ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆាំ្ន២០២៣ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលរាជធានី-ខេត្ត ចំនួន ១៧ ។
តាមរយៈសេចក្តីសម្រេចកាលពីថ្ងៃទី២៤ សីហា គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆាំ្ន២០២៣ របស់គណបក្សប្រជាជនកម្ពុជា ទាំង១៧ រាជធានី-ខេត្តរួមមាន៖ នៅខេត្តបាត់ដំបង ២រូប, ខេត្តកំពង់ចាម ២រូប, ខេត្តកំពង់ឆ្នាំង ២រូប, ខេត្តកំពង់ស្ពឺ ១រូប, ខេត្តកំពង់ធំ ១រូប, ខេត្តកំពត ១រូប, ខេត្តកណ្ដាល ៤រូប, ខេត្តក្រចេះ ១រូប, រាជធានីភ្នំពេញ ២រូប, ខេត្តព្រៃវែង ២រូប ខេត្តពោធិ៍សាត់ ១រូប, ខេត្តសៀមរាប ១រូប, ខេត្តព្រះសីហនុ ៣រូប, ខេត្តតាកែវ ១រូប, ខេត្តប៉ៃលិន ១រូប, ខេត្តឧត្ដរមានជ័យ ១រូប, ខេត្តត្បូងឃ្មុំ ៤រូប ។
ក្នុងនោះគ.ជ.បក៏បានប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលរាជធានី-ខេត្ត ចំនួន ១៧ ផងដែរ ៕








Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
