ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយបង្ហាញជាការគួរឱ្យពិចារណាថា តើបុគ្គលស៊ន តារា ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន បែបណាទៅ បើ សូម្បីតែឪពុកម្តាយ បងប្អូនបង្កើត ក៍មិនស្រឡាញ់ផងនោះ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីបុគ្គល ស៊ន តារា បានប្រកាសកាត់កាល ឪពុក ម្ដាយនិងបងប្អូន របស់ខ្លួនចោល ព្រោះតែមហិច្ចតានយោបាយរបស់ខ្លួន។
តាមរយៈឆាណែលតេឡេក្រាម នាព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « ធ្លាប់តែឃើញឪពុកម្តាយកាត់កាលកូនតែ នេះជាលើកទីមួយហើយដែលខ្ញុំឃើញកូន កាត់កាលឪពុកម្តាយនិងក្រុមគ្រួសារ ខ្ញុំប្រើពាក្យក្មេងពាល ទៅលើបុគ្គលរូបនេះ មិនទាន់គ្រប់គ្រាន់ ទេហៅតិរច្ឆានត្រឹមត្រូវជាង»។
សម្ដេចបន្ថែមថា «វាមិនចម្លែកទេ ដែលតិរច្ឆាននេះវាយ ប្រហារលើខ្ញុំ ឬអ្នកផ្សេងទៀតព្រោះ សូម្បីតែឪពុកម្តាយ គេក៍គេហ៊ានប្រមាថ ទៅហើយនោះ។ តើឱ្យក្មេងពាល តិរច្ឆាននេះ ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន បែបណា ទៅបើ សូម្បីតែឪពុកម្តាយ បងប្អូនបង្កើត ក៍គេមិន ស្រឡាញ់ផងនោះ។
សម្ដេចបន្តថា «សូមក្មេងពាលតិរច្ឆាន បន្តតាមផ្លូវនេះទៀតចុះ នឹងឆាប់បានធ្វើបេក្ខជន នាយករដ្ឋមន្ត្រី ដែលផ្តល់ជូនដោយមេក្បត់ជាតិ៣ ជំនាន់»៕