ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសសមាសភាព ក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៣៣០៤រូប ជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី-ខេត្ត ។
តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី២៣ សីហា គ.ជ.ប បានបញ្ជាក់ថា ក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន ២រូប ដែលមានមុខតំណែងជាប្រធានក្រុមចុះឈ្មោះបោះឆ្នោតម្នាក់ និងសមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រម្នាក់ ៕





