នយោបាយ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ៤រូប ឱ្យចូលរួមជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ៤រូប មកពីខេត្តចំនួន២ (បាត់ដំបងនិងព្រះសីហនុ) ឱ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀងនិង លោកអ៊ុំ សោភ័ណ មកពីខេត្តព្រះសីហនុ។លោកឌឹម សារឿននិងលោកឡី សុខុន មកខេត្តបាត់ដំបង ដែលលោកទាំង៤នាក់សុទ្ធ តែជាថ្នាក់ដឹកនាំបក្សប្រឆាំង នៅក្នងខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលពេល នេះសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន។

សម្ដេចបន្ថែមថា សូមអរគុណដែលអស់លោក បានផ្តល់ យុត្តិធម៍ជូនគណបក្សប្រជាជន និងបានវាយតម្លៃ ភាពអយុត្តិធម៍ ក្នុងបក្សប្រឆាំង ដែលមានក្នុងវីដេអូនេះស្រាប់។

សម្ដេចផ្ដាំថា សូមគណកម្មាធិការបក្សខេត្តបាត់ដំបង និងខេត្តព្រះសីហនុ រៀបចំបែបបទបញ្ចូល អស់លោកទាំង៤នាក់ ស្រមតាមនិតិវិធី របស់ គណបក្សប្រជាជនកម្ពុជា៕

To Top