ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សាលាក្រុងភ្នំពេញ ត្រៀមឡានក្រុងចំនួន ៣៥០គ្រឿង នៅតាមទីតាំងទាំង១០ ក្នុងរាជធានី ភ្នំពេញ ដើម្បីជួយដឹកជញ្ជូនកម្មករ កម្មការនី និយោជិត និងប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ឡានក្រុងទាំង ៣៥០ គ្រឿងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃសៅរ៍ស្អែក ទី២២ និងទី២៤ ខែ កក្កដា ឆ្នាំ២០២៣ (Free- ជិះមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយឡើយ)”។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏ជូនពរបងប្អូនជនរួមជាតិសុខសប្បាយក្នុងការធ្វើដំណើរទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស៕