នយោបាយ

គ.ជ.ប មិនបានកែប្រែ នីតិវិធីចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ដោយបានបញ្ជាក់ច្បាស់ថា ខ្លួនមិនបានកែប្រែនីតិវិធីចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត។

ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានភាពមានចម្រូងចម្រាស់ មួយក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប បានតម្រូវឲ្យគណបក្សភ្លើងទៀន បំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងនោះ គ.ជ.ប ក៏បានទាមទារ សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមាន បញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១(មួយ)ច្បាប់។

តាមរយៈសេចក្ដីបំភ្លឺ​ របស់គ.ជ.ប បានអះអាងថា «ការលើកឡើងរបស់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ របស់អង្គការខុមហ្វ្រែលដែលលើកឡើងថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ និងសំណួររបស់លោក ជួប នរក្សា អ្នកសារព័ត៌មាន RFI ថា “ការផ្លាស់ប្តូរនីតិវិធីរបស់ គ.ជ.ប “ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យមានការភាន់ច្រឡំបាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតី នៃការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នោះទេ»។

សេចក្ដីបំភ្លឺលម្អិតមានដូចខាងក្រោម៖

To Top