នយោបាយ

តំណាងនិងសកម្មជន បក្សភ្លើងទៀន ប្រតិកម្មចំពោះការតែងតាំង ប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ប្រចាំខេត្តព្រះសីហនុ

" "

តាកែវ៖ តំណាងនិងសកម្មជនរបស់គណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ ជាច្រើនរូប បានចេញមកប្រតិកម្ម និងបដិសេធចំពោះការតែងតាំង លោក គឹមសួរ ភីរិទ្ធ ជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ និងលោក ម៉ៃ ហុងស្រៀង ជាអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។

តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបញ្ជាក់ឱ្យដឹងថា លោក គឹម សួរភីរិទ្ធ មិនមានលំនៅអចិន្រ្តៃយ៍ និងមិនមានឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ ដែលផ្ទុយនឹងលក្ខន្ដិកៈបក្ស។

" "

ក្នុងសារទាំងនោះក៏បញ្ជាក់ ពីភាពមិនប្រក្រតីនៃលិខិតនោះផងដែរ ដោយពួកគាត់អះអាងថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានអវត្តមាននៅក្នុងប្រទេស ចាបើតាំងពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២១ ខែមីនានេះ មិនទាន់វិលត្ររឡប់ចូលស្រុកវិញនោះទេ។

" "

សូមបញ្ជាក់ថា តាមរយៈលិខិតមួយ ចុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានសម្រេចតែងតាំង លោក គឹមសួរ ភីរិទ្ធ ជាប្រធានគណកម្មាធិការប្រតិបត្តិ ខេត្តព្រះសីហនុ និងលោកម៉ៃ ហុងស្រៀង ជាអនុប្រធានគណកម្មាធិការប្រតិបត្តិ ខេត្តព្រះសីហនុ ៕

To Top