ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាស ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ បណ្ឌិត សាយ បូរី ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
តាមរយៈសារនៅលើឆេណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជន កម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមសាយ បូរី ដែលបានសម្រេចចិត្ត មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ តាមរយៈនៃការចូលរួម របស់ ឯកឧត្តមសាយ បូរី គណបក្សប្រជាជនកម្ពុជានឹង ទទួលបានបញ្ញាវ័ន ដែលជាទីគោរពនិង ធនធានមនុស្សដ៍កម្របន្ថែមទៀត។ សូមជូនពរឯកឧត្តមសាយ បូរីនិងក្រុម គ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន»៕

