នយោបាយ

លោក សយ សុភាព៖ តើមានសកម្មជនប៉ុន្មាននាក់ទៀត នឹងត្រូវរងគ្រោះដោយសារ “ក្រុមប្រឹក្សាជាតិតស៊ូ”

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយ បានលើកឡើងដោយចោទជាសំនួរថា តើមានសកម្មជនប៉ុន្មាននាក់ទៀត នឹងត្រូវរងគ្រោះដោយសារ “ក្រុមប្រឹក្សាជាតិតស៊ូ” បង្កើតឡើងដោយក្រុមជ្រុលនិយមនៅក្រៅប្រទេស ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលតុលាការកាត់ទោសជាជនក្បត់ជាតិ។

តាមរយៈគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក សយ សុភាព បានលើកឡើងថា តើមានអ្នកងប់ងុល ដែលស្ម័គ្រចូលជាសកម្មជនប៉ុន្មាននាក់ទៀត រត់ចោលស្រុក ភ័យខ្លាច និងក្រុមគ្រួសាររបស់គេ នឹងត្រូវប្រឈមការលំបាកគ្រប់យ៉ាង។

លោកបន្ថែមថា កុំចង់ទៅប្រទេសទី៣ ដោយយកលេសរត់គេចខ្លួន ទង្វើក្បត់ជាតិបែបនេះ។

ជាមួយគ្នានេះជ លោក សយ សុភាព បានអំពាវបងប្អូន ដែលបំរុងនឹងចាញ់បោក ពួកជ្រុលនិយមខុសច្បាប់នេះ ពិចារណារកផ្លូវត្រូវវិញ ដើម្បីរុងរឿងនៃប្រទេសជាតិ របស់ខ្មែរយើង ៕

To Top