ជិតចូលឆ្នាំចិន ឆ្នាំថោះ ក្រុង Yiwu ពោរពេញ ទៅដោយ”រសជាតិទន្សាយ” ។ នៅទីនេះ មានតុក្កតាទន្សាយ គ្រប់បែបយ៉ាង ទន្សាយខ្លះ ថែមទាំងជិះរថភ្លើង ផ្លូវដែកចិន-អឺរ៉ុប ទៅកាន់ពិភពលោកទៀតផង ។ តោះ! ទៅទស្សនាក្រុង Yiwu ដែលជា”ផ្សារទំនើបពិភពលោក ” ជាមួយខ្ញុំ !
កុំភ្លេចទិញកតុក្កតា” ទន្សាយ”មួយ នៅពេលទិញទំនិញចូលឆ្នាំថ្មី ។ តើក្រុង Yiwu មានទិដ្ឋភាពអ៊ូអរយ៉ាងណា ទៅមុនពេលបុណ្យ ចូលឆ្នាំចិនឆ្នាំថោះនេះ?
ក្នុងរយៈពេលប៉ុន្មាន ខែនេះកន្លងទៅ ក្រុង Yiwu ពិតជាកន្លែងដែលមាន “រូបរាងទន្សាយ” ច្រើនបំផុត ! នៅក្នុងទីក្រុងពាណិជ្ជកម្ម Yiwu នៅលើយន្តហោះដឹក ទំនិញនិងនៅលើរថភ្លើង Yiwu-Xinjiang-Europe សុទ្ធតែជាអីវ៉ាន់ទំនិញទន្សាយ គួរឱ្យស្រឡាញ់ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានគំនូរឆ្នាំថ្មីរូប ទន្សាយឆ្នាំថោះ កញ្ចប់អាំងប៉ាវរូបទន្សាយ ចង្កៀងគោមរូបទន្សាយ តុក្កតារូបទន្សាយជាដើម ។
ពេលដើរចូលក្នុង” ផ្សារទំនើបពិភពលោក” សូមកុំមកវិញ ដោយដៃទទេ ឱ្យសោះ ។ ក្រុង Yiwu បានផលិត ប្រដាប់ប្រដាក្មេងលេង២៥% នៅលើពិភពលោកនិង ៤៩% នៃគ្រឿងតុបតែងលំអ នៃទូទាំងពិភពលោក ។
ក្នុងអំឡុង WorldCup កាតា ឆ្នាំ ២០២២ មានផលិតផល៧០% មកពីក្រុង Yiwu ដូចជា កញ្ចែ មេក្រូ ស្នែង អាវ និងទង់ជាតិនៃក្រុមកំពូលទាំង ៣២ ប្រទេស ដែលបានដាក់លក់ នៅតាមហាងក្នុងក្រុងកាតា ។ មានគេបានគណនាថា ប្រសិនបើលោកអ្នកទិញទំនិញ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយចូល មើលហាងនីមួយៗ រយៈពេល ៣ នាទី លោកអ្នកនឹងចំណាយពេល ១ ឆ្នាំ ៥ ខែទើបអាចដើរពេញផ្សារទាំងមូល ។
ទំនិញ ២.១ លានប្រភេទមកពីគ្រប់ទីកន្លែង លើពិភពលោកប្រមូលផ្តុំនៅទីនេះ ហើយត្រូវបានលក់ទៅកាន់ជាង ២៣០ ប្រទេសនិងតំបន់នៅលើពិភពលោក ។ អ្នកជំនួញបរទេសរាប់ម៉ឺននាក់ ដែលមកពីជាង ១០០ ប្រទេសនិងតំបន់រស់នៅនិងធ្វើការ ដោយសន្តិភាព និងសុខដុមនៅទីនេះ …
ទីនេះគឺជាក្រុង Yiwu នៃ Zhejiang និងជាក្រុង Yiwu នៃប្រទេសចិន ក៏ជាក្រុង Yiwu នៃពិភពលោក !
ផលិតផលល្អៗជាច្រើន របស់ក្រុង Yiwu ត្រូវបានលក់ចេញទៅក្រៅប្រទេស សូមអរគុណដល់រថភ្លើង Yiwu-Xinjiang-Europe ។ រថភ្លើងYiwu-Xinjiang-Europeបាននាំផលិតផល “Made in China” ជាង ១០ម៉ឺនប្រភេទដឹកជញ្ជូនទៅកាន់ ទូទាំងពិភពលោក ។ កាលពីឆ្នាំ ២០២២ ចំនួនរថភ្លើង Yiwu-Xinjiang-Europeមានលើសពី ១៥០០ ខ្សែ ។
រថភ្លើង Yiwu-Xinjiang-Europe ចេញដំណើរពីក្រុង Yiwu ចេញតាមច្រក Alashankou នៅភូមិភាគស្វយ័ត Xinjiang ឆ្លងកាត់កាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ បារាំង ទីបំផុត បានទៅដល់ក្រុងម៉ាឌ្រីដ រដ្ឋធានីអេស្ប៉ាញ ចំណាយពេល ២១ ថ្ងៃ ហើយការធ្វើដំណើរ ទាំងមូលមានចម្ងាយ សរុប ១៣០៥២ គីឡូម៉ែត្រដែលជាខ្សែរថភ្លើង ដឹកជញ្ជូនឆ្លងកាត់ប្រទេសច្រើនបំផុត និងមានចម្ងាយផ្លូវវែងបំផុត នៅលើពិភពលោក ។
ទំនិញទន្សាយក្រុង Yiwu បានទៅដល់គ្រប់ទីកន្លែងនៅលើពិភពលោក តើលោកអ្នកបានត្រៀមទន្សាយ Made in China (ក្រុង Yiwu) ហើយឬនៅ ?