ភ្នំពេញ៖ មិត្តចិនមិនព្រមជាដាច់ខាតទុកកម្ពុជា ឲ្យនៅឯកកោទ្បើយ បើទោះជាស្ថិតក្នុងកាលៈទេសៈ ណាក៏ដោយ ទោះបីជាវិបត្តិកូវីដ១៩ រួមជាមួយបញ្ហា ការអនុគ្រោះពន្ធEBA បានដកពីកម្ពុជាក៏ដោយក្ដី ដូចការគ្រោងទុកប្រទេសទាំងពីរ កម្ពុជាចិន បានសម្រេចចុះហត្ថលេខាជាផ្លូវការជាស្ថាពរហើយនៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា រង់ចាំអស់រយៈពេលយ៉ាងយូរ អំទ្បុងទស្សនៈកិច្ចផ្លូវការ របស់រដ្ឋមន្រ្តីការបរទេសចិន គឺលោកវ៉ាង យី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២០ កន្លងទៅ។
បើមើលពីវិបត្តិសាកលបណ្ដាប្រទេសនានា លើពិភពលោក បានកំពុងប្រឹងប្រែងក្នុងការស្ដារសេដ្ឋកិច្ចជាតិរបស់ខ្លួនដើម្បីកុំធ្លាក់ចូលក្នុង បន្ទាត់ភាពក្រីក្រនៃប្រជាជនរបស់ខ្លូនក្នុងស្ថានភាពដ៏តឹងតែងនេះ។ និយាយដោយទ្បែកអំពី ប្រទេសកម្ពុជាវិញដោយសារមានការដឹកនាំប្រកបដោយ គតិបណ្ឌិតឈ្លាសវៃរបស់សម្ដេចតេជាហ៊ុន សែន កម្ពុជាពុំអាចធ្លាក់ចូលក្នុងស្ថានភាពក្រីក្ររឺក៏យ៉ាប់យឺនពេកដែរ ពោលរាជរដ្ឋាភិបាលប្រឹងប្រែងក្ដាប់សភាពការណ៍ស្ថានភាពសេដ្ឋកិច្ចសកលបានយ៉ាងល្អប្រសើរព្រមទាំងបានដាក់ចេញគោលនយោបាយជាតិនានាជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ពលរដ្ឋដែលក្រីក្រដែលទទួលបាន ប្រាក់ឧបត្ថមជាបន្តបន្ទាប់ ការស្ដារវិស័យផ្សេងៗតាមរយៈគោលនយោបាយអនុគ្រោះក្នុង ន័យគំាទ្រនិងស្ដារមិនអោយបិទទ្វារអាជីវកម្មរបស់ទាំងអស់នោះ។
ស្ថិតក្នុងស្ថានភាពដ៏លំបាកសម័យកូវីដ ក៏ដោយប្រទេសកម្ពុជាចិនតែងតែដើរបញ្ច្រាសទិសក្នុងការរក្សាទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការល្អក្នុងបរិបទគន្លង ថ្មីសំដៅលើកស្ទួយជ្រោងសេដ្ឋកិច្ចគ្នាទៅវិញទៅមក ពោលការចុះហត្ថលេខារវាងប្រទេសទាំងពីរនេះជាក្ដីសង្ឃឹមបន្ថែម ទៀតរបស់សេដ្ឋកិច្ចកម្ពុជានិងរួមចំណែក លើកស្ទួយវិស័យសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងការនាំផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនអំទ្បុងពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយវិបិត្តកូវីដ១៩ ។
ប្រាប់អ្នកសារព័ត៌មានកន្លងទៅ ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការនាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា៖ បើទោះបីជា EBA មានរឺគ្មាន ហើយគង់តែបាត់បង់នោះ តែយើងនៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលជាការពូនជ្រំសេដ្ឋកិច្ចកម្ពុជាធ្វើយ៉ាងណាឪ្យកម្ពុជារក្សា បានអធិបតេយ្យភាពនិងភាពថ្លៃថ្នូរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនដែលនៅជារៀងរហូត។
ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី លើដីសន្តិភាពបន្ថែមពីលើពាណិជ្ជកម្មសេរីអាស៊ានចិនដែលមានស្រាប់ក៏ត្រូវបានសាធារណមតិ លើកទ្បើងស្រដៀងគ្នាថាជាឪកាសសំរាប់ប្រទេសទាំងពីររុញ កំណើនសេដ្ឋកិច្ចទៅវិញទៅមកអោយកាន់តែរឹងមាំ ថែមទៀត។ ការពង្រីកទីផ្សារកាន់តែធំដែល ប្រទេសទាំងពីរមានស្រាប់ ព្រោះថាចិនជាទីផ្សារធំមួយនៅលើពិភពលោកដែលប្រទេសផ្សេងៗ តែងតែសម្លឹងមើលនៃការនាំចេញទៅកាន់ប្រទេសនេះដូចគ្នាដែរ។
តើសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំយ៉ាងណា ខ្លះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជាចិនក្រោយវិបត្តិកូវីដ១៩នោះ?
ជាការពិតណាស់ផ្លែផ្កាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥% ទំនិញកម្ពុជាជាង៣០០មុខអាចនាំទៅចិន ដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាហៅកាត់ថា (FTA) បានចូលជាធរមានរួចរាល់ហើយនោះ វាបានជំរុញលំហូរពាណិជ្ជកម្មសេវាកម្មរវាងភាគីទាំងពីរ ឆ្លើយតបការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើសេរីភាវូបនីយកម្មសេវាកម្ម ពិសេសវិស័យទូរគមនាគមន៍ សេវាហិរញ្ញវត្ថុ សេវាដឹកជញ្ជូន ពង្រឹងការប្រកួតប្រជែងជួយអ្នកផលិតនិងអ្នកនាំចេញ ផ្ដល់ឪកាសដល់ធុរជនកម្ពុជាមានបំណងពង្រីកសេវាកម្មនិងទំនិញកាន់តែសម្បូរបែបទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសអាចប្រមូលចំណូលពន្ធអាករកាន់ តែច្រើនដោយអនុលោមតាមច្បាប់សារពើពន្ធកម្ពុជាពីការវិនិយោគ ការធ្វើអាជីវកម្មទំនិញនិងសេវាកម្មនៅកម្ពុជាជាដើម។បើគិតអំពីនៅមុខទំនិញជាង៣០០មុខនោះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញទៅទីផ្សារប្រទេសចិន ។
សូមរំលឹកជូនអំពីការដោះដូរទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជាចិន មុនសម័យកាលកូវីដពោលក្នុងឆ្នាំ២០១៩ សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។ ឈរលើស្មារតីជោគវាសនារួមស្របតាម កិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវប្រទេសទាំងពីរផងដែរ នោះប្រទេសទាំងពីរបានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឲ្យកើនទ្បើងដល់១០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ខាងមុខ ។
សូមរំលឹកថា ភាគច្រើននៃទំនិញ នាំចូលពីចិនជាគ្រឿងចក្របំរើឲ្យតម្រូវការ ផ្នែកសំណង់ រីឯទំនិញកម្ពុជានាំ ចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម ។ ការប្ដេជ្ញាជំរុញពាណិជ្ជកម្មរបស់ប្រទេសទាំង ពីរធ្វើបានកំរិតណានោះក៏ អាស្រ័យលើស្ថានភាពវិបត្តិសាកល រួមទាំងការដើរស្របតាម កំណើនសេដ្ឋកិច្ចសាកលដូចគ្នាផងដែរ ជារួមបើទោះបីស្ថិតក្នុងវិបត្តិសាកលកូវីដ១៩ ក្ដីតែប្រទេសកម្ពុជាចិននៅបន្តដោះដូរពាណិជ្ជកម្មរវាងគ្នានិងគ្នាជាធម្មតា៕
អត្ថបទ៖ វិទ្យុមិត្តភាព កម្ពុជា ចិន