អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ “សមិទ្ធផលក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ”និង “ឳកាសចិន”របស់សហគ្រាសលើពិភពលោកទាំងមូល

ភ្នំពេញ៖ “ពាណិជ្ជករ​ផលិត​គ្រឿងឧបភោគ​បរិភោគនៃ​ប្រទេស​រុស្ស៊ី បាន​ដាក់​លក់​ផលិតផលតាម​អនឡាញ​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ គ្រាន់​តែចំណាយពេលប៉ុន្មាន​វីនាទីប៉ុណ្ណោះ​ក៏​ទទួល​បាន​ប្រាក់ចំណេញរាប់​លាន​ប្រាក់យាន់​ចិនដែរ ។” «សារព័ត៌មាន​រុស្ស៊ី»បាន​ចុះផ្សាយ​ដំណឹង​ដូច​ពោលខាង​លើ​នា​ពេល​ថ្មីៗកន្លង​ទៅនេះ ។ រីឯកាសែត zaobaoនៃ​ប្រទេសសិង្ហបុរី​វិញ បានចុះ​ផ្សាយ​ដំណឹង​យ៉ាង​លម្អិត​អំពី​​ការស្វែង​រក​ឳកាស​ពាណិជ្ជកម្ម​យ៉ាង​សកម្ម​តាមរយៈពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបួនរបស់ពាណិជ្ជករ​សិង្ហបុរី​ ដោយ​បាន​អះអាងថា ក្រុម​អ្នក​មាន​​ជាច្រើនរបស់​ប្រទេសចិន​​បាន​ផ្តល់​ឳកាស​ពាណិជ្ជកម្ម​ពិសេស​ដល់​សហគ្រាស​សិង្ហបុរី ដូច្នេះ ទោះបីជា​ក្នុង​បរិបទ​នៃការ​រីករាល​ដាល​នៃជំងឺកូវីដ​១៩ក៏ដោយ ក៏សហ​គ្រាស​សិង្ហបុរីបាន​ពុះពារ​ឧបសគ្គ​ដើម្បីចូល​រួម​ការ​តាំង​ពិព័រណ៍ផងដែរ ។

       អ្វី​​ដែល​បាន​ចាប់អារម្មណ៍ពី​ភាពរស់រវើក​នៃ​ពិព័រណ៍នាំ​ចូល​ចិន​អន្តរជាតិមិនត្រឹម​តែសហគ្រាសមួយចំនួនប៉ុណ្ណោះទេ​  ថែមទាំងបរិមាណ​ជួញដូរតាម​កិច្ច​សន្យា​ក្នុ​ងមួយឆ្នាំ​មាន​ដល់​ទៅ​៧០៧២០​លាន​ដុល្លារអាមេរិកផងដែរ​ តួលេខ​នេះ​បានបង្ហាញឱ្យ​ឃើញ​នូវ​សមិទ្ធផល​ជា​ផ្លែផ្កាដែល​សហគ្រាស​លើពិភពលោក​ទាំង​មូលទទួលបាន​ក្នុង​ពិព័រណ៍​នាំ​ចូល​អន្តរជាតិ ។ ដូចនេះ សហគ្រាស​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍​លើក​នេះ បាន​នាំគ្នា​លើក​ឡើងថា“ ឆ្នាំ​ក្រោយ​នឹង​មក​ចូល​រួម​ម្តងទៀត”។

សហគ្រាស​ដែល​ទទួល​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​មិន​ត្រឹម​តែ​សហគ្រាស​រុស្ស៊ី​និង​សិង្ហបុរី​ប៉ុណ្ណោះទេ ក្នុង​ចំណោម​ឯកសារមានបំណង​ធ្វើ​កិច្ចសហប្រតិបតិ្តការចំនួនជាង​២រយ​ច្បាប់ដែលបាន​ឈាន​ដល់​ដោយសហគ្រាស​ចិន​និង​បរទេស​ចំនួន​ជាង​១ពាន់ ប្រ​ទេស​​នៅតាម​បណ្តោយ​ “ខ្សែ​ក្រវាត់និង​ផ្លូវ​”​ទទួល​បាន​ការបញ្ជាទិញ​ជា​ច្រើន​ ។ ប្រការដែល​គួរតែឱ្យ​ចាប់អារម្មណ៍ គឺ​សហគ្រាស​អាមេរិក​ដែល​បាន​ចូល​រួម​ពិព័រណ៍​ឆ្នាំ​នេះ មាន​ចំនួន​ប្រហែល​២រយ​សហគ្រាស ដែល​បាន​បំបែក​កំណត់ត្រា​ថ្មី ។ ថ្វីត្បិតតែរដ្ឋាភិបាល​​សហព័ន្ធអូស្ត្រាលីមិន​បាន​ចូល​រួម​ពិព័រណ៍​លើក​នេះក៏ដោយ ក៏រដ្ឋបាល​រដ្ឋ​ Victoria​របស់​អូស្ត្រាលី​បាន​ទម្លាក់​ថវិកា​ដោយ​ខ្លួន​ឯង​ដើម្បី​ផ្តល់​ជំនួយ​ជា​ប្រាក់​ដល់​សហគ្រាស​នៃ​រដ្ឋ​នេះ​ចំនួន​រាប់សិប​សហ​គ្រាស​ទៅចូលរួម​ពិព័រណ៍ ។

      ទីផ្សារដ៏​ធំធេង​របស់​ប្រទេស​ចិន​ តម្រូវការ​យ៉ាងខ្លាំងក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ព្រមនិង​ការ​ផ្លាស់ប្តូរ​រូបមន្ត​ទៅជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់ សុទ្ធតែ​បាន​ផ្តល់​ការ​​បញ្ជា​ទិញជា​ច្រើនដល់ពិភពលោកទាំងមូល​ ដែល​បាន​បំពេញបន្ថែម​កម្លាំង​ចលករ​សម្រាប់​ឱ្យ​បណ្តា​ប្រទេស​នានា​យក​ឈ្នះ​លើ​ការ​រីក​រាល​ដាលនៃជំងឺកូវីដ​១៩ ។

      បច្ចុប្បន្ននេះ ចរាចរ​ណ៍ទំនិញ ឃ្លាំង​ស្តុកទុក និង​កំពង់ផែ​របស់​ប្រទេស​ចិន​សុទ្ធតែ​បានស្តារ​​ឡើង​វិញយ៉ាង​ល្អប្រសើរ ។ និយាយ​ចំពោះ​ប្រទេស​មិន​រីកលូតលាស់​បំផុត​ចំនួន​៣៣ ដែល​ទៅចូល​រួម​ពិព័រណ៍​ ប្រការនេះ​មានភាពទាក់ទាញជាពិសេស ។ មិនថា​កម្រាលព្រំសិប្បកម្មនិង​គ្រាប់Pine nutsរបស់​អាហ្វហ្កានីស្ថាន ឬក៏​សាប៊ូ​បុរាណនិង​ប្រេងផ្កាកុលាបក្រុង​ដាម៉ាស​​របស់​ស៊ីរីក្តី  ផលិតផល​ពិសេស​ដែល​មានគុណភាពខ្ពស់​និង​តម្លៃ​ថោក​ទាំង​នេះ បាន​ចូល​ក្នុ​ងទីផ្សារ​ធំរបស់ចិនដែល​មានចំនួនប្រជាជនជាង​១ពាន់៤រយលាននាក់​ តាមរយៈ​ពិព័រណ៍នាំ​ចូល​ចិនអន្តរជាតិ​ ។ ប្រការ​នេះនឹង​ជួយ​ប្រទេសទាំងនេះ​ដោះស្រាយ​បញ្ហាពិបាក​ក្នុងការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ ហើយឆ្លងតាម​រយៈ​ការ​អភិវឌ្ឍយ៉ាង​ឆាប់រហ័ស​របស់ប្រទេស​ចិន ​អាច​ចែក​រំលែក​នូវ​កាលានុវត្តភាព​អភិវឌ្ឍន៍​របស់​ការធ្វើ​សកលភាពវូបនីយកម្ម​ផង​ដែរ ។

       ដំណឹង​ថ្មីបំផុត​បាន​ឱ្យ​ដឹង​ថា ការងារ​​ធ្វើ​បទ​បង្ហាញអំពី​ពិព័រណ៍​នាំ​ចូល​ចិនអន្តរជាតិ​លើក​ទីប្រាំ​បាន​ចាប់ដំណើរការរួច​ហើយ បច្ចុប្បន្ន​នេះ ទំហំ​តាំង​ពិព័រណ៍​ដែល​សហគ្រាស​បាន​កក់លើសពី​១៥ម៉ឺន​ម៉ែត្រ​ក្រឡា ធំជាង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុន ។ អាច​ប៉ាន់ប្រមាណថា ប្រទេស​ចិន​ដែល​បានពង្រីកការ​បើក​ទូលាយ​ប្រកបដោយ​កម្រិត​ខ្ពស់ឥតឈប់ឈរ​ នឹង​នាំ​មក​នូវ “សមិទ្ធផល​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​” និង​ “ឳកាស​ចិន​”កាន់​តែ​ច្រើន​ដល់​សហគ្រាស​នៅលើពិភពលោកទាំង​មូល ៕

To Top