អត្ថបទស្រាវជ្រាវ (scholar)

ស្ថាបនិកផ្សារទំនើបស៊ីត្រា ផ្ដល់ឱកាសឲ្យប្រជាកសិករ ផលិតកសិផល ផ្គត់ផ្គង់ប្រជាពលរដ្ឋ

កំពង់ចាម ៖ ស្ថាបនិកផ្សារទំនើបស៊ីត្រាលោក ង៉ូវ សេរីរ័ត្ន បានលើកទឹកចិត្តឲ្យប្រជាកសិករ ផលិតកសិផលដើម្បី លក់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។

លោក ង៉ូវ សេរីរ័ត្ន បានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៣០ ខែតុលាឆ្នាំ២០២១ ក្នុងឱកាស អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អញ្ជើញសម្ពោធផ្សារទំនើបស៊ីត្រា ស្ថិតនៅក្នុងសង្កាត់វាលវង់ បើកឱ្យលក់ដូរជាផ្លូវការជាផ្លូវការ ។

លោក ង៉ូវ សេរីរ័ត្ន បានប្រាប់ឲ្យដឹងទៀតថា ផ្សារទំនើបស៊ីត្រាដែលទើបនឹងសម្ពោធបើកឱ្យលក់នៅក្នុងក្រុងកំពង់ចាមគឺជាសាខាទី ៤ ដែលសាខាទី១ នៅខេត្តរតនគិរី សាខាទី២ នៅរាជធានីភ្នំពេញនិងសាខាទី៣ នៅខេត្តមណ្ឌលគិរី ។

លោក ង៉ូវ សេរីរ័ត្ន បានបញ្ជាក់ថា ក្នុងផ្សាររបស់លោក មានទំនិញរាប់ម៉ឺនមុខ ដែលនាំចូលពីបណ្ដារក្រៅប្រទេសជាច្រើន ជា ពិសេសគឺទំនិញប្រជាកសិករខ្មែរ មានដូចជាបន្លែជាដើម ដែលផ្សារទំនើបផ្ដល់ឱកាសឲ្យពួកគាត់ ដាក់ចូលក្នុងផ្សារសម្រាប់លក់តែម្ដង ។ ទន្ទឹមនឹងនេះដែរខាងផ្សារបានចុះកិច្ចសន្យាជាមួយកសិករ នូវលទ្ធភាព ដែលពួកគាត់អាចផលិតកសិផល យកមកផ្គត់ផ្គង់បានផងដែរ ។

ទាក់ទងទៅនឹងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋខ្មែរ លោក ង៉ូវ សេរីរ័ត្ន បានឲ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរចូលបម្រើការងារបាន ៤០០នាក់ហើយ បូករួមទាំងសាខាខេត្តកំពង់ចាម មានបុគ្គលិកចំនួន ៤០នាក់កំពុងបម្រើការងារ ។ ហើយនៅពេលខាងមុខ ក្រុមហ៊ុនរបស់លោក និងពង្រីកសាខាផ្សារទំនើបនេះ នៅគ្រប់២៥ ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួនលើសពី ២៥ សាខា ៕

To Top