អត្ថបទស្រាវជ្រាវ (scholar)

លោក Wang Yi ធ្វើអធិប្បាយពីគោលជំហរ៥ ចំណុចរបស់ប្រទេសចិន អំពីបញ្ហាអ៊ុយក្រែនពេលបច្ចុប្បន្ន

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកBorrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប និងលោក Bona ទីប្រឹក្សាប្រធានាធិបតីបារាំង ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីស្ថានការណ៍អ៊ុយក្រែន។ លោក Wang Yi បានធ្វើអធិប្បាយអំពីគោលជំហរមូលដ្ឋាន ៥ ចំណុចរបស់ចិនលើបញ្ហាអ៊ុយក្រែនដូចខាងក្រោម៖

ទី ១ ប្រទេសចិនផ្តួចផ្តើមយ៉ាងមុតមាំនូវការគោរពនិងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ហើយគោរពយ៉ាងប្រាកដប្រជានូវកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ គោលជំហរនេះគឺមិនកែប្រែនិងមានភាពច្បាស់លាស់ ហើយវាសមស្របនឹងអនុវត្តលើបញ្ហាអ៊ុយក្រែន។

ទី ២ ប្រទេសចិនផ្តួចផ្តើមនូវទស្សនៈសន្តិសុខដែលប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខដែលស្របច្បាប់ របស់ប្រទេសនានាគួរតែទទួលបានគោរព។ ក្រោមកាលៈទេសៈដែលអង្គការណាតូវាតទីទៅ តំបន់ភាគខាងកើតចំនួន ៥ លើកជាបន្តបន្ទាប់ ការទាមទារស្របច្បាប់របស់រុស្ស៊ីលើវិស័យសន្តិសុខ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានសមរម្យ។
ទី ៣ ប្រទេសចិនបានយកចិត្ត ទុកដាក់លើការវិវត្តនៃបញ្ហាអ៊ុយក្រែនជាប់រហូត។ ស្ថានការណ៍នាបច្ចុប្បន្នគឺជាអ្វីដែលយើងមិនចង់មើលឃើញ។ ការងារបន្ទាន់នាពេលបច្ចុប្បន្ន គឺគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ ជាចាំបាច់ ដើម្បីជៀសវាងកុំឱ្យស្ថានការណ៍អ៊ុយក្រែន មានសភាពកាន់តែអាក្រក់ទៅៗ រហូតដល់គ្រប់គ្រងលែងបាន។ សុវត្ថិភាពនៃអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ជនស៊ីវិល គួរតែទទួលបានការធានាប្រកប ដោយប្រសិទ្ធភាព។
ទី៤ ប្រទេសចិនគាំទ្រនិងលើកទឹកចិត្ត រាល់កិច្ចខិតខំប្រឹងប្រែងផ្លូវ ទូតដែលមានអំណោយ ផលដល់ការដោះស្រាយវិបត្តិអ៊ុយក្រែន ដោយសន្តិវិធី។
ទី ៥ ប្រទេសចិនកត់សម្គាល់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរ តែដើរតួនាទីក្នុងលក្ខណៈ ស្ថាបនាដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន ដោយតម្កល់ទុកសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងសន្តិសុខទូទៅនៃប្រទេសទាំងអស់អាទិភាព៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top