នយោបាយ

គ.ជ.ប នឹងបើកសវនាការ ជំនុំជម្រះជាសាធារណៈ លើបណ្ដឹងចំនួន៥ ពាក់ព័ន្ធសកម្មភាពញុះញង់ ឱ្យបំផ្លាញសន្លឹកឆ្នោត

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង សំណុំរឿង ចំនួន៥ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។

យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៥ កក្កដា នេះ បានឱ្យដឹងថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។

សូមបញ្ជាក់ថា ពាក្យបណ្ដឹងទាំង ៥ ខាងលើនេះ មានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្តីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top