សម្រាប់ អារ៉ាប៊ីសាអូឌីត អារម្មណ៍របស់ប្រជាជនចិន ជាច្រើនប្រហែលគឺសម្គាល់ថាជា «អាណាចក្រប្រេងឆៅ» ដ៏សែនឆ្ងាយ ។ តាមពិតទៅ ទំនាក់ទំនង រវាងប្រជាជនចិន និងអារ៉ាប៊ីសាអូឌីត មានភាពស៊ីជម្រៅខ្លាំងណាស់ ។ ក្នុងសម័យរាជវង្សហាន ខាងកើត (Donghan, ២៥-២២០) លោក Ganying បេសកជនចិន បានទៅដល់ប្រទេសអារ៉ាប់ នៃឈូងសមុទ្រពែក្ស ហើយក្នុងរាជវង្សថាង (Tang,៦១៨-៩០៧) ប្រទេសអារ៉ាប់ បានបញ្ជូនបេសកជន ទៅប្រទេសចិនជាច្រើនដង បេសកជនចិន លោក Zheng He បានធ្វើដំណើរជាច្រើនដង ទៅកាន់តំបន់ JeddahនិងMedina និងកន្លែងផ្សេងទៀត របស់អារ៉ាប៊ីសាអូឌីត ហើយបានសរសើរថា មាន “ទំនៀមទម្លាប់ប្រកប ដោយសុខដុមរមនា” នៅគ្រប់ទីកន្លែង ដែលគាត់បានទៅ… ការផ្លាស់ប្តូររវាង ប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ដែលមានរយៈពេលរាប់ពាន់ឆ្នាំ ត្រូវបានសរសេរទៅក្នុង កំណត់ហេតុ របស់បេសកជនចិន ។
មានសុភាសិតមួយនៅក្នុង បណ្តាប្រទេសអារ៉ាប់៖ “ចំណេះដឹង ទោះបីជាវានៅក្នុងប្រទេសចិន ដែលឆ្ងាយពីអារ៉ាប់ក៏ដោយ ក៏គួរតែស្វែងរកដែរ។ ក្នុងអត្ថបទ ដែលនិពន្ធដោយលោកXi Jinping ក្រោមចំណោងជើង«បន្តវេនមិត្តភាព មានរាប់ពាន់ឆ្នាំ រួមគ្នាបង្កើតអនាគតល្អបវរ» បានលើកឡើងនិន្នន័យពាក់ព័ន្ធ ខាងការផ្លាស់ប្តូរ វប្បធម៌ ៖ មួយគឺ “សាកលវិទ្យាល័យចំនួន៤នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមានមុខជំនាញភាសាចិន ហើយសាលាបឋមសិក្សា និងមធ្យម សិក្សា ចំនួន៨ បើកវគ្គសិក្សាភាសាចិន។ មួយទៀតគឺ “ប្រទេសចិន បានបើកវិទ្យាស្ថានខុងជឺ ចំនួន២០និងថ្នាក់ខុងជឺ ចំនួន២នៅក្នុងបណ្តា ប្រទេសអារ៉ាប់ ហើយក្នុងប្រទេសចិនវិញ មានសាកលវិទ្យាល័យចិន ជាង៤០បានបើកមុខជំនាញភាសាអារ៉ាប់ ។ តាមទស្សនៈ របស់លោក Xi Jinping គឺការរៀនភាសាគ្នា ទៅវិញទៅមក និងការយល់ដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌ របស់គ្នាទៅវិញទៅមក នឹងជួយលើកកម្ពស់ ការយល់ដឹង និងរាប់អានគ្នាទៅវិញ ទៅមករវាងប្រជាជនភាគីទាំងពីរ ហើយក៏នឹងរួមចំណែក ក្នុងការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិទៀតផង ។
“ដើរតែម្នាក់ឯងលឿន ដើរមានគ្នីគ្នាទើបបានឆ្ងាយ” លោក Xi Jinpingធ្លាប់បានដកស្រង់សុភាសិតអារ៉ាប់នេះ ដើម្បីបង្ហាញពីអត្ថន័យពិតនៃប្រទេសចិន និងបណ្តាប្រទេសអារ៉ាប់ ដែលពួតដៃជាមួយគ្នាដើរទៅមុខ ។
ពិភពលោកសព្វថ្ងៃនេះកំពុងឆ្លង កាត់ការផ្លាស់ប្តូរដ៏សំខាន់ ដែលមិនធ្លាប់មាន ក្នុង រយៈពេលមួយសតវត្សរ៍ ប្រទេសចិននិងបណ្តាប្រទេស អារ៉ាប់កំពុងប្រឈមមុខនឹងភារកិច្ចជាប្រវត្តិសាស្ត្រ ក្នុងការសម្រេច បាននូវការស្តារជាតិឡើងវិញ និងការពន្លឿនការអភិវឌ្ឍន៍ជាតិ ។ នៅពេលនេះ ដំណើរ ទស្សនកិច្ចរបស់ លោក Xi Jinping ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និង ការចូលរួមនៅក្នុងកិច្ច ជុំកំពូលប្រទេស-អារ៉ាប់ លើកដំបូងនិង កិច្ចប្រជុំកំពូល រវាងប្រទេសចិន និងគណៈកម្មាធិការសហប្រតិបត្តិការបណ្តាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបើកយុគសម័យថ្មី នៃទំនាក់ទំនង រវាងប្រទេសចិននិងពិភពអារ៉ាប់ ចិននិងបណ្តាប្រទេសអារ៉ាប់ ជាប់ឈូងសមុទ្រពែក្ស ព្រមទាំងចិននិង អារ៉ាប៊ីសាអូឌីតទៀតផង៕