នយោបាយ

បទវិភាគ ៖ អ្នកនយោបាយ អាមេរិកមួលបង្កាច់ សមិទ្ធផល នៃការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ របស់ប្រទេសចិន ហើយបន្តធ្វើឱ្យ វាក្លាយជារឿង នយោបាយការសំដែង ឆាកល្ខោនបែបនេះ គឺអាក្រក់ពេក !

ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ប្រទេសចិន បានកែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ ពី”ថ្នាក់B និង គ្រប់គ្រង តាមថ្នាក់ A “ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់ B” ហើយនឹងលែងអនុវត្តវិធានការ គ្រប់គ្រងជំងឺឆ្លង សម្រាប់បុគ្គលិក និងទំនិញ ដែលចូលដែនទៀត ។ ការធ្វើទេសចរណ៍ នៅក្រៅប្រទេស របស់ប្រជាពលរដ្ឋចិន ក៏បានដំណើរការឡើងវិញ ដោយមានរបៀបរៀបរយ ។ នៅថ្ងៃដដែល ចំនួនកក់សំបុត្រ យន្តហោះក្នុងនិងក្រៅប្រទេស សម្រាប់ការធ្វើដំណើរបានបំបែកតំណត់ត្រា ច្រើនបំផុតចាប់តាំង ពីខែមីនាឆ្នាំ២០២០មក ។

ដើម្បីតែមានថ្ងៃនេះ ប្រទេសចិនបានត្រៀមលក្ខណៈ រយៈពេល៣ឆ្នាំហើយ ។ បន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដ៏ស្វិតស្វាញ ប្រទេសចិន បានកែសម្រួលយ៉ាងសកម្ម នូវគោលនយោបាយបង្ការ ជំងឺកូវីដ១៩ របស់ខ្លួនដោយអនុលោក តាមកាលៈទេសៈនិង ស្ថានការណ៍ឧុសៗគ្នា ដែលមានអំណោយផល ដល់ការសម្របសម្រួលការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ឱ្យបានកាន់តែប្រសើរឡើង ក៏ដូចជាផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើរទៅមក របស់ប្រជាជនចិន ចិនបរទេសផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយនិងប្រព័ន្ធ ផ្សព្វផ្សាយអាមេរិកមួយចំនួន ដែលពីមុនបានស្រែកឱ្យ “ប្រទេសចិនបើកចំហ គោលនយោបាយបង្ការ ជំងឺកូវីដ១៩ ” បានងាកក្បាល របស់ពួកគេ ដើម្បីវាយប្រហារ លើការកែសម្រួលគោល នយោបាយបង្ការ ជំងឺកូវីដ១៩ របស់ប្រទេសចិនវិញ ហើយបានចាត់ វិធានការ ដាក់កំហិតទៅលើការចូលដែន របស់អ្នកទេសចរណ៍ប្រទេសចិន ។ ទង្វើស្ដង់ដារពីរ ដែលលាក់ពុតបែបនេះ បានលាតត្រដាង ពីចិត្តវិទ្យា ខ្មៅងងឹតដែល”ច្រណែននិងស្អប់”របស់ពួកគេ ចំពោះសមិទ្ធផលប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសចិន ។

ក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ រាល់វិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង របស់ប្រទេសចិន ដែលបានអនុវត្តយោង តាមកាលៈទេសៈនិង ស្ថានការណ៍ខុសៗគ្នា គឺសុទ្ធតែ ដើម្បីការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជន ក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ នៃការរាតត្បាតជំងឺឆ្លង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមក្នុងកម្រិតអតិបរមាផងដែរ ។

ក្នុងអំឡុងពេលដ៏តឹងរ៉ឹង នៃការរីករាលដាលជំងឺកូវីដ១៩ នៃប្រទេសចិនបានដាក់ចេញ គោលនយោបាយបង្ការជំងឺកូវីដ១៩ដ៏តឹងរ៉ឹង ហើយដណ្ដើមបាននូវ” ខណៈពេលសំខាន់” ដ៏មានតម្លៃចំនួនបី ពោលគឺ៖ ការថយចុះជាបន្តបន្ទាប់នៃសមត្ថភាព ចម្លងវីរុសកូវីដ១៩បម្លែងថ្មី ការស្រាវជ្រាវនិងផលិតឱសថ ជាពិសេសការផ្សព្វផ្សាយ ឱសថចិនមួយចំនួនធំ និងការចាក់វ៉ាក់សាំងដ៏ទូលំទូលាយ របស់ប្រជាជនចិន។ បច្ចុប្បន្ននេះ ស្ថានភាពរីករាលដាល នៃជំងឺឆ្លងនៅប្រទេសចិន គឺអាចគ្របគ្រង់បានជាទូទៅ ។

ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែង ឥតស្រាកស្រន្ត ប្រទេសចិន ឈ្នះបានភាពម្ចាស់ការជាយុទ្ធសាស្ត្រ និងបង្កជាលក្ខខណ្ឌ សម្រាប់កែលម្អវិធានការបង្ការ ជំងឺឆ្លងសង្គ្រាមដែលប្រទេសចិន បានប្រយុទ្ធក្នុងរយៈពេល ៣ឆ្នាំ គឺមានការគ្រោងទុក នេះវាខុសពីការបញ្ឈប់ទាំងស្រុង និងការបើកចំហឡើងវិញ ដោយអសកម្មរបស់អាមេរិក ។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអាមេរិក មានភាពអសកម្មនិងយឺតយ៉ាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រដ្ឋាភិបាលសហព័ន្ធនិង រដ្ឋនានបានប្រយុទ្ធប្រឆាំងគ្នា ដោយបើកចំហ និងសម្ងាត់ បក្សទាំងពីរ រារាំងគ្នាទៅវិញទៅមក ពួកអ្នកនយោបាយមមាញឹក ក្នុងការទាញសន្លឹកឆ្នោត និងកើបលុយ អាមេរិកមិនដែលបង្កបង្កើតកម្លាំង ជារួមក្នុងការបង្ការជំងឺរឆ្លង ហើយប្រជាជនក៏មិនដឹងថាត្រូវធ្វើយ៉ាងណាផងដែរ ។

បច្ចុប្បន្ននេះ វីរុសជាច្រើន ប្រភេទកំពុងរីករាលដាលនៅប្រទេសអាមេរិក ហើយប្រជាជនអាមេរិកកំពុងរងការញាំញីជាខ្លាំង។ អ្នកនយោបាយអាមេរិក មិនគិតពិចារណាឡើងវិញ ពីការធ្វើសប្រហែស នឹងតួនាទីនិងការ មិនបំពេញកាតព្វកិច្ចរបស់ខ្លួន បែរជាមកលាបពណ៌លើសមិទ្ធផល ដែលប្រទេសចិន ទទួលបានក្នុង ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ហើយបន្ដធ្វើឱ្យបញ្ហានេះ ក្លាយទៅជារឿង នយោបាយដើម្បីទម្លាក់ទំនាស់ ទៅឱ្យអ្នកដទៃការសម្ដែងឆាកល្ខោន បែបនេះគឺអាក្រក់ពេក ការប៉ុនប៉ងបែបនេះគឺគួរឱ្យស្អប់ខ្ពើមផងដែរ!

To Top