កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ។
ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថាជំងឺកូវីដ ១៩ បានរីករាលដាលរយៈពេលពីរឆ្នាំមកហើយ។ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ អន្តរជាតិការចាក់វ៉ាក់សាំងជាសកលទទួល បានការវិវឌ្ឍរីក ចម្រើនយ៉ាងលេចធ្លោប៉ុន្តែនៅតែមានបញ្ហាមិនស្មើភាព ក្នុងការចែកចាយវ៉ាក់សាំងដដែល។កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅពេលដ៏ត្រឹមត្រូវ ប្រទេសចិនសូមផ្តល់សំណើ ៤ចំណុច ពោលគឺទីមួយត្រូវតែកសាង”សំណាញ់សុវត្ថិភាព ” សម្រាប់បង្កើតភាពស៊ាំឱ្យបានរឹងមាំ។ទីពីរគឺត្រូវតែពង្រឹង ”ឃ្លាំងអាវុធ”ដើម្បីប្រឆាំងការរីករាលដាល នៃជំងឺឆ្លង។ទី៣ត្រូវតែធ្វើឱ្យប្រសើរឡើងនូវ “របាំងគ្រប់គ្រង” លើវិស័យសុខាភិបាល។ទី៤គឺត្រូវពង្រឹងនិងអភិវឌ្ឍ “យុថ្កាលំនឹង”។
លោកWang Yi បានបញ្ជាក់ថាប្រទេសចិនគឺជាអ្នករួមចំណែក ដ៏ធំបំផុតក្នុងការចែកចាយវ៉ាក់សាំង ដោយយុត្តិធម៌។ក្នុងចំណោមវ៉ាក់សាំងចំនួនពីរដូស ដែលត្រូវបានប្រើប្រាស់នៅលើពិភពលោក មានវ៉ាក់សាំងមួយដូសគឺ “ផលិតដោយប្រទេសចិន”៕
វិទ្យុមិត្តភាពកម្ពុជា -ចិន