លោក XiJinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា “៤០ឆ្នាំ កន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រតែងតែជាការងារសំខាន់របស់ខ្ញុំ។” ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក XiJinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ។ភាគទី១ គឺរឿងរ៉ាវស្តីពីការចុះត្រួតពិនិត្យការងារនៅក្រុង Dingxiមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
Dingxiជាក្រុងល្បីឈ្មោះនៅប្រទេសចិន។ភូមិ Yuangudui ជាភូមិក្រីក្រខ្លាំងនៅក្រុងDingxi។ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ លោក XiJinping បានចុះត្រួតពិនិត្យការងារនៅភូមិ Yuangudui ស្រុក Weiyuan ក្រុង Dingxi ខេត្តGansu ដើម្បីសួរសុខទុក្ខប្រជាជនក្រីក្រលំបាកនិងស្វែងយល់ពីស្ថានការណ៍ ផលិតកម្មនិងជីវភាពរស់នៅរបស់ពួកគាត់។
លោកតាMaGangបានស្វាគមន៍លោក XiJinping នៅមាត់ទ្វារនៃទីធ្លា។
“តើលោកមានអាយុប៉ុន្មានហើយ?ខ្ញុំមកជូនពរឆ្នាំថ្មីដល់លោក។លោក XiJinping បានចាប់ដៃរបស់លោកតា MaGang ហើយនិយាយយ៉ាងស្និទ្ធស្នាល។
“អាយុ៨០ឆ្នាំហើយ។លោកអគ្គលេខាធិការ បក្សបានមកសួរសុខទុក្ខ គឺជាសំណាងធំបំផុតរបស់ខ្ញុំ”។លោកតា MaGang រំភើបខ្លាំងណាស់ដោយមិនដឹងថា ត្រូវនិយាយពីអ្វី។
តើមានស្បៀងអាហារគ្រប់គ្រាន់ទេ? តើមានប្រាក់ធានាជីវភាពទេ មានការធានារ៉ាប់រ៉ងសុខភាពទេ? ចៅៗបានទៅសាលារៀតទេ? ទំនិញសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានត្រៀមរួចហើយឬនៅ?បន្ទាប់ពីទទួលបានការឆ្លើយតបជាវិជ្ជមានរបស់លោកតាMaGang លោក XiJinping មានភាពរីករាយណាស់។
លោក XiJinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពចិញ្ចឹមសត្វនៅក្នុងភូមិ។លោកបាននិយាយថា នៅពេលអនាគត ការអភិវឌ្ឍនៅភូមិត្រូវតែផ្តោតលើការត្រួសត្រាយវិធីបង្កើនប្រាក់ចំណូល ចិញ្ចឹមសត្ វដើម្បីបានប្រាក់ចំណូលខ្ពស់និងមានស្ថិរភាព ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់លើការដោះស្រាយ បញ្ហាបណ្តុះបណ្តាល ការបង្ការជំងឺឆ្លងសត្វនិងការលក់។
ជិតម៉ោង១២ថ្ងៃត្រង់ហើយ លោក XiJinping បានចេញពីផ្ទះរបស់លោកតា MaGang ហើយអ្នកភូមិបាននាំគ្នាទៅចាប់ដៃលោកអគ្គលេខាធិការដើម្បីនិយាយលាដំណើរ។លោកXiJinping បានលើកទឹកចិត្តថា “បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលសុទ្ធតែយកចិត្តទុកដាក់ខ្ពស់ដល់ ការងារកាត់បន្ថយភាពក្រីក្រ មុខជានឹងផ្តល់ការគាំទ្រនិងជំនួយដល់អ្នកភូមិជាមិនខាន។ អ្នកភូមិត្រូវតែស្វែងរកផ្លូវអភិវឌ្ឍន៍ ខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរ ហើយកែប្រែស្ថានភាពក្រីក្រក្នុងពេលឆាប់ៗ៕