នយោបាយ

បទវិភាគ ៖ ហេតុការណ៍រថភ្លើង ធ្លាក់ផ្លូវនៅរដ្ឋ Ohio របស់អាមេរិក មានផលប៉ះពាល់ ដូចជាសោកនាដកម្ម Chernobyl នៅអាមេរិក

ថ្ងៃទី៣ ខែកុម្ភៈ នៅក្រុងEastpalestine រដ្ឋOhio របស់អាមេរិក បានកើតមានហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវ ហើយបានបណ្តាល ឱ្យកើតមានអគ្គិភ័យឆេះឆាប ។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ទូរថភ្លើងចំនួន១០ទូ សម្រាប់ ដឹកជញ្ជូន សម្ភារៈគីមីផ្ទុកសារធាតុពុល មានចំនួន៥ទូ ដែលប្រឈម នឹង ហានិភ័យបំផ្ទុះ ។ នៅថ្ងៃទី៦ ខែកុម្ភៈស្ថាប័ន ឆ្លើយតបបន្ទាន់ ក្នុងតំបន់បាន សម្រេចចិត្តថា នឹង “បញ្ចេញចោលជាតិពុល ក្នុងកម្រិត ដែលអាចគ្រប់គ្រងបាន” ព្រមទាំងបានជម្លៀសចេញប្រជាជន ដែលរស់នៅក្នុងរង្វង់ប៉ុន្មាន គីឡូម៉ែត្រទៀតផង ។ ៣ថ្ងៃក្រោយទៀតរដ្ឋ បាលតំបន់បានជូនដំណឹងឱ្យប្រជាជនថា អាចត្រឡប់ទៅផ្ទះវិញ ហើយបានប្រកាសថា រថភ្លើងធ្លាក់ផ្លូវមិនបានបំពុលអីទេ ។ ប៉ុន្តែ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅតាមបណ្តាញ ទំនាក់ទំនងសង្គម បានលេចចេញរូបថត គួរឱ្យភ័យខ្លាចជាច្រើន ដែលថតនៅកន្លែងកើតហេតុ រូបថតទាំងនេះ បានធ្វើឱ្យមជ្ឈដ្ឋាន ខាងក្រៅយល់ដឹង ពីកម្រិតធ្ងន់ធ្ងរ របស់ហេតុការណ៍លើកនេះ ។

បច្ចុប្បន្ននេះ ប្រជាជនមួយចំនួន ដែលបានត្រឡប់ទៅផ្ទះវិញ បានលេចមានរោគសញ្ញា ក្នុងកម្រិតខុសៗគ្នា សត្វនៅជុំវិញក៏មានសភាពពុលផងដែរ ។ អ្នកផងទាំងពួងចង់ដឹងច្បាស់ថា តើរថភ្លើងធ្លាក់ផ្លូវបានបណ្តាល ឱ្យមានផលប៉ះពាល់ ដល់បរិស្ថានជុំវិញកម្រិតណា? រដ្ឋាភិបាលអាមេរិក នឹងចាត់វិធានការឆ្លើយតបយ៉ាងណា ? ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ ចំណាត់ការនិងប្រតិបតិ្តការឆ្លើយតបមួយ ចំនួនរបស់រដ្ឋាភិបាលអាមេរិក ធ្វើឱ្យគេខកចិត្តយ៉ាងខ្លាំង។
ទីមួយ តាមទិន្នន័យ ដែលប្រកាសដោយក្រុមហ៊ុនNorfolk Southern ដែលជាក្រុមហ៊ុនរបស់រថភ្លើង ធ្លាក់ផ្លូវបានឱ្យដឹងថា កាប៊ីនដែលធ្លាក់ផ្លូវ បានដឹកជញ្ជូនសម្ភារៈគីមី ដែលផ្ទុកសារជាតិពុលជាច្រើន ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល អាមេរិកមិន បានប្រកាសពីចំនួនបញ្ចេញរបស់សម្ភារៈគីមីផ្ទុកជាតិពុលនោះទេ ។ អ្នកជំនាញផ្នែកសម្ភារៈគ្រោះថ្នាក់របស់រដ្ឋOhio បានសន្មត់ថា គ្រោះថ្នាក់ដែលធ្លាយសារជាតិ គីមីនេះវាស្មើនឹង “ប្រើប្រាស់វត្ថុគីមីបំផ្លាញភូមិមួយ” ពី៥ដល់២០ឆ្នាំខាងមុខ ប្រជាជានក្នុងតំបន់នោះ ប្រហែលនឹងមានអ្នក ជំងឺមហារីកជាច្រើន ។

ទីពីរ ការផ្សាយដំណឹងអំពីរឿងនេះរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក ក៏គួរឱ្យអ្នកផងមានមន្ទិលសង្ស័យដែរ ។ ខណៈកើតមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ប្រព័ន្ធសារព័ត៌មាន អាមេរិក គ្រាន់តែផ្សាយដំណឹង ជាធម្មតាប៉ុណ្ណោះទេ ដោយអះអាងថា អ្នកជំនាញទាំងឡាយ បាននិងកំពុង ខិតខំប្រឹងប្រែង ធ្វើការស៊ើបអង្កេត ។ ក្នុងសន្និសីទសារព័ត៌មានដែលរដ្ឋOhioបើកធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ អ្នកសារព័ត៌មានម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួនក្នុងពេលផ្សាយផ្ទាល់ ដោយសារមូលហេតុថា ការផ្សាយផ្ទាល់របស់គាត់បាន “រំខាន”ដល់សន្និសីទសារព័ត៌មានរបស់អភិបាលរដ្ឋ ។ ក្នុងបរិបទដែលអាយុជីវិត សុវត្ថិភាពនិងបរិវេណ រស់នៅ របស់ប្រជាពលរដ្ឋ អាមេរិកប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ហេតុអ្វីបានជាមិនអាច បំពេញសិទ្ធិដឹងឮ ដែលជាសិទ្ធិមូលដ្ឋានបំផុត របស់ប្រជាពលរដ្ឋ ?

គ្រោះថ្នាក់ចរាចរណ៍មួយ ដែលអាចចៀសវាងបាន ហានិភ័យ និងផលប៉ះពាល់មួយចំនួន ដែលមិនអាចប៉ាន់ប្រមាណ ។ល។ ភារកិច្ចនិងតួនាទី របស់មន្រ្តីរដ្ឋាភិបាល គឺគោរពសិទ្ធិមនុស្ស និងគាំពារអាយុជីវិត ប៉ុន្តែអ្នកនយោបាយអាមេរិក និងក្រុមផល ប្រយោជន៍នៅពីក្រោយ តែងតែបំផ្លាញផល ប្រយោជន៍សាធារណៈដើម្បីស្វែង រកផលប្រយោជន៍ផ្ទាល់ខ្លួន នេះក្លាយជាទម្លាប់រួចទៅហើយ ។ តើអ្នកណាអាចគាំពារអាយុជីវិតរបស់ប្រជាជន សាមញ្ញអាមេរិកតើអ្នកណាអាចគាំពារ សុខភាពនិងផលប្រយោជន៍ របស់ពួកគេ អ្នកនយោបាយអាមេរិក ដែលតែងតែនិយាយបានតែមាត់ពីសិទ្ធិមនុស្ស មិនគួរធ្វើគធ្វើថ្លង់នោះទេ ៕

To Top