អត្ថបទស្រាវជ្រាវ (scholar)

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមកិច្ចសន្ទនាក្របខណ្ឌតូច នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការ សហប្រតិបត្តិការសៀងហៃ

ថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាក្របខណ្ឌតូចនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុងSamarkand ហើយផ្លាស់ប្តូរយោបល់ស្តីពីការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃនិងបញ្ហាសំខាន់ៗអន្តរជាតិនិងក្នុងតំបន់ពាក់ព័ន្ធនឹងនយោបាយនិងស្ថានការណ៍សេដ្ឋកិច្ចក្នុងតំបន់។


លោកXi Jinpingបានលើកឡើងថា ចាប់ពី ការបង្កើតឡើងអង្គការសហប្រតិបត្តិការសៀងហៃជាង២០ឆ្នាំមក តែងតែជ្រោងទង់ “ស្មារតីសៀងហៃ”ជានិច្ច ហើយបានស្វែងរកមាគ៌ាធំឡើងបែបថ្មីមួយនៃអង្គការអន្តរជាតិ។ត្រូវពូនជ្រំទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រកាន់ខ្ជាប់ការរាប់អានគ្នាដោយសមភាព ផ្តួចផ្តើមការបើកទូលាយនិងបរិយាប័ន្ន។ពិភពលោកពេលបច្ចុប្បន្នមិនមានសន្តិភាពទេ យើងត្រូវតែធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅ។


លោកXi Jinpingបន្តទៀតថា បក្សកុម្មុយនីស្តចិនជិតនឹងបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីគូសផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍប្រទេសចិនក្នុងដំណាក់កាលបន្ទាប់។ ជានិច្ចកាល ភាគីចិននឹងប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព បែបបើកទូលាយ កិច្ចសហប្រតិបត្តិការ និងរួមគ្នា រីករាយជួយដល់ការអភិឌ្ឍរបស់ប្រទេសក្នុងតំបន់តាមរយៈការអភិវឌ្ឍរបស់ខ្លួន ដើម្បីផ្តល់សុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសនានា៕


វិទ្យុមិត្តភាពកម្ពុជាចិន

To Top