អត្ថបទស្រាវជ្រាវ (scholar)

លោកXi Jinping ប្រធានរដ្ឋចិន ថ្លែងថា ឈានទៅមុខ ដោយឥតឈប់ឈរ ដើម្បីរួមចំណែក ដល់ការផ្លាស់ប្តូរ ទៅជារូបបន្តអភិវឌ្ឍន៍បៃតង ជាសកល

ថ្ងៃទី១១ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម នៃអង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំង  ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយប្រធានបទ «ប្រកាន់ខ្ជាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងរួមគ្នាកសាងសហគមន៍រួម វាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូ។

លោកXi Jinpingបានថ្លែងថា “ខ្ញុំធ្លាប់រស់នៅក្នុងភូមិតូចមួយ នៅលើតំបន់ខ្ពង់រាបដីលឿន របស់ប្រទេសចិនរយៈពេលជាច្រើនឆ្នាំ។ នៅពេលនោះ បរិស្ថានអេកូឡូស៊ី នៅទីនោះត្រូវបានបំផ្លាញ ហើយជីវភាពរស់នៅ របស់ប្រជាជនក៏ធ្លាក់ក្នុងភាពក្រីក្រដែរ។កាលនោះ   ខ្ញុំបានដឹងថាការបំផ្លាញធម្មជាតិ មុខជានឹងប៉ះពាល់ ដល់មនុស្សជាតិមិនខាន។ សកម្មភាពកាត់បន្ថយការបញ្ចេញកាបូន របស់ប្រទេសចិន គឺជាការផ្លាស់ប្តូរសេដ្ឋកិច្ចនិងសង្គម យ៉ាងស៊ីជម្រៅ។ទោះបីជាភារកិច្ចនេះពិបាកខ្លាំងក៏ដោយ ក៏យើងនឹងបន្តឈានទៅមុខ ដោយឥតឈប់ឈរ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរ ទៅជារូបបន្តអភិវឌ្ឍន៍បៃតង ជាសកល៕

To Top