ពិធីប្រគល់គោរមងារស្តីពី “មន្ត្រីរដ្ឋការដែលប្រជាជន ពេញចិត្ត” និង “ស្ថាប័នមន្រ្តីរដ្ឋការ ដែលប្រជាជនពេញចិត្ត” នៅទូទាំងប្រទេសចិន បានធ្វើឡើង នៅក្រុងប៉េកាំង នៅព្រឹកថ្ងៃទី៣០ខែសីហា ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានជួបសំណេះសំណាល យ៉ាងជិតស្និទ្ធជាមួយតំណាង ដែលទទួលបានគោរមងារ ដោយសម្តែងការសួរ សុខទុក្ខដ៏ស្មោះ និងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេ និងលើកទឹកចិត្តឱ្យពួកគេចងចាំ នូវកាតព្វកិច្ចនិង បេសកកម្មរបស់ខ្លួន ។
លោក Li Keqiang សមាជិក អចិន្រ្តៃយ៍ នៃ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិន បានចូលរួមពិធីសំណេះសំណាល លោក Wang Huningសមាជិក អចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាលេខាធិការ នៃលេខាធិការដ្ឋានមជ្ឈិមចិន បានចូលរួមកិច្ចជំនួបព្រមទាំង ថ្លែងសុន្ទរកថា ក្នុងពិធីប្រគល់ គោរមងារ លោក Han Zheng សមាជិក អចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និង ជាឧបនាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិន បានចូលរួមកិច្ចជំនួប ព្រមទាំងប្រកាសសេចក្តីសម្រេចចិត្ត ស្តីពីប្រគល់គោរមងារ ។ សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់ថា ក្នុងខណៈពេល ជិតបើកសមាជបក្ស កុម្មុយនីស្តចិនលើកទី ២០ ដើម្បីកោតសរសើរ ចំពោះបុគ្គលគំរូឈានមុខ និងផ្សព្វផ្សាយស្មារតីតស៊ូ លើកទឹកចិត្តមន្រ្តីរដ្ឋការ និងស្ថាប័នមន្រ្តីរដ្ឋការ ឱ្យខិតខំប្រឹងប្រែងឆ្ពោះ ទៅកាន់ដំណើរថ្មី កសាងយុគសម័យថ្មី មជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្រេចចិត្ត ផ្តល់គោរមងារ“មន្ត្រីរដ្ឋការ ដែលប្រជាជនពេញចិត្ត” ឱ្យបុគ្គលចំនួន៣៩៧រូប ក្នុងនោះមានលោកស្រីZhuQinជាដើម ព្រមទាំងផ្តល់ គោរមងារ“ស្ថាប័នមន្រ្តី រដ្ឋការដែលប្រជាជន ពេញចិត្ត ”ឱ្យស្ថាប័នចំនួន១៩៨ ក្នុងនោះមានគណៈកម្មរដ្ឋការគ្រប់គ្រង តំបន់ពាណិជ្ជកម្មLize ក្រុងប៉េកាំងជាដើម ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន