និងខេត្តជាច្រើន នៅខ្សែក្រវ៉ាត់សេដ្ឋកិច្ច តាមទន្លេយ៉ងសេ ហើយមានបន្ទះ សៀគ្វីបោះពុម្ព (PCB) មានទំហំ២ម៉ឺន៨ពាន់ម៉ែត្រការ៉េ បានដឹកតាមផ្លូវគោក និងសមុទ្រថ្មីលក់ ទៅដល់តំបន់ឆ្នេរ សមុទ្រភាគខាងអាគ្នេយ៍ ប្រទេសចិន និងបណ្តាប្រទេសអាមេរិក និងអឺរ៉ុប ។

ទីក្រុងGuiyangទីរួមខេត្ត Guizhou ដែលស្ថិតនៅភាគនិរតីចិន ដោយសារសម្បូរដោយភ្នំហើយ ខ្វះផ្លូវធ្វើដំណើរ បណ្ដាលឱ្យសេដ្ឋកិច្ចអភិវឌ្ឍ នៅមានកម្រិត ក្នុងរយៈពេលយូរ ធនធានមនុស្សហូរ ចេញទៅខាងក្រៅយ៉ាងច្រើន ។ តាំងពីឆ្នាំ២០១៣រៀងមក កន្លែងនេះបានយក ឧស្សាហកម្ម ការប្រមូល ទិន្នន័យទ្រង់ទ្រាយធំ(Big Data) ជាទិស ដៅសំខាន់ បង្កើតឡើងនូវឧស្សាហកម្មផលិតព័ត៌មានអេឡិត្រូនិច ឧស្សាហកម្មផលិត បរិក្ខារទំនើប ឧស្សាហកម្មរថយន្ត ថាមពលថ្មីជាដើម ។ ឧស្សាហកម្មប្រភេទថ្មី បានបង្កើតឡើងជាឥតឈប់ឈរ បានធ្វើឱ្យទីក្រុងGuiyang ក្លាយទៅជាទីកន្លែងទាក់ទាញ ធនធានមនុស្សហូរចូល ។

លោកCao Yutengនិងក្រុមការងារ គាត់កំពុងបង្កើតអាជីវកម្មរថយន្តថាមពលថ្មី របស់ពួកគេនៅទីក្រុងGuiyang។ឆ្នាំ២០១៥ ពួកគាត់សម្រេចរើពីក្រុងប៉េកាំង មកដល់ទីក្រុងGuiyang ។

លោកCao Yuteng ប្រធាននាយកប្រតិបត្តិក្រុមហុនPix Movingបាននិយាយថា ទីក្រុងGuiyangខេត្តGuizhouមានធនធានមនុស្ស មានដើមទុន មានរោងចក្រ ដូច្នេះ យើងខ្ញុំអាចធ្វើការងារនេះឱ្យបានល្អ ។
ក្នុងយៈពេល១០ឆ្នាំ ចុងក្រោយនេះ ទីក្រុងជាច្រើននៅតំបន់កណ្តាល និង ភាគនិរតីប្រទេសចិន បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ តាមរូបភាពផ្កាយរណប យើងអាចមើលឃើញថា ទីក្រុងទាំងនេះ មានការ ប្រែប្រួលជាជាក់ស្តែង ។
ទីក្រុងXi An ដែលជាទីក្រុងភាគខាងលិច ប្រទេសចិន បានត្រូវអភិវឌ្ឍយ៉ាងលឿនក្នុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនប្រជាជន រស់នៅជាប្រចាំបានកើនឡើង លើសពី៤លាននាក់់ ។

កំណើនប្រជាជនក្នុងទីក្រុងZheng Zhouទីរួមខេត្តHe Nan ដែលស្ថិតនៅភាគកណ្តាលប្រទេសចិនស្ថិត នៅចំណាត់ថ្នាក់លេខ៥ក្នុងប្រទេសចិន។
ចំនួនប្រជាជននៅក្រុងGui Yangដែលស្ថិតនៅភាគនិរតីចិន បានកើនឡើងលើសពី១លាន៦០ម៉ឺន នាក់ក្នុងអំឡុង ពេល១០ឆ្នាំចុងក្រោយនេះ។
រូបភាពការប្រែប្រួល របស់ទំហំពន្លឺ នាពេលយប់នៅតំបន់ស្វយ័ត ជនជាតិវៃវ៉ូ Xinjiang ដែលស្ថិតនៅតំបន់ ពាយ័ព្យចិនក្នុងអំឡុង១០ឆ្នាំ ចុងក្រោយនេះ ។ រូបភាពការប្រែប្រួល របស់ទំហំពន្លឺនាពេលយប់នៅ ខេត្តយូណាន ដែលស្ថិត នៅតំបន់ខាងនិរតីចិន ក្នុងអំឡុង១០ឆ្នាំ ចុងក្រោយនេះ ។

ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ យុទ្ធសាស្ត្រដ៏សំខាន់នីមួយៗ របស់រដ្ឋចិនសម្រាប់អភិវឌ្ឍន៍់ ក្នុងតំបន់បានធ្វើ ឱ្យតំបន់ដីគោកកណ្តាល និងភាគនិរតី ដែលមិនជាប់ព្រំដែន និងមិនជាប់ឆ្នេរសមុទ្រក្លាយ ទៅជាតំបន់នាំមុខគេរបស់ប្រទេសចិន ដែលបើកចំហចំពោះខាងក្រៅ។ពេលរាត្រីខិតដល់ ការប្រែប្រួលទាំងអស់នេះ បានលេចចេញកាន់ តែច្បាស់ លាស់បើប្រើប្រាស់ប្រព័ន្ធវិភាគទិន្នន័យ ការចាប់សញ្ញាពីចម្ងាយពន្លឺពេលយប់របស់បណ្ឌិត្យសភា វិទ្យា សាស្ត្រ ចិន បានអាចមើលឃើញថា ទំហំពន្លឺពេលយប់ នៅតំបន់ស្វយ័តជនជាតិវៃវ៉ូ Xinjiang ដែលស្ថិត នៅតំបន់ ពាយ័ព្យចិន និងខេត្តយូណាន ដែលស្ថិតនៅតំបន់ខាងនិរតីចិន បានកើនឡើងលើសពី៨០% ។

រូបភាពពន្លឺនាពេលយប់ បានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែង របស់ជនជាតិចិនក្នុងពេលកន្លងមក ហើយក៏បាន បំភ្លឺក្តីសង្ឃឹមថ្មីរបស់ប្រជាជនចិន រស់នៅតំបន់កណ្តាលនិងភាគនិរតី ក្នុងការស្វែងរកជីវភាពល្អបវរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top