ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៣ បានចេញ សេចក្ដីសម្រេច ស្ដីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា។
ក្នុង សេចក្ដីសម្រេច ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា សម្រាប់ អាណត្តិទី៥ នៃព្រឹទ្ធសភា។
