អត្ថបទស្រាវជ្រាវ (scholar)

អ្នកឧកញ៉ា​គិត​ ម៉េង​ រំលេច​ គុណតម្លៃ​ ៤យ៉ាង​ អំពីខ្មៅដៃ

ថ្មីៗនេះ ខ្ញុំបានមើលវីដេអូមួយ អំពីខ្មៅដៃ ហើយខ្ញុំគិតថាវាជារឿងគួរឱ្យចាប់អារម្មណ៍ក្នុងការចែករំលែក។ ចំណុចទាំងបួន ពីរឿងខ្មៅដៃនេះនឹងជួយអ្នក ឱ្យក្លាយជាបុគ្គលដ៏ល្អបំផុត សម្រាប់ខ្លួនអ្នក។

ចំណុចទី១ បុរសម្នាក់ក្នុងរឿងនេះ បានយកខ្មៅដៃមួយមកមើល។ គាត់បានពន្យល់ថា ដើម្បីឱ្យខ្មៅដៃក្លាយជាវត្ថុដ៏មានប្រយោជន៍ ពីពេលមួយទៅពេលមួយ ម្តងហើយម្តងទៀត វានឹងត្រូវការការខួង ដើម្បីអាចសរសេរបាន។ ប្រសិនបើខ្មៅដៃនេះអាចមានវិញ្ញាណ យើងអាចស្រមៃមើលថាតើវានឹងឈឺចាប់ប៉ុនណា ប៉ុន្តែនោះជាអ្វីដែលខ្មៅដៃត្រូវការឆ្លងកាត់ ដើម្បីឱ្យវាមានប្រយោជន៍។ ជីវិតរបស់មនុស្សគឺមិនខុសពីខ្នៅដៃប៉ុន្មានទេ។ បទពិសោធន៍ឈឺចាប់ និងបញ្ហាប្រឈមនានាអាចកើតឡើងលើយើងទាំងអស់គ្នា ប៉ុន្តែ តាមរយៈឱកាសទាំងនេះហើយ ដែលយើងកសាងអត្តចរិតរបស់យើង និងបង្កើនភាពរីកចម្រើនផ្ទាល់ខ្លួន។

ចំណុចទី២ បុរសនោះចង្អុលទៅជ័រលុបនៅចុងខ្នៅដៃនោះ ហើយបាននិយាយថា សូមចងចាំថាខ្មៅដៃអាចសរសេររឿងរបស់វា ហើយជ័រលុបអាចលុបបាន រួចនឹងមានស្នាមនៅលើនោះ។ ស្នាមទាំងនោះបង្ហាញបទពិសោធន៍ដល់យើងថា យើងអាចកែរឿងរបស់យើងបាន ដូចជាខ្មៅដៃដែលភ្ជាប់មកជាមួយជ័រលុបអ៊ីចឹងដែរ។ កំហុសកើតមានឡើង ប៉ុន្តែ វាមិនមែនត្រឹមតែជាកំហុសទេ វាជាមេរៀនដែលយើងអាចយកមកគិត ដើម្បីធ្វើឱ្យបានល្អជាង នៅពេលក្រោយទៀត។ អ្នកនឹងមានសមត្ថភាព កែលម្អកំហុសដែលអ្នកធ្លាប់បានធ្វើ។

ចំណុចទី៣ បុរសដដែលនោះ លើកឡើងពីការសិក្សា ពីអត្ថប្រយោជន៍ខ្មៅដៃនោះគឺ គ្រប់ទីកន្លែងដែលខ្មៅដៃត្រូវបានប្រើ ខ្មៅដៃបានបន្សល់ស្នាមនិងរឿងរបស់វា។ ដូចគ្នានេះដែរ អ្នកអាចសរសេររឿងផ្ទាល់ខ្លួនរបស់អ្នក និងបន្សល់ទុកស្នាដៃ និងការចងចាំល្អរបស់អ្នកបាន។ សូមគិតថា ឧបសគ្គ ឬបញ្ហាប្រឈម គឺជារឿងដែលនឹងនាំយើងទៅរកភាពជោគជ័យ ហើយសូមកុំបោះបង់ក្នុងការសរសេររឿងរបស់អ្នកឱ្យសោះ។

នៅចំណុចចុងបញ្ចប់ សូមចងចាំជានិច្ចថា មេរៀនដ៏សំខាន់បំផុតនោះ គឺការមើលឃើញ គុណសម្បត្តិរបស់អ្នក ហើយប្រើប្រាស់ជំនាញជាក់លាក់ដែលអ្នកមាន។ សូមជឿជាក់លើខ្លួនអ្នក និងមានមោទនភាពចំពោះទេពកោសល្យរបស់អ្នកជានិច្ច។

ជីវិតរបស់យើង មិនអាចល្អឥតខ្ចោះនោះទេ ប៉ុន្តែជីវិតតែងតែមានន័យ ប្រសិនបើ យើងចេះមើលវា ដោយភាពវិជ្ជមាន។ សូមផ្តល់ការកោតសរសើរដល់អ្នកនិពន្ធរឿង ដែលបំផុសគំនិតល្អៗនេះ។


I recently watched a video about a pencil, and I think it is an interesting story to share. The four takeaways from the pencil story metaphorically will help you to be the best version of yourself.

First, a man took out a pencil and look at it. He explained that in order for it to become a useful pencil, that from time to time, again and again, it’s going to have to be sharpen. If this pencil could feel, we can imagine how painful that would be. But that’s what it take to be a useful pencil. Life is more or less the same. Painful experiences and challenges come to us all. But it is through these opportunities that we build our character and grow.

Second, as the man pointed to the eraser, he mentioned that, to keep in mind, throughout how the pencil write its story, there will be some cracks it makes along the way. We learn from our mistakes, but we are able to correct our story, just like the pencil that comes along with an eraser. They are not just mistakes, they are lessons we can use to do better than next time around. You will be able to correct any mistakes you might make.

Third, to cite this pencil, every place where you are use, so to speak, you leave your mark, you are writing your own story. Think of stumbling blocks as stepping stones and never stop writing.

And fourth, always remember the most important lesson is to look inside your soul and use your unique gift. Be truthful to yourself and be proud of your talents.

Our lives are not perfect, but they are always beautiful if we know how to look at it positively. Credit to the writer of this fantastic story.

KithMeng #RoyalGroup

To Top