ភ្នំពេញ៖ ការបង្កើតចលនាតស៊ូនៅក្រៅប្រទេស របស់ក្រុមប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី ដែលប៉ុនប៉ងផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានអ្នកវិភាគនិងអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយកម្ពុជា បង្ហាញនូវទស្សនៈស្រដៀងៗគ្នាថា គ្មាននាំចំណេញដល់ជាតិ ធ្វើឱ្យមានការបែកបាក់ និងជាការផ្ដល់ឱកាសសម្រាប់បរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ភ្នំពេញ៖ ការបង្កើតចលនាតស៊ូនៅក្រៅប្រទេស របស់ក្រុមប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី ដែលប៉ុនប៉ងផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានអ្នកវិភាគនិងអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយកម្ពុជា បង្ហាញនូវទស្សនៈស្រដៀងៗគ្នាថា គ្មាននាំចំណេញដល់ជាតិ ធ្វើឱ្យមានការបែកបាក់ និងជាការផ្ដល់ឱកាសសម្រាប់បរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-06_09-42-43-1024x736.jpg)
ក្នុងវេទិកាតុមូល ស្ដីអំពី «ការបង្កើតចលនាតស៊ូនៅក្រៅប្រទេស» ដែលរៀបចំដោយរាជ្យបណ្ឌិតសភាកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា ក្នុងនាមជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានចាត់ទុកការបង្កើតចលនាតស៊ូនៅក្រៅប្រទេសនេះ គឺមាននិន្នាការរុញកម្ពុជា ឱ្យធ្លាក់ចូលក្នុងអន្ទាក់បដិវត្តន៍ពណ៍។
![](https://dap-news.com/wp-content/uploads/2024/12/66-1-1024x592.jpg)
លោកបណ្ឌិត គិន ភា បញ្ជាក់ថា «ការបង្កើតចលនាតស៊ូនៅក្រៅប្រទេស គឺជាការងាយរុញឱ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់បដិវត្តន៍ពណ៍ ដែលប្រជាពលរដ្ឋភាគច្រើនមិនបានដឹងអំពីអន្ទាក់របស់អ្នកនយោបាយ ហើយអ្នកនយោបាយ ក៏មិនបានដឹងអំពីអន្ទាក់របស់មហាអំណាចដែល គឺចេះតែរុញតៗគ្នា ចុងក្រោយសោដនាកម្មត្រូវធ្លាក់លើប្រជាពលរដ្ឋ»។
ចំពោះលោកបណ្ឌិត មាស នី អ្នកវិភាគនិងស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេស អាចប្រឈមនឹងបញ្ហាច្រើន រួមមានទាំងការឯកភាពផ្ទៃក្នុង កត្ដាភូមិសាស្រ្តនយោបាយ និងការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិផងដែរ។
![](https://dap-news.com/wp-content/uploads/2024/12/67-1-1024x589.jpg)
លោកបណ្ឌិត មាស នី បញ្ជាក់ថា «ចលនាតស៊ូនីមួយៗ បើចង់ខ្លាំង ទាល់តែមានយុទ្ធសាស្រ្តជាបណ្ដោះអាសន្ន យុទ្ធសាស្រ្តអន្តរកាល … ការគ្រប់គ្រងប្រទេសមួយមិនមែនចាំដល់ពេលឈ្នះបានគិតនោះទេ»។
ដោយឡែក លោក វណ្ណ ប៊ុនណា ប្រធានផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្ដាញយុវជន (CYN) បានលើកឡើងថា ការផ្លាស់ប្ដូរអំណាចណា ដែលខុសពីរបបប្រជាធិបតេយ្យ គឺនឹងនាំឱ្យកម្ពុជាបែកបាក់ និងវិលទៅរកភាពបរាជ័យសារជាថ្មី។
![](https://dap-news.com/wp-content/uploads/2024/12/68-1-1024x579.jpg)
លោក វណ្ណ ប៊ុនណា បានលើកឡើងថា ការបង្កើតចលនាជាតិតស៊ូនៅក្រៅប្រទេស សុទ្ធសឹងតែជាសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវការសង្វៀនក្នុងការប្រកួតប្រជែងនយោបាយ។
ក្នុងវេទិកាតុមូលដដែលនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា ក៏បានធ្វើការជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្តឹងមេដឹកនាំបង្កើតចលនាតស៊ូនៅក្រៅប្រទេស ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរូបភាពនៃបដិវត្តន៍ពណ៍។
លោកបណ្ឌិត សុខ ទូច បានលើកឡើងថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយបើមានអ្នកណាហ៊ានរំលោភ រដ្ឋាភិបាលត្រូវមានសិទ្ធប្រើកងកម្លាំងគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញ។
![](https://dap-news.com/wp-content/uploads/2024/12/69-1-1024x604.jpg)
លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា «ប្រសិនខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំប្ដឹងតែម្ដង ប្ដឹងទៅអាប្រទេសណាឱ្យឈរអានឹងទី១ ទី២កំទេចចោលម៉ង»។
ក្នុងរយៈពេលចុងក្រោយនេះ លោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលចាត់ទុកជាមេឧទ្ទាមខុសច្បាប់ បាននឹងកំពុងបង្ករភាពវឹកវរ តាមរយៈការប្រកាសបង្កើតចលនាជាតិតស៊ូ នៅក្រៅប្រទេស ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តផ្ការីក តាមរូបភាពបដិវត្តន៍ពណ៍៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)