នយោបាយ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោកអៀ ចាន់ណា ជាសមាជិក គណបក្សប្រជាជនកម្ពុជា

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ ទទួលយកលោកអៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅទៀត។

តាមរយៈឆេណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកអៀ ចាន់ណាបានចេញវីដេអូនិង លិខិតសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

" "

សម្ដេចបន្ថែមថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្ត ទូលាយ ទទួលយកមនុស្ស ពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការ នយោបាយ ពីអតីតកាលក្នុងគោលបំណង ប្រម៉ូលផ្តុំ ធនធានមនុស្ស ធនធានប្រាជ្ញានិងទ្រព្យ
សម្បត្តិ ដើម្បីការពារសន្តិភាពនិងបន្តការ កសាងប្រទេស ក្រោមម្លប់សន្តិភាពតទៅ ទៀត។

" "

សម្ដេចគួសបញ្ជាក់ថា «ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ ទទួលយកលោកអៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅទៀត»៕
ខាងក្រោមនេះជាវីដេអូនិងលិខិត លោក អៀ ចាន់ណា សុំមកចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា៖

To Top