នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ការពង្រឹងវប្បធម៌និងគុណតម្លៃប្រជាធិបតេយ្យ គឺដើម្បីផល ប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា» ដែលវីដេអូនេះមានរយៈពេល១៣នាទី។
ខ្លឹមសារវីដេអូ បានបង្ហាញថា កម្ពុជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តែងរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ រៀងរាល់៥ឆ្នាំម្តងដើម្បីជ្រើសរើសគណបក្សនយោយបាយដែលប្រជាពលរដ្ឋពេញចិត្តឱ្យដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនទៅមុខជាលំដាប់។ ពីមួយអាណត្តិទៅមួយអាណត្តិ ចាប់តាំងពីឆ្នាំ ១៩៩៣មក ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឫសកាន់តែជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ដោយពួកគេបានប្រើប្រាស់សិទ្ធិសេរីភាពពេញលេញក្នុងការជ្រើសរើសមេដឹកនាំតាមរយៈសន្លឹកឆ្នោត។
សង្គមប្រជាធិបតេយ្យទាមទារឱ្យមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយនៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក៏ប៉ុន្តែគណបក្សដែលចូលរួមប្រកួតប្រជែងត្រូវតែមានរបៀបវារៈនយោបាយរបស់ខ្លួនច្បាស់លាស់ ជាពិសេសដាច់ខាតត្រូវតែបម្រើផលប្រយោជន៍ជាតិនិងប្រជាជនស្របតាមការកំណត់របស់ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ក៍ដូចជាបទប្បញ្ញត្តិស្តីពីការបោះឆ្នោត។
ដើម្បីពង្រឹងគុណតម្លៃនិងវប្បធម៌ប្រជាធិបតេយ្យនៅកម្ពុជា គណបក្សនយោបាយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះមួយចំនួន ដូចមានខ្លឹមសារអធិប្បាយដូចខាងក្រោមនេៈ។
សូមអញ្ជើញទស្សនាវីដេអូ៖