១- ទំហំ និង ខ្លឹមសារ
រួមមាន ១០ផ្ទាំង សុទ្ឋសឹងជាប្រធានបទខាងសាសនា ផ្ទៃក្រឡារបស់ពួកគេ(បណ្តោយ*ទទឹង គិតជាសង់ទីម៉ែត្រ)
-ព្រះមាតាពណ៌ស ២ផ្ទាំង(១១៦*៨៥ ,១១៤*៩០)
-ព្រះពុទ្ឋអមតៈ ១ផ្ទាំង (១២៦.៥*៨៨)
-ព្រះមាតាជុន សឹង ១ផ្ទាំង(១០៧*៨២)
ខ្លឹមសារ៖ ព្រះទាំង៣ព្រះអង្គជាអមតៈខាងលើនេះ (គឺជារូបព្រះពុទ្ឋបដិមាដែលគេតែងតែជួបនៅដែនដីទីបេ , គឺអង្គទាំង៣ដែលបានកំណត់ក្នុងធម៌ព្រះពុទ្ឋ)
-ព្រះពោធិសត្វ វិន្ទស៊ូ ១ផ្ទាំង( ១២៦.៥*៨៨)
ខ្លឹមសារ៖ តំណាងឱ្យប្រាជ្ញា ព្រះហស្ថស្តាំកាន់ព្រះខ័ន្ត តំណាងឱ្យការកាត់ចោលនូវឬសគល់នៃភាពល្ងង់ខ្លៅទំាងអស់ ព្រះហស្ថឆ្វេងកាន់ផ្កាឈូកដែលទ្រគម្ពីរធម៌ តំណាងឱ្យចំណេះដឹង។
-ព្រះនាងគង់ ស៊ីអ៊ីម ព្រះហស្ថបួន ២ផ្ទាំង ( ១១៤*៩០) និង ( ១០៧*៨២)
ខ្លឹមសារ៖ ព្រះនាងគង់ ស៊ីអ៊ីម ព្រះហស្ថបួន ប្រដាប់ដោយអាវុធទាំង៤ ទ្រង់ម្កុដស្លឹកពោធិ៍៥ មានឆព្វណ្ណរង្សី ចែងចាំងចេញពីព្រះហស្ថទាំងពីរ តំណាងឱ្យភាពជ្រះថ្លាគ្មានព្រំដែននៃព្រះពោធិសត្វ។
-ស្តេចនៃឋានសួគ៌ខាងជើង ២ផ្ទាំង( ១៤១*៩៧) និង (១១៧*៩១)
ខ្លឹមសារ៖ ស្តេចនៃឋានសួគ៌ខាងជើង នៅដែនដីទីបេត្រូវបានគេចាត់ទុកថាជាព្រះនៃចម្បាំង ដោយសារព្រះអង្គអាចប្រទានជ័យជំនះ ប្រាជ្ញា និង លាភ ដល់មហាជន ហើយត្រូវបានគេគោរព ជាព្រះនៃទ្រព្យទាំងប្រាំពីរ និងត្រូវបានគេប្រសិទិ្ឋនាមថា ជាព្រះនៃទ្រព្យពណ៌លឿង ព្រះអង្គជាស្តេចមួយអង្គក្នុងចំណោមស្តេចនៃទិសទាំងបួន។
-ព្រះសក្យមុនី ១ផ្ទាំង ( ៩៧*៧៦)
ខ្លឹមសារ៖ ព្រះសក្យមុនី នៅក្នុងដែនដីទីបេត្រូវបានគេចាត់ទុកថាជាព្រះដែលបានត្រាស់ដឹងយ៉ាងល្អឥតខ្ចោះ និង ជាគ្រូនៃពិភពលោក។
*រូបគំនូរថាំង ខា ទាំង១០ផ្ទាំង មានលក្ខណៈច្នៃប្រឌិត និង ផ្អែកលើមូលដ្ឋានខុសៗគ្នា។ ពុទ្ឋិរបស់គំនូរផ្តោតសំខាន់លើការគោរពបូជាព្រះពុទ្ឋសាសនា ហើយកំចាត់បង់ចោលនូវរឿងអពមង្គលទាំងឡាយ ដែលជាគោលការអប់រំនៃព្រះពុទ្ឋសាសនា។ ការបញ្ចុះពណ៌ដ៏ប្រណិត ដោយប្រើបច្ចេកទេសពណ៌ពីបុរាណកាល ស្តែងចេញនូវបច្ចេកទេសខាងវាយនភណ្ឌដ៏ចំណាស់នៃជនជាតិទីបេ។
២- ប្រវត្តិអ្នកនិពន្ឋ
TAIO JIMEI ( ហៅ WAN YONG SHENG) ជនជាតិទីបេ កើតនៅខែធ្នូ ឆ្នាំ១៩៥៣ ។ បញ្ចប់ការសិក្សាពីបណ្ឌិតសភាវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យកណ្តាលជនជាតិភាគតិច។ សព្វថ្ងៃគាត់ជាគ្រូបង្រៀនចូលនិវត្តន៍ នៃនាយកដ្ឋានវិចិត្រសិល្បៈ សាកលវិទ្យាល័យ កានស៊ុ ។
SONAM DAJIE ជនជាតិទីបេ កើតនៅខែកុម្ភៈ ឆ្នាំ១៩៨៧ បញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យជនជាតិភាគពាយ័ព្យ បច្ចុប្បន្ន ជាគ្រូបង្រៀននៃនាយកដ្ឋានវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យ កានស៊ុ លោកជាកូនប្រុសរបស់ TAIO JIMEI ។
៣-ន័យសង្ខេបរបស់ ថាំង ខា
ថាំង ខា ជាឈ្មោះបកប្រែភាសាទីបេ មានន័យថាគំនូរបត់ ធ្វើពីក្រណាត់ពណ៌ធម្មជាតិ ជាសិល្បៈគំនូរមួយ ដែលមានលក្ខណៈវប្បធម៌ទីបេ ភាគច្រើនត្រូវបានគេគូរលើក្រណាត់ដែលត្បាញពីសំឡីសុទ្ឋ ឬ ស្បែកចៀម ដែលមានទំហំខុសគ្នា ទំហំធំជាងគេមានដល់រាប់សិបម៉ែត្រការ៉េ ហើយទំហំតូចជាងគេអាចមានដល់ ០,១ ម៉ែត្រការ៉េ ។ សារធាតុពណ៌ដែលគេប្រើលើថាំង ខា សុទ្ឋតែជាត្បូង និង រ៉ែ មានតម្លៃ ដូចជា មាស ប្រាក់ គុជ ផ្កាថ្ម រមៀត ជាដើម ដែលអាចធានានូវពណ៌ធម្មជាតិភ្លឺថ្លា និងរលោងជាប់ជានិច្ច គំនូរថាំង ខា មានខ្លឹមសារច្រើនបែបយ៉ាង រួមមាន ព្រះពុទ្ឋសាសនា ប្រវត្តិរឿងព្រេងនិទាន តារាសាស្ត្រ ប្រតិទិន ឱសថទីបេ ជាដើម។ល។ សុទ្ឋតែអាចគូររៀបរាប់ក្នុងគំនូរថាំង ខា ហើយក៏ជាវត្ថុអរូបិយជាតិចិនដ៏មានតម្លៃផងដែរ។ ការគូរគំនូរថាំង ខា មានភាពម៉ត់ចត់ តឹងរឹង និង ស្មុគស្មាញបំផុត ដូចជាការធ្វើពិធីថ្វាយគ្រូ ការធ្វើផ្ទាំងក្រណាត់ ការឧប្បត្តិករូបភាព ការបញ្ចុះពណ៌ ការវ័ណ្ឌខ្សែអំបោះជារូបគំនូរ ការបើកព្រះនេត្រនិង ការអភិសេកជាដើម។
គំនូរថាំង ខា មានប្រភពចេញពីវត្តអារ៉ាមសាសនាទីបេ ហើយជាកម្មសិទិ្ឋរបស់កិច្ចការសាសនាសុទ្ឋសាធ ដែលផ្សព្វផ្សាយពីគ្រូ ទៅសិស្ស មានលក្ខណៈខុសៗគ្នា ពណ៌បែបសាសនានិងរចនាបថសិល្បៈប្លែកៗ មានតម្លៃសង្គម និងតំលៃសម្រាប់ការសិក្សាខាងសិល្បៈប្រជាប្រិយ នៅតំបន់ទីបេ ។ ទន្ទឹមនឹងនេះ វាមានតម្លៃដែលត្រូវបានមើល និង រក្សាទុកដោយពិភពលោក៕