ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តព្រះសីហនុ សូមប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសម្ដីទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាជនជក្បត់ជាតិ៣ជំនាន់ ដែលបានចេញសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និងមានគម្រោងថ្មី តាមរយៈឃ្លីបវីដេអូរបស់ខ្លួន ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបានញុះញង់កងកម្លាំងងប្រដាប់អាវុធ ឱ្យធ្វើការបេះបោរ ហើយបានប្រមាថមាក់ងាយ ដោយអសីលធម៌ មកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាស្ថាបនិកនៃសន្តិភាព និងជាអគ្គមគ្គុទេសដ៏ឆ្នើម ជាទីគោរពស្រលាញ់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងករណីនេះ យើងខ្ញុំសូមសម្តែងនូវគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ «កម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់» ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។
ខ្លឹមសារលម្អិត មានដូចខាងក្រោម៖