នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន» បានកំដរជនជាតិចិន នៅទូទាំងពិភពលោកឆ្លងបុណ្យជួបជុំសាមគ្គីដែលប្រកបដោយភាពកកក្តៅ ល្អបវរនិងរ៉ូមែនទិក។

ក្រៅពីការផ្សាយផ្ទាល់ចំពោះក្នុងនិងក្រៅប្រទេស រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែឆ្នាំនេះក៏បានផ្សាយតាមអេក្រង់8K ចំនួនជាង270 ផ្ទាំងដែលតំឡើងនៅកន្លែងនិមិត្តរូបរបស់ទីក្រុងចំនួន70 ទីក្រុងទូទាំងប្រទេសចិនដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេក្រង់UHDសាធារណៈ។

គិតត្រឹមវេលាម៉ោង22 ថ្ងៃទី១០ ខែកញ្ញា ប្រព័ន្ធសារព័ត៌មានគ្រប់ប្រភេទនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលផ្សាយផ្ទាល់នូវ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ» មានចំនួនការចូលរួមទស្សនាបានលើសពី238លានដង។ ប្រធានបទដែលទស្សនជនចាប់អារម្មយ៉ាងខ្លាំងមានចំនួនជាង500 ចំនួនអំណានប្រធានបទសំខាន់អំពីរាត្រីសមោរសរនេះមានជាង 6600 លានដង ចំនួនអំណានប្រធានបទពាក់ព័ន្ធសរុបបានលើស7700លានដង ចំនួនចាក់ផ្សាយវីដេអូពាក់ព័ន្ធជិត 900លានដង។ ទស្សនិកជនជាតិនិងអន្តរជាតិបានសរសើរថា៖ “រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនពិតជាល្អណាស់” “ ការផ្សំនូវវប្បធម៌ប្រពៃណីជាមួយនឹងបច្ចេកវិទ្យាថ្មីពិតជាអស្ចារ្យ " "រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកម្មវីធីពោរពេញដោយភាពល្អបវរ ចង់បន្តទស្សនាទៀត” “ ការមើលរាត្រីសមោសរបានធ្វើឱ្យនឹកផ្ទះណាស់”...

